no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi Civi 5 Pro នឹងមានការបំពាក់នូវឈីប Snapdragon 8s Elite និងថ្មទំហំ 5,000mAh

នៅថ្ងៃនេះ យោងតាមការចែករំលែកថ្មីរបស់ Digital Chat Station បានបញ្ជាក់ពីការស្មាតហ្វូនថ្មីមួយរបស់ក្រុមហ៊ុន Xiaomi ជាមួយនិងបន្ទះឈីប Snapdragon 8s Elite។ បើទោះបីជាអ្នកទម្លាយរូបនេះ មិនមានការបញ្ជាក់ច្បាស់ពីឈ្មោះរបស់ស្មាតហ្វូននេះក៏ដោយ ក៏អ្នកតាមដាននានាបានដឹងរួចមកហើយថា ស្មាតហ្វូននេះ គឺជាម៉ូដែលថ្មី Xiaomi Civi 5 Pro។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ស្មាតហ្វូន Civi 4 Pro ត្រូវបានក្រុមហ៊ុនប្រកាសចេញនៅប្រទេសចិនកាលពីខែមីនាឆ្នាំ 2024 ដូច្នេះមានការរំពឹងថា ស្មាតហ្វូនជំនាន់ថ្មី Civi 5 Pro ទំនងជានឹងមានការបង្ហាញខ្លួននៅក្នុងពេលដូចគ្នាជាមួយនិងម៉ូដែលមុនអញ្ចឹង។

ផ្អែកលើការបែកធ្លាយកន្លងមក បានទម្លាយថា Xiaomi Civi 5 Pro នឹងមានអេក្រង់កម្រិត 1.5K resolution display មានគែមកោងនៅជ្រុងទាំង 4 និងមានរន្ធនៅលើអេក្រង់ភ្លោះ ដែកមានការបំពាក់នូវកាមេរ៉ាមុខភ្លោះ ស្រដៀងគ្នាជាមួយនិងបច្ចេកវិទ្យាអេក្រង់ Dynamic Island របស់ Apple អញ្ចឹងដែរ។ ជាមួយគ្នានេះ មុននេះ ក៏មានការទម្លាយថា នៅលើអេក្រង់ស្មាតហ្វូនថ្មីនេះ ក៏មានការប្រើប្រាស់នូវសិនស័រស្កែនម្រាមដៃនៅលើអេក្រង់ជំនាន់ថ្មី ultrasonic ផងដែរ។

ដូចគ្នាជាមួយនិងស្មាតហ្វូន Redmi K80 អញ្ចឹង! នៅលើស្មាតហ្វូន Civi 5 Pro នឹងមានការឌីស្សាញម៉ូឌុលកាមេរ៉ាមានរាងមូល និងមានការប្រើប្រាស់នូវសិនស័រកាមេរ៉ា telephoto lens ហើយនិងមានការគាំទ្រដោយបច្ចេកវិទ្យាកាមេរ៉ារបស់ Leica-engineered cameras ដូចជំនាន់មុនដែរ។ សម្រាប់ខ្នងក្រោយស្មាតហ្វូននេះ គឺមានការឌីស្សាញចេញពីកញ្ចក់ fiberglass។ ស្មាតហ្វូននេះ នឹងដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8s Elite មានលេខម៉ូដែល (SM8735) និងមានថ្មទំហំ 5,000mAh។ 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម