យោងតាមតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុនផលិតរថយន្ត Cadillac បានត្រៀមចេញលក់រថយន្តអគ្គិសនីកៅអី 3 ជួរថ្មីរបស់ខ្លួនមានដែលមានកម្លាំងម៉ាស៊ីន 615 សេះ ហើយនឹងសាកភ្លើង 10 នាទី អាចជិះបានចម្ងាយដល់ទៅ 127 គីឡូម៉ែត្រ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុនបាននិយាយថា ឡាន SUV អគ្គិសនី កៅអី 3 ជួរនេះ មានការប្រើប្រាស់នូវម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (AWD) មានកម្លាំង 615 សេះ និងមានកម្លាំងរមួល 880NM អាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពែល 3.7 វិនាទី ហើយបំពាក់កញ្ចប់អាគុយទំហំ 102 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 300 ម៉ាយ៍ ឬ 480 KM។
រថយន្តអគ្គិសនី Cadillac Vistiq ថ្មី អាចនឹងមានតម្លៃចាប់ពីខ្ទង់ $78,000 ដល់ $97,000 សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ រថយន្តអគ្គិសនីមានគាំទ្រការសាកភ្លើងល្បឿនលឿនដែរ ដោយចំណាយពេលសាកភ្លើងត្រឹមតែ 10 នាទី អាចអោយយើងជិះបានចម្ងាយដល់ទៅ 127 គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះ នៅលើរថយន្តអគ្គិសនី Cadillac Vistiq ថ្មី ក៏មានការប្រើប្រាស់មុខងារ Vehicle to Home (V2H) ដែលអាចអនុញ្ញាតឲ្យអ្នក ប្រើគ្រឿងអេឡិចត្រូនិចក្នុងផ្ទះ ដោយយកថាមពលអគ្គិសនីពីឡាននេះបាន នៅពេលដាច់ភ្លើងថែមទៀតផង។
រថយន្តអគ្គិសនី Cadillac Vistiq ថ្មី SUV មួយនេះ មានប្រើប្រព័ន្ធបូមខ្យល់ Air Ride Adaptive Suspension ដែលអាចសារ៉េកម្ពស់ 3 អ៊ីញ ដោយស្វ័យប្រវត្តិ បូករួមជាមួយ ប្រព័ន្ធចង្កូត Active Rear Steer System ដែលជួយបង្វិលកង់ក្រោយ អំឡុងពេលបត់នៅល្បឿនយឺត។ បើនិយាយពីរូបរាងវិញ Cadillac Vistiq មានការឌីហ្សាញស្រដៀងនឹងឡានអគ្គិសនីរបស់ Cadillac ផ្សេងទៀតអីចឹង ជាពិសេសគឺការបំពាក់ប៉ាណាមុខ ដែលមានភ្លើងលោត ហៅថា Cadillac Mondrian Graphic, ដៃទ្វារលិបលេចចូលក្នុងតួខ្លួនឡាន, យ៉ាន់កង់ទំហំ 21 អ៊ីញ ដល់ 23 អ៊ីញ ក៏ដូចជា ស្តុបក្រោយ LED បែប Unique ផ្ទាល់ខ្លួនរបស់វា ផងដែរ។ ឡានមួយនេះ មានប្រវែងតួខ្លួន 5.22m ទទឹង 2.20m កម្ពស់ 1.80m និង គម្លាងពីកង់មុខទៅកង់ក្រោយ 3.09m។
ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាមានការរៀបចំយ៉ាងទំនើប និងប្រណីតតែម្តង ជាពិសេសគឺការបំពាក់ អេក្រង់ទំហំ 33 អ៊ីញ លាតពេញផ្ទៃតាបឡូ, កន្លែងសាកថ្មទូរសព្ទឥតខ្សែ 2 កន្លែង, អេក្រង់ Command Center ទំហំ 8 អ៊ីញ, កៅអីមុខមានមុខងារក្តៅត្រជាក់ និងម៉ាស្សា, ប្រព័ន្ធម៉ាស៊ីនត្រជាក់ 5 តំបន់, Speaker ម៉ាក AKG 23 គ្រាប់, ប្រព័ន្ធភ្លើងឌីម Ambient Lighting និង ដំបូលកញ្ចក់ធំ Panoramic Sunroof ជាដើម។
បើនិយាយពីប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរវិញ ឡាន Cadillac Vistiq មានបំពាក់មុខងារស្តង់ដារ ជាច្រើន ដូចជា៖