no-alternative title
no-alternative title
no-alternative title
no-alternative title

ស្ងាត់ៗ Huawei បង្ហាញចេញរថយន្តប្រណិតស៊េរីថ្មីប្រជែងជាមួយ Rolls-Royce

ថ្មីៗនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវរថយន្តស៊េរីថ្មីរបស់ខ្លួនថែមទៀតហើយ ដែលម៉ូដែលនេះត្រូវបានគេមើលើឃើញថា នឹងមានការប្រជែងជាមួយនិងរថយន្ត Rolls-Royce ដោយសារតែម៉ូដែលនេះ គឺមានការបំពាក់នូវបច្ចេកវិទ្យាទំនើបៗ និងមានការឌីស្សាញជាមួយនិងប្រណីតខ្លាំងទាំងខាងក្រៅ និងខាងក្នុងថែមតទៀតផង។ អ្វីដែលគួរអោយចាប់អារម្មណ៌នោះ គឺមានតម្លៃខុសគ្នា 4 ដង ប្រៀបធៀបជាមួយនិង Rolls-Royce។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ូដែល Maextro S800 គឺជរថយន្តប្រភេទ Sedan ដ៏ទំនើប និងប្រណីតបំផុតមួយរបស់ប្រទេសចិន។ រថយន្តនេះ ត្រូវបានក្រុមហ៊ុនដាក់លក់ជាមួយតម្លៃចាប់ពីខ្ទង់ $130,000 ដុល្លារ ដល់ $200,000 ដុល្លារនៅក្នុងប្រទេសចិន។ រថយន្ត S800 ថ្មីនេះ គឺមានការផលិតឡើងដោយមានការដាក់គោលដៅប្រជែងជាមួយនឹងរថយន្តអគ្គិសនីប្រណីតៗប្រភេទ Sedan មួយចំនួន ដែលមាមដូចជា Mercedes-Benz EQS, BMW i7 និង Rolls-Royce Spectre ជាដើម។

សូមបញ្ជាក់ឲ្យដឹងដែរថា Maextro គឺជាម៉ាកឡានប្រណីតមួយ ដែលចូលរួមសហការណ៍ដោយ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei និង ក្រុមហ៊ុនផលិតឡានចិន JAC។ S800 នឹងមានទាំងជម្រើសប្រើថាមពលអគ្គិសនីសុទ្ធ និង ប្រភេទ REEV ដោយប្រភេទអគ្គិសនីសុទ្ធ ប្រើម៉ូទ័រចំនួន 3 ខណៈប្រភេទ REEV ប្រើម៉ាស៊ីនចំណុះ 1.5L និង ម៉ូទ័រអគ្គិសនី 2។ 

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានលម្អិតអំពីចម្ងាយបើកបររបស់វាឡើយ ប៉ុន្តែចំពោះប្រភេទ REEV ប្រើកញ្ចប់អាគុយ ទំហំ 63.26 kWh ដែលអាចបើកបរដោយប្រើថាមពលអាគុយសុទ្ធ ចម្ងាយដល់ 370 KM។ អ្វីដែលជាចំណុចទាក់ទាញបំផុតរបស់ S800 នោះ ច្បាស់ណាស់គឺការឌីហ្សាញរូបរាងរបស់វា ព្រោះវាប្រៀបបីដូចជាកូនកាត់ជាមួយ Rolls-Royce និង Bentley អីចឹង។ នៅផ្នែកខាងមុខ វាបានបំពាក់សំណុំចង្កៀងមុខ LED រចនាបែបបញ្ឈរ ចេញជារាងអក្សរ C យ៉ាងលេចធ្លោ តែម្តង។

ចំណែកឯផ្នែកចំហៀងវិញ វាប្រើយ៉ាន់កង់ទំហំ 20 អ៊ីញ ហើយមានដៃទ្វាររចនាជារូបផ្កាយ និង តួខ្លួនបែប 2 ពណ៌ រំលេចនូវប្រណីតភាពរបស់វា ខណៈផ្នែកខាងក្រោយក៏បានបំពាក់ស្តុប LED រចនាលាតពេញផ្នែកខាងក្រោយ មើលទៅពិតជាស្រស់ស្អាតខ្លាំងតែម្តង។ S800 មានប្រវែងតួខ្លួន 5.48m ទទឹង 2m កម្ពស់ 1.53m និង គម្លាតពីកង់មុខទៅកង់ក្រោយ 3.37m ហើយមានទម្ងន់ 2.7 តោន។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ Maextro មិនបានបង្ហាញអ្វីច្រើនឡើយ ក្រៅពីដំបូលមានបង្កប់ផ្កាយ ស្រដៀងទៅនឹងឡាន Rolls-Royce ជាមួយនឹងកាប៊ីនខាងក្នុង ដែលពោរពេញទៅដោយ Material មានគុណភាពខ្ពស់ បែបប្រណីត តែម្តង។ ចំណែកឯកៅអីជួរទី 2 របស់វា គឺ បំពាក់កៅអីប្រភេទ VIP ខណៈគេរំពឹងថា S800 នឹងមានបំពាក់ Option ទំនើបៗ ក៏ដូចជា ប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិ កម្រិត 3 ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Epson ពង្រឹងសេវាកម្មក្រោយពេលលក់ឱ្យកាន់តែប្រសើរឡើងក្នុងប្រទេសកម្ពុជាដើម្បីបង្ហាញពីកំណត់ត្រាដ៏អស្ចារ្យនៃការលក់ម៉ាស៊ីនបោះព្រីន EcoTank បានជាង 100 លានគ្រឿងទូទាំងពិភពលោក

Epson ពង្រឹងសេវាកម្មក្រោយពេលលក់ឱ្យកាន់តែប្រសើរឡើងក្នុងប្រទេសកម្ពុជាដើម្បីបង្ហាញពីកំណត់ត្រាដ៏អស្ចារ្យនៃការលក់ម៉ាស៊ីនបោះព្រីន EcoTank បានជាង 100 លានគ្រឿងទូទាំងពិភពលោក

ដោយ ប៉េងលីន
រថយន្តអគ្គិសនីស៊េរីថ្មី Mazda EZ-6 កំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារប្រទេសចិន

រថយន្តអគ្គិសនីស៊េរីថ្មី Mazda EZ-6 កំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារប្រទេសចិន

ដោយ ប៉េងលីន
iPhone 17 Air ត្រៀមខ្លួនសម្រាប់ការផលិតហើយ!

iPhone 17 Air ត្រៀមខ្លួនសម្រាប់ការផលិតហើយ!

ដោយ ប៉េងលីន
 រថយន្តអគ្គិសនីម៉ូដែលទី 2 របស់ Xiaomi ត្រៀមដាក់លក់នៅទីផ្សារប្រទេសចិន នៅពាក់កណ្តាលឆ្នាំ 2025

រថយន្តអគ្គិសនីម៉ូដែលទី 2 របស់ Xiaomi ត្រៀមដាក់លក់នៅទីផ្សារប្រទេសចិន នៅពាក់កណ្តាលឆ្នាំ 2025

ដោយ ប៉េងលីន
ស្ងាត់ៗ Huawei បង្ហាញចេញរថយន្តប្រណិតស៊េរីថ្មីប្រជែងជាមួយ Rolls-Royce

ស្ងាត់ៗ Huawei បង្ហាញចេញរថយន្តប្រណិតស៊េរីថ្មីប្រជែងជាមួយ Rolls-Royce

ដោយ ប៉េងលីន
ស្ងាត់ៗរថយន្តអគ្គិសនី Ford Mustang Mach-e បង្ហាញវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា!

ស្ងាត់ៗរថយន្តអគ្គិសនី Ford Mustang Mach-e បង្ហាញវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា!

ដោយ ប៉េងលីន