no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy S25 Ultra នឹងប្រើប្រាស់កញ្ចក់ធន់រឹងមាំ Corning Gorilla Armor ជំនាន់ទី 2

កាលពីឆ្នើម 2024 កន្លងទៅនេះ វត្តមានរបស់ Galaxy S24 Ultra ត្រូវបានគេមើលឃើញថា គឺម៉ូដែលថ្មីមួយដែលមានបំពាក់នូវកញ្ចក់រឹងមាំ Corning Gorilla Glass Armor និងមានការប្រើប្រាស់នូវ anti-reflective coating ដែលបានធ្វើអោយស្មាតហ្វូនេះក្លាយជាម៉ូដែលថ្មីមួយមានអេក្រង់ល្អជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្ត។ សម្រាប់វត្តមាន Galaxy S25 Ultra នាឆ្នាំក្រោយនេះ ក្រុមហ៊ុន Samsung ក៏នឹងមានការបំពាក់នូវកញ្ចក់អេក្រង់ថ្មីផងដែរ។ ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវកញ្ចក់រឹងមាំជំនាន់ទីពីរនៃ Gorilla Glass Armor ដែលមានភាពធន់ជាងមុន ហើយនិងមានមុខងារ anti-reflective កាន់ល្អជាងមុនទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើទោះបីជាមិនមានទាន់មានការបញ្ជាក់ព័ត៌មានច្បាស់លាស់ក៏ដោយ ក៏គ្រប់គ្នា ប្រាកដជាធ្លាប់បានជ្រាបរួចមកហើយថា ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Corning គឺតែងតែធ្វើការរួមគ្នាជានិច្ចទៅលើបច្ចេកវិទ្យាថ្មីនៃកញ្ចក់របស់ស្មាតហ្វូនថ្មីរបស់ខ្លួន។ សម្រាប់ S25 Ultra គឺនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីកាន់តែពិសេស ដែលមិនត្រឹមតែមានភាពធន់រឹងមាំជាងមុន និងមានការទប់ពន្លឺជះចូលបានខ្ពស់ជាងមុននោះទេ គឺថែមទាំងជួយការពារភ្នែករបស់អ្នកប្រើប្រាស់ទៀតផង។ 

S25 Ultra ត្រូវបានគេបញ្ជាក់រួចមកហើយថា គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite ដែលមានសមត្ថភាពខ្ពស់ជាងបន្ទះឈីបស្តង់ដារ។ ហើយស្មាតហ្វូននេះ ក៏នឹងមានថ្មទំហំ 5,000mAh ដូចគ្នាជាមួយនិង S24 Ultra អញ្ចឹងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម