no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តស៊េរីថ្មី GAC Trumpchi S7 PHEV ត្រៀមចេញលក់នៅពាក់កណ្តាលឆ្នាំ 2025 ខាងមុខនេះហើយ

តាមការចុះបញ្ចីចុងក្រោយរបស់ស្ថាប័ន MIIT ដែលជាស្ថាប័នទទួលបន្ទុកក្នុងការផ្តល់អាជ្ញាប័ណ្ណ ឬលិខិតផ្តល់សិទ្ធិក្នុងការចេញលក់រថយន្តនៅក្នុងទីផ្សារប្រទេសចិនបានធ្វើការបង្ហាញពីរថយន្តស៊េរីថ្មីចុងក្រោយមួយម៉ូដែលរបស់ GAC ដែលមានឈ្មោះថា Trumpchi S7 ជាប្រភេទរថយន្ត Plug-in-hybrid SUV។ រថយន្តស៊េរីថ្មីចុងក្រោយនេះ បានបង្ហាញវត្តមានលើកដំបូងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Guangzhou Auto Show កាលពីខែវិច្ឆិកា ហើយត្រូវបានគេដឹងថា អាចនឹងប្រកាសចេញលក់នៅទីផ្សារប្រទេសចិននាឆមាសដំបូងក្នុងឆ្នាំ 2025។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Trumpchi S7 ត្រូវបានផលិតឡើងតាមទម្រង់ស្តង់ដារ EV+ platform របស់ GAC Trumpchi និងប្រើភាសារចនា “Hidden edge in smoothness” របស់ GAC ដែលមានលក្ខណៈប្រណិត និងភាពហាប់រឹងមាំ។ ឡាន SUV ស៊េរីថ្មីនេះមានបណ្តោយ 4,900mm/ទទឹង 1,950mm/ កំពស់ 1,780mm/ កម្ពស់ពីផ្ទៃដីមកបាតរថយន្ត 200mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,880mm ព្រមជាមួយទម្ងន់ចាប់ពី 2,165kg/2,030kg ដល់ 2,260kg ទៅតាមជម្រើស Option។ ចង្កៀងខាងមុខរបស់ Trumpchi S7 ប្រើប្រាស់នូវប្រព័ន្ធ AI Headlight ជាមួយចង្កៀមអំពូលចំនួន 2,248 lamp beams និងគាំទ្រនូវមុខងារប្រើប្រាស់ចំនួន 8 ប្រភេទផ្សេងគ្នា តម្រូវតាមស្ថានភាព។

នៅផ្នែកខាងក្រោយរបស់ GAC Trampchi S7 មានការរចនាចង្កៀងបំភ្លឺខាងក្រោយរាងជាងអក្សរ U ដ៏ទាក់ទាញជាមួយស្លាកសញ្ញា GAC នៅចំកណ្តាល។ GAC Trumpchi S7 បំពាក់នូវម៉ាស៊ីន Hybrid ដែលមានលេខកូដ 4A15M3 កំលាំង 118kW ឬ 158 សេះ គូបផ្សំជាមួយកញ្ចប់ថ្មប្រភេទ lithium iron phosphate battery packs ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Yinpai Battery and Zenergy។ រថយន្ត SUV ស៊េរីថ្មីនេះ អាចរត់ល្បឿនលឿនបំផុតដល់ 185km/h។ កន្លងមក GAC បានប្រកាសថា Trumpchi S7 ជារថយន្តដំបូងគេដែលដំណើរការជាមួយប្រព័ន្ធបច្ចេកវិទ្យា Plug-in-Hybrid ជំនាន់ទីបីរបស់ GAC ដែលសាកភ្លើងមួយពេញ និងចាក់សាំងមួយពេញម្តងអាចជិះបានចម្ងាយជាង 1,000km។

លើសពីនេះទៅទៀត GAC បានធ្វើការអភិវឌ្ឍន៍នូវប្រព័ន្ធបច្ចេកវិទ្យា  map-free L2++ advanced driving assistance system ដែលនឹងត្រូវបំពាក់នូវលើរថយន្តផ្ទាល់តែម្តង ដែលដំណើរការជាមួយប្រព័ន្ធ LiDAR នៅលើដំបូល, ប្រព័ន្ធកាមេរ៉ាក្រោយ និងចំហៀងក្នុងការចាប់សញ្ញានាំផ្លូវទៅកាន់គោលដៅ។ ទោះជាយ៉ាងណាក្នុងពេលនេះ GAC មិនទាន់បានបង្ហើបពីតម្លៃរបស់ Trumpchi S7 នៅឡើយទេក្នុងពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម