no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តជប៉ុននាំមុខគេនៅលើទីផ្សារអូស្រ្តាលីក្នុងឆ្នាំ 2024

អ្នកប្រើប្រាស់រថយន្តនៅក្នុងប្រទេសអូស្រ្តាលី ភាគច្រើនបានទិញរថយន្តដែលផលិតដោយក្រុមហ៊ុនប្រទេសជប៉ុនច្រើនជាងគេបង្អស់នៅក្នុងឆ្នាំ 2024 ដែលធ្វើឲ្យរថយន្តដែលផលិតដោយក្រុមហ៊ុនប្រទេសជប៉ុនមានលំហូរនៃការនាំចូលក្នុងទីផ្សារប្រទេសអូស្រ្តាលីកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ស្របពេលដែលចំនែកនៃការលក់រថយន្តរបស់ក្រុមហ៊ុនប្រទេសចិនមានការថយចុះនៅក្នុងទីផ្សារអូស្ត្រាលី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរបាយការណ៍បានបញ្ជាក់ថា ការទិញរថយន្តស្ទើរតែមួយភាគបីនៃរថយន្តទាំងអស់ដែលបានលក់នៅក្នុងទីផ្សារប្រទេសអូស្រ្តាលីក្នុងរយះពេល 12 ខែចុងក្រោយនេះ គឺជារថយន្តដែលផលិតដោយក្រុមហ៊ុនប្រទេសជប៉ុន ដែលធ្វើឲ្យចំនែកទីផ្សារលក់សរុបរបស់ជប៉ុនក្នុងទឹកដីប្រទេសអូស្ត្រាលីមានចំនួន 31% ដោយក្នុងនោះរថយន្តដែលមានប្រជាប្រិយភាព និងលក់ដាច់ខ្លាំងជាងគេ គឺ Toyota RAV4 SUV ដែលនាំមុខចំនែកទីផ្សារក្នុងប្រទេសថៃដែលមានចំនួន 22.4% និងប្រទេសចិន 14.4%។ តាមអ្នកជំនាញក្នុងឧស្សាហកម្មរថយន្ត បានចង្អុលបង្ហាញថា ចំនែកទីផ្សាររថយន្តប្រទេសជប៉ុន មានការកើនឡើងខ្លាំងគួរឲ្យកត់សំគាល់ បើធៀបនឹងចំនែកទីផ្សាររថយន្តផលិតក្នុងប្រទេសចិន។

ក្នុងរបាយការណ៍បានបញ្ជាក់ទៀត ចំនួននៃការទិញរថយន្តថ្មីក្នុងទីផ្សារប្រទេសអូស្ត្រាលីដែលជារថយន្តផលិតដោយក្រុមហ៊ុនជប៉ុនមានកំណើនប្រមាណ 9.8% ដែលជាចំនួននាំមុខរថយន្តដែលផលិតដោយក្រុមហ៊ុនចិនដែលមានការថយចុះប្រមាណ 8.4% សម្រាប់រថយន្តពេលដូចគ្នា។ សម្រាប់រថយន្តដែលផលិតដោយក្រុមហ៊ុនចិនដូចជា MG, GWM/Haval និង BYD នឹងត្រូវបានចូលរួមដោយ Geely, Jaecoo, Deepal, Fangchengbao, Skywell និង XPeng ក៏កំពុងទទួលបានការចាប់អារម្មណ៍សម្រាប់អ្នកទិញរថយន្តថ្មីនៅក្នុងទីផ្សារប្រទេសអូស្ត្រាលីផងដែរ។ 

កាលពីមួយទស្សវត្សរ៍មុន រថយន្តដែលផលិតនៅប្រទេសជប៉ុន គឺមានចំនួន 32.5% នៃការលក់រថយន្តថ្មីសរុបរបស់ប្រទេសអូស្ត្រាលី ប៉ុន្តែក្នុងរយះពេលមួយទស្សវត្សរ៍ចុងក្រោយនេះ ការកើនឡើងនៃសង្វាក់ផលិតរថយន្តក្នុងស្រុក និងការកើនឡើងនៃការនាំចូលរថយន្តពីប្រទេសចិន បានជះឥទ្ធិពលមកលើប្រតិបត្តិការនៃការលក់រថយន្តក្រុមហ៊ុនជប៉ុនក្នុងប្រទេសអូស្រ្តាលីតិចតួចផងដែរ។

ងាកមកទីផ្សារលក់រថយន្តក្នុងប្រទេសថៃវិញ ឃើញថាមានការកើនឡើងប្រមាណ 5% នៅក្នុងឆ្នាំ 2024 នេះ ហើយក្នុងនោះរថយន្តដែលមានប្រជាប្រិយភាពខ្លាំងជាងគេ គឺ Ford Ranger  និង Toyota HiLux dual-cab ute ហើយក្រុមហ៊ុនផលិតរថយន្តជប៉ុនត្រូវបានគេមើលឃើញថា នៅតែជាក្រុមហ៊ុនឈានមុខគេក្នុងការលក់រថយន្តនៅទីផ្សារប្រទេសថៃ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម