no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្ត MPV ស៊េរីថ្មី BYD Xia PHEV អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 8 ខែមករាខាងមុខនេះហើយ

កាលពីថ្ងៃទី 28 ខែធ្នូ កន្លងទៅនេះ មានការចែកចាយនូវព័ត៌មានថ្មីថា រថយន្ត BYD Xia នឹងមានការប្រកាសចេញនៅលើទីផ្សារនាថ្ងៃទី 8 ខែមករាខាងមុខនេះហើយ ដោយនឹងមានតម្លៃចាប់ពី 280,000 យ៉ន់ ដែលប្រហាក់ប្រហែល 38,400 ដុល្លារ។ ព័ត៌មានថ្មីនេះ ត្រូវបានចែកចាយដោយគណនីបណ្តាញសង្គម Wechat ដែលមានឈ្មោះថា bydchang។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តនេះ នឹងមាន 4 ជម្រើសផ្សេងគ្នា ដែលក្នុងនោះរួមមានដូចជា៖

  • ម៉ូដែល៖ 100km Lingxian មានតម្លៃ 280,000 យ៉ន់ (38,400 ដុល្លារ)
  • ម៉ូដែល៖ 100 km Chaoyue មានតម្លៃ 290,000 យ៉ន់ (39,700 ដុល្លារ)
  • ម៉ូដែល៖ 180 km Chaoyue មានតម្លៃ 310,000 យ៉ន់ (42,500 ដុល្លារ)
  • ម៉ូដែល៖ 180 km Chuoyue មានតម្លៃ 320,000 យ៉ន់ (43,800 ដុល្លារ)

 

សូមជំរាបថា កន្លងមកនៅលើបញ្ជីរបស់ MIIT បានបង្ហាញថា BYD Xia minivan PHEV គឺបំពាក់កញ្ចប់ថ្មទំហំ 36.6kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 145km នេះតាមការបញ្ជាក់ពីស្ថាប័ន CLTC។ BYD Xia ដែលជាប្រភេទរថយន្ត MPV (Multi-purpose vehicle) កន្លងមក មានការជូនដំណឹងថា នឹងត្រូវចេញលក់នៅទីផ្សារប្រទេសចិនក្នុងឆ្នាំនេះ ជាមួយតម្លៃចាប់ពីខ្ទង់ប្រហែល $42,300។ 

ក្រុមហ៊ុន BYD បានធ្វើការដាក់បង្ហាញចេញរថយន្ត MPV ស៊េរីថ្មី Xia របស់ជាផ្លូវការណ៍ កាលពីព្រឹត្តិការណ៍ Chengdu Auto Show ដែលប្រារព្ធធ្វើឡើងនៅថ្ងទី 30 ខែសីហា។ ដែលតាមប្រភពព័ត៌មានកន្លងមកបានហៅរថយន្តមួយនេះថា BYD Tang Max ឬ Zhou ប៉ុន្តែ ក្រុមហ៊ុនបានប្រើឈ្មោះផ្លូវការណ៍ថា BYD Xia។ BYD Xia MPV មានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ 36.628 kWh ជាប្រភេទ LFP battery on board មានទំងន់ 331kg ដែលទងន់នេះ គឺស្មើនឹង 12.5% ធៀបនឹងទំងន់របស់រថយន្តដែលមានទំងន់ 2,650kg។ កញ្ចប់អាគុយរបស់ BYD Xia អាចកាន់សម្រាប់ការបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានដល់ 145km ធៀបនឹងម៉ូដែល Denza D9 DM-I MPV ដែលមានជម្រើសកញ្ចប់អាគុយទំហំ 20KWh បើកបានចម្ងាយផ្លូវ 103km និង 40kWh អាចបើកបានចម្ងាយផ្លូវ 190km ទៅ 200km។

BYD Xia MPV បំពាក់នូវប្រព័ន្ធម៉ាស៊ីន Hybrid ចំនុះ 1.5-liter ICE ប៉ុន្តែ សម្រាប់សមត្ថភាពរបស់ម៉ាស៊ីនមិនទាន់ដឹងនៅឡើយទេ ដោយគ្រាន់តែដឹងថា មានកម្រិតស៊ីសាំង 6.5L/100km។ ដោយឡែកបើតាមប្រភពព័ត៌មានចចាមអារាមបានបង្ហើបថា សម្រាប់ម៉ាស៊ីនដែលបំពាក់នៅលើ BYD Xia ទំនងជាប្រភេទម៉ាស៊ីន turbocharged BYD472ZQB engine ដែលមានកំលាំង 115kW ឬ 154 សេះ និងភ្ជាប់ដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 200kW ឬស្មើរនឹង 268 សេះ។ BYD Xia MPV មានការឌីស្សាញរូបរាងឡើងដោយប្រើនូវទម្រង់ភាសារចនាម៉ូដែល Dynasty design language ដែលមានបណ្តោយ 5,145mm/ ទទឹង1,970mm/ កម្ពស់ 1,805 mm និងគម្លាតចន្លោះកង់មុខក្រោយ 3,045mm។

រថយន្ត MPV ស៊េរីថ្មីនេះ មាន 7 កៅអី រៀបជាទម្រង់ 2+2+3 បំពាក់នូវអេក្រង់ទំហំធំបំផុត ជាមួយដៃចង្កូតរចនាជាទម្រង់ D-Shaped steering wheel ហើយ BYD Xia ក៏នឹងបំពាក់នូវប្រព័ន្ធជំនួយការបើកបរ និងសុវត្ថិភាពដូចជា DiPilot ADAS system,  DiLink 150 cockpit system, និង DiSus-C electromagnetic suspension system ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម