no-alternative title
no-alternative title
no-alternative title
no-alternative title

ការបញ្ជាទិញរថយន្ត AITO M9 SUV គឺបានឈានដល់ 20 ម៉ឺនគ្រឿងហើយត្រឹមរយៈពេល 12 ខែ

យោងតាមការបញ្ជាក់ពី HarmonyOS Intelligent Driving Unit នៅថ្ងៃនេះ បានអោយដឹងថា រថយន្ត Huawei AITO M9 SUV មានការបញ្ជាទិញកើនឡើងឈានដល់ 20 ម៉ឺនគ្រឿងហើយ គិតចាប់តាំងពីការប្រកាសចេញជាផ្លូវការណ៌។ រថយន្តនេះ គឺជាម៉ូដែលអគ្គិសនីជំនាន់ថ្មីរបស់ក្រុមហ៊ុននេះ ដែលមានភាពលេចធ្លោបំផុតនៅលើទីផ្សារប្រទេសចិន ហើយក៏ជាម៉ូដែលថ្មីមានភាពឆ្លាតវៃខ្លាំងជាងគេផងដែរ។ AITO M9 ត្រូវបានក្រុមហ៊ុននេះប្រកាសចេញជាលើកដំបូងនៅលើខែធ្នូ ឆ្នាំ 2023 ជាមួយនិងស្មាតហ្វូន Nova 12 series ដែលមានការឌីស្សាញរូបរាងមានភាពទាក់ទាញ និងមានការបំពាក់នូវបច្ចេកវិទ្យាប្រណិតជាច្រើនថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា នៅក្នុងរយៈពេល 9 ខែកន្លងមកបន្ទាប់ពីការប្រកាសចេញ រថយន្ត AITO M9 មានការបញ្ជាទិញ 130000 គ្រឿង។ សម្រាប់រយៈពេល 3 ខែមកនេះ ក្រុមហ៊ុននេះ ទទួលបាននូវការបញ្ជាទិញបន្ថែមចំនួន 70,000 គ្រឿងទៀត។ ដូច្នេះសរុបមកការបញ្ជាទិញទៅលើ AITO M9 គឺមានការចំនួនកើនឡើងដល់ទៅ 200000 គ្រឿង ត្រឹមតែរយៈពេល 12 ខែមកនេះ។ រថយន្តនេះ ត្រូវបានគេបញ្ជាក់ថា គឺជាម៉ូដែល SUV បែបប្រណិត ដែលទទួលបាននូវជ័យជំនះរយៈពេល 5 ខែជាប់គ្នាទៅលើភាពប្រណិត។ រថយន្តនេះ គឺគូរប្រជែងរបស់ BMW X5, Zeekr 009 និង NIO ES8 ជាដើម។ 

គួរបញ្ជាក់ថា រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីទំនើបម៉ាក Aito M9 ដែលប្រសូត្រចេញពីកិច្ចសហការរវាងក្រុមហ៊ុន Huawei និង Seres នឹងបានចាប់ផ្តើមដំណើរការផលិតនៅក្នុងប្រទេសចិនជាផ្លូវការណ៍ហើយ។ រថយន្ត SUV ដំណើរការដោយថាមពលអគ្គិសនីសុទ្ធស៊េរីថ្មីដ៏ទំនើបមួយនេះ នឹងចេញវាយលុកទីផ្សារក្នុងប្រទេសចិននៅក្នុងខែធ្នូ ហើយរថយន្តនេះ ក៏ជាដុំពេជ្ររបស់ Huawei-Seres ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារជាមួយរថយន្តម៉ាកល្បីៗដូចជា Mercedes-Benz និងLand Rover ផងដែរ។

Aito M9 បានចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មនៅរោងចក្ររបស់ Seres ស្ថិតនៅក្នុងទីក្រុង Chongqing នឹងត្រូវបានគេដឹងថា មានសមត្ថភាពផលិតបានចំនួនគ្រោងទុកប្រមាណជា 70 ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ Aito M9 គឺជារថយន្តប្រភេទ SUV ដែលមានប្រវែង 5230 mm, ទទឹង 1999mm, កម្ពស់ 1,800mm និងគម្លាតពីកងមុខទៅកងក្រោយ 3,110mm។ តួររថយន្តស៊េរីថ្មីនេះមានប្រវែង វែងជាង 23mm, ទទឹង 43mm ប៉ុន្តែទាបជាង Mercedes-Benz GLS ប្រមាណ 23mm។ Aito M9 ជាប្រភេទរថយន្ត SUV កៅអីប្រាំមួយ។ 

Aito M9 គឺនឹងមានជម្រើសពីរ Option ក្នុងនោះមានដូចជា BEV Option ដែលមានបំពាក់ម៉ូទ័រអគ្គិសនីចំនួនពីររបស់ Huawei ដែលផ្តល់នូវកំលាំង 390kW ឬ 530Hp និងបំពាក់កញ្ចប់អាគុយអគ្គីសនី NMC របស់ក្រុម CALT។ ចំនែកជម្រើស EREV Option គឺនឹងមានបំពាក់ម៉ូទ័រអគ្គិសនីចំនួនពីរដូចគ្នា ប៉ុន្តែ អាចផលិតថាមពលបាន 365kW ឬ 496Hp ហើយម៉ូដែលនេះបំពាក់នូវម៉ាស៊ីនចំនុះ 1.5-liter ICE និងអាគុយអគ្គិសនីទំហំ 40-kWh ដែលអាចបើបរបានចំងាយផ្លូវ 167km នៅពេលផ្តាច់ម៉ាស៊ីនដំណើរការដោយប្រើថាមពលអគ្គិសនីសុទ្ធ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម