no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តស៊េរីថ្មី Kia EV5 2025 SUV ទទួលបានចំណាត់ថ្នាក់ផ្កាយ 5 ប្រព័ន្ធសុវត្ថិភាពពីស្ថាប័ន ANCAP

យោងតាមការចេញផ្សាយនៅលើ ANCAP ដែលជាស្ថាប័នវាយតម្លៃប្រព័ន្ធសុវត្ថិភាពរថយន្តរបស់ប្រទេសអូស្រា្តលី នៅថ្ងៃនេះ បានបញ្ជាក់ថា រថយន្តស៊េរីថ្មី 2025 Kia EV5 គឺទទួលបានចំណាត់ថ្នាក់ប្រព័ន្ធសុវត្ថិភាពផ្កាយ 5 ពីស្ថាប័ននេះ ដោយនេះ គឺម៉ូដែលចុងក្រោយបំផុត ដែលស្ថិតនៅក្រោមស្តង់ដារ ដ៏តឹងរ៉ឹង នៃការវិនិច្ឆ័យរបស់ខ្លួនសម្រាប់ឆ្នាំ 2023-25 នេះ។ សម្រាប់រថយន្តអគ្គិសនីស៊េរីថ្មី KIA SUV នេះ គឺជាម៉ូដែលអគ្គីសនីដំបូងបំផុត ដែលផលិតនៅក្នុងប្រទេសចិន សម្រាប់ដាក់លក់នៅលើទីផ្សារអូស្រ្តាលី ហើយនឹងបានធ្វើការតេស្តវាយតម្លៃផ្ទាល់ដោយស្ថាប័នANCAP របស់អូស្រ្តាលី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីស្ថាប័ន ANCAP បានអោយដឹងថា រថយន្តថ្មីនេះ គឺត្រូវបានផ្តល់នូវកម្រិតពិន្ទុខ្ពស់បំផុត ជាពិសេសទៅគគឺលើ ការការពារទៅលើអ្នកបើកបរនៅក្នុងការតេស្តនៃការប៉ះពាល់ពីចំហៀង ទាំងសម្រាប់អ្នកបើកបរ និងក្មេង រួមជាមួយនឹងការតេស្តទៅលើផ្នែកខាងមុខ ក៏ដូចជា ការប៉ះទង្គិចរថយន្តនឹងរថយន្ត។ នៅក្នុងនោះក៏មានការតេស្តទៅលើប្រព័ន្ធហ្រ្វាំង និងការលិចទឹកផងដែរ។ នៅក្នុងការតេស្តទៅលើការការពារមនុស្សពេញវ័យ រថយន្ត EV5 នេះ ទទួលបាននូវកម្រិតការពារល្អគ្រប់គ្រាន់សម្រាប់ការពារផ្នែកទ្រូង និងជើងខាងក្រោមផងដែរ។ 

តាមរយៈនៃការធ្វើតេស្តនេះបញ្ជាក់ថា រថយន្ត KIA EV5 នេះទ ទួលបាននូវពិន្ទុ 88% នៅក្នុងការការពារក្មេងជំទង់ 80% នៅក្នុងការការពារទៅលើកុមារ និង 84% សម្រាប់ការពារអោលើអ្នកធ្វើដំណើរតាមផ្លូវ ខណៈដែល 82% សម្រាប់សុវត្ថិភាពនៃអ្នករួមដំណើរ។ សូមជំរាបថា សម្រាប់ពិន្ទុខ្ពស់បំផុតនៃការបង្ហាញអំពីកម្រិតសុវត្ថិភាពលំដាប់ផ្កាយ ៥ ស្របទៅតាមស្តង់ដារនៅក្រោមលក្ខណៈវិនិច្ឆ័យចុងក្រោយបំផុតឆ្នាំ 2023-2025 របស់ស្ថាប័ន ANCAP នេះ គឺមានអាចកំណត់ចាប់ពី 80%, 80%, 70% និង 70% ឡើងទៅ។

លោក Carla Hoorweg ដែលជានាយកប្រតិបត្តិរបស់ស្ថាប័ន ANCAP បាននិយាយថា រថយន្ត KIA EV5 នេះបានឆ្លងកាត់នូវដំណាក់កាលនៃការតេស្តជាច្រើនហើយរថយន្តទទួលបាននូវចំណាត់ថ្នាក់ល្អច្រើនផងដែរ យើងសង្ឃឹមថា ក្រុមហ៊ុន KIA នឹងបន្តក្នុងការពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាពកាន់តែខ្ពស់បន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនី Kia EV5 SUV 2025 នេះ បានបង្ហាញខ្លួននៅក្នុងប្រទេសអូស្រា្តលីកាលពីខែតុលាកន្លងទៅនេះ។ រថយន្តនេះ មានតម្លៃចន្លោះពី $56,770 និង $71,770 ដែលតម្លៃនេះ អាចប្រកួតប្រជែងបានជាមួយនឹងរថយន្ត Tesla Model Y, Hyundai Ioniq 5, Toyota bZ4X, Subaru Solterra, Volkswagen ID.4 រួមជាមួយនិងម៉ូដែលជាច្រើនទៀតនៅលើទីផ្សារអូស្ត្រាលី៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម