ក្រុមហ៊ុន Xiaomi បានធ្វើការបង្ហាញចេញផ្លូវការណ៍នូវរថយន្តអគ្គិសនីម៉ូដែលថ្មីទីពីររបស់ខ្លួនបន្ទាប់ពី SU7 ដែលជារថយន្តប្រភេទ Sedan។ ដោយឡែកសម្រាប់រថយន្តម៉ូដែលទីពីរថ្មីនេះជាប្រភេទរថយន្ត Crossover ដែលមានឈ្មោះថា Xiaomi YU7។ រថយន្តអគ្គិសនី Crossover ថ្មីរបស់ក្រុមហ៊ុនផលិតស្មាតហ្វូន និងគ្រឿងបរិក្ខាអេឡិចត្រូនិចដ៏មានឥទ្ធិពលរបស់ប្រទេសចិនមួយនេះ ត្រូវបានចុះបញ្ចីលក់ផ្លូវការណ៍ពីស្ថាប័ន MIIT របស់ប្រទេសចិនរួចរាល់ហើយ។ តាមរយះការចុះបញ្ចីនេះ ត្រូវបាន Xiaomi បញ្ជាផ្លូវការណ៍ថា YU7 នឹងចេញលក់ផ្លូវការណ៍នៅក្នុងខែមិថុនា ឬកក្ដដា ឆ្នាំ 2025។
Xiaomi YU7 ដែលមានកូដម៉ូដែលថា MX11 ត្រូវបានធ្វើការចុះបញ្ចីដោយស្ថាប័ន MIIT កាលពីថ្ងៃទី 9 ខែធ្នូថ្មីៗនេះ។ ហើយបច្ចុប្បន្ននេះ Xiaomi បាននឹងកំពុងពន្លឿនដំណើរការសាងសងរោងចក្រទីពីររបស់ខ្លួន ឬ F2 Plant ដែលត្រូវបានរំពឹងថា នឹងរួចរាល់រវាងខែមីថុនា ឬខែកក្តដា ឆ្នាំ 2025។ ហើយសង្វាក់ផលិតកម្មរថយន្តក្នុងរោងចក្រថ្មី (F2) អាចនឹងចាប់ផ្តើមដំណើរការនៅដើមខែសីហា ឆ្នាំ 2025 ដែលដំណាក់កាលផលិតដំបូងត្រូវបានគេដឹងថា ជាការផលិតម៉ូដែល YU7 តែម្តង គ្រាន់តែសមត្ថភាពសង្វាក់ផលិតកម្មមិនទាន់ត្រូវបានក្រុមហ៊ុនធ្វើការបញ្ជាក់នៅឡើយទេ។
Xiaomi បានបញ្ជាក់ថា ខ្លួនកំពុងពន្លឿនដំណើរការសាងសង់រោងចក្រថ្មីនេះឲ្យរួចរាល់នៅក្នុងរយះពេល 10 ទៅ 11 ខែ ដែលលឿងជាងការសាងសង់រោងចក្រទីមួយដែលប្រើរយះពេលសាងសង់ដល់ទៅ 15 ខែ។ ងាកមករថយន្តម៉ូដែលទីពីរ YU7 នេះវិញ ជាប្រភេទរថយន្ត Crossover-SUV ដែលមានការរចនារូបរាងប្រណិតទំនើបទាន់សម័យមិនចាញ់រថយន្ត Crossover-SUV ម៉ាកល្បីៗដូចជា Ferrari, Porsche និង McLaren នោះឡើយ។ រថយន្តអគ្កីសនីថ្មី YU7 នេះ ត្រូវបានគេនិយាយថា ជាដៃគូប្រជែងទីផ្សារជាមួយរថយន្តអគ្គិសនីដ៏ពេញនិយមម៉ូដេល Tesla Model Y។
Xiaomi YU7 មានបណ្តោយ 4,999mm/ ទទឹង 1,996mm/ កម្ពស់ 1,600 និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm ជាមួយទម្ងន់ 2,405kg។ YU7 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរដោយម៉ូទ័រខាងមុខមានកំលាំង 220kW និងម៉ូទ័រក្រោយមានកំលាំង 288kW ដែលសរុបកំលាំងចូលគ្នា គឺស្មើរនឹង 508kW ឬ 681 សេះ ដែលជាជាន់ល្បឿនកប់ដល់ 253km/h។ សម្រាប់កញ្ចប់ថ្មវិញ អាចនឹងប្រើប្រភេទ lithium NMC battery របស់ក្រុមហ៊ុន CALT ប៉ុន្តែ មិនទាន់បញ្ជាក់ពីទំហំថ្ម និងរយះចម្ងាយផ្លូវក្នុងការបើកបរ។
Xiaomi YU7 នឹងប្រកាសចេញលក់នៅទីផ្សារប្រទេសចិននៅខែមិថុនា ឬខែកក្តដា ជាមួយតម្លៃចាប់ពីខ្ទង់ $34,000 ទៅ $48,000 ដែលជាតម្លៃប្រគូតប្រជែងជាមួយ Tesla Model Y ដែលមានតម្លៃ $34,000 នៅទីផ្សាប្រទេសចិន។ យោងតាមរបាយការណ៍របស់ China EV Data Tracker បានឲ្យដឹងថា គិតត្រឹមខែមីនា ដល់ខែ វិច្ឆិកា ឆ្នាំ 2024 Xiaomi បានធ្វើការនាំចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនម៉ូដែល SU7 បានចំនួន 112,516 គ្រឿង ដោយមានចំនួន 21,955 គ្រឿងត្រូវបាននាំចេញក្នុងខែវិច្ឆិកា។ តួរលេខនេះ គឺជិតដល់ចំនួនគោលដៅដែលក្រុមហ៊ុនបានកំណត់សម្រាប់ការនាំចេញក្នុងឆ្នាំ 2024 គឺចំនួន 130,000 គ្រឿង៕