no-alternative title
no-alternative title
no-alternative title
no-alternative title

Nio ET9 Signature Edition ម៉ូដែលពិសេស បំពាក់មុខងារប្រើប្រាស់កាន់តែទំនើប តម្លៃជាង 11 ម៉ឺនដុល្លារ

Nio បានធ្វើការប្រកាសបង្ហាញចេញរថយន្តម៉ូដែលពិសេសថ្មីមួយទៀតសម្រាប់ម៉ូដែល ET9 របស់ខ្លួនដែលមានឈ្មោះថា Nio ET9 Signature Edition។ រថយន្ត Special Edition ថ្មីនេះ គឺបានបង្ហាញខ្លួនក្រោយពីការបង្ហាញវត្តមានរបស់ម៉ូដែល Nio ET9 Limited Edition កាលពីថ្ងៃទី 21 ខែធ្នូ សប្តាហ៍មុននេះ និងបានចេញលក់ក្នុងរយះពេលត្រឹមតែ 12 ម៉ោងបន្ទាប់។ Nio ET9 Signature Edition មានតម្លៃខ្ទង់ 808,000 យាន់ ឬប្រហែលខ្ទង់ 11,696 ដុល្លារអាមេរិក ដែលមានតម្លៃថ្លៃជាងម៉ូដែល ET9 ស្តង់ដារប្រមាណជា $2,740។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Nio ET9 Signature Edition បានបង្ហាញវត្តមានជាមួយការបង្កើននូវប្រសិទ្ធិភាពមុខងារប្រើប្រាស់ថ្មីៗទំនើបមួយចំនួនខុសពីម៉ូដែលស្តង់ដារ ដោយក្នុងនោះរួមមាន ការរចនាឡូហ្គោថ្មីបែបយូនិក បំពាក់យ៉ាន់កង់កម្រិត Premium wheel ទំហំ 23-inch, ប្រព័ន្ធ NOMI Mate 3.0 មុខងារជំនួយការឆ្លាតវៃ Nio advanced AI Assistant ដែលផ្តល់នូវឯកជនភាព និងបទពិសោធន៍ថ្មីសម្រាប់អ្នកបើកបរ ក៏ដូចជាអ្នករួមដំណើរ។

 

ចំពោះការសម្រេចចិត្តរបស់ Nio ក្នុងការចេញលក់ម៉ូដែល Signature Edition ត្រូវបានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីអតិថិជនដែលខកខានមិនទិញប្រើម៉ូដែល Limited Edition ដែលចេញលក់កាលពីថ្ងៃទី 21 ធ្នូ សប្តាហ៍កន្លងទៅ ជាមួយចំនួនមានកំនត់ត្រឹមតែ 999 គ្រឿងតែប៉ុណ្ណោះ។

Nio បានបើកទទួលការជាវមុខសម្រាប់ម៉ូដែល ET9 Signature Edition តាមរយះកម្មវិធី Nio App។ ហើយសម្រាប់ការនាំចេញម៉ូដែលពិសេសថ្មីនេះត្រូវបានគេព្យាករណ៍ថា នឹងធ្វើឡើងនៅរយះពេលជា 13 ទៅ 16 សប្តាហ៍ខាងមុខទៀតនេះ។ Nio ក៏បានបន្ថែមការលើកទឹកចិត្តក្នុងការទិញសម្រាប់ ET9 ដល់ថ្ងៃទី 30 ខែមេសា ឆ្នាំ 2025 ផងដែរ។ 

 

កាលពីមុននេះ Nio បានកំណត់ថា កញ្ចប់សេវាកម្មដែលបានផ្តល់ជូនអតិថិជននៅពេលបានជាវ Nio ET9 នឹងផុតកំណត់នៅថ្ងៃទី 31 ខែមករា ឆ្នាំ 2025 ដែលកញ្ចប់ពិសេសនេះរួមបញ្ចូលទាំងសេវាកម្មផ្លាស់ប្តូរថ្មដោយឥតគិតថ្លៃរយៈពេលប្រាំឆ្នាំ ឬរហូតដល់ 20 ដងក្នុងមួយឆ្នាំ និងសេវាកម្ម NOP+ ឥតគិតថ្លៃរយៈពេលប្រាំឆ្នាំ ក៏ដូចជាប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ពីក្រុមហ៊ុន Nio ជាដើម ។

រាល់អតិថិជនដែលបានទិញ ET9 នៅថ្ងៃ ឬមុនថ្ងៃទី 31 ខែមករា ឆ្នាំ 2025 អាចទទួលបានការបញ្ចុះតម្លៃ 10,000 យាន់ ដោយគ្រាន់តែបង់ប្រាក់កក់មុនចំនួន 5,000 យាន់តែប៉ុណ្ណោះ។ សម្រាប់ការនាំចេញរបស់ ET9 នឹងចាប់ផ្តើមធ្វើឡើងនៅចុងខែមីនា ឆ្នាំ 2025។ Nio ET9 គឺជារថយន្តដែលមានតម្លៃថ្លៃបំផុតរបស់ Nio ក្នុងពេលបច្ចុប្បន្ននេះ ដោយមានតម្លៃចាប់ពីខ្ទង់ 788,000 យាន់ ឬប្រហែល 107,956 ដុល្លារអាមេរិក៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម