no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តថ្មី Denza D9 MPV 2025 ចេញលក់ផ្លូវការណ៌តម្លៃជាង 4 ម៉ឺនដុល្លារ

កាលពីថ្ងៃទី 26 ខែធ្នូនេះ ក្រុមហ៊ុន Denza បានដាក់សម្ពោធជាផ្លូវការណ៌នូវរថយន្ត 2025 Denza D9 នៅលើទីផ្សារហើយ ដោយមានប្រភេទ PHEV ចំនួន 5 ម៉ូដែល និងប្រភេទ EV ចំនួន 3 ម៉ូដែល ហើយនិងមានតម្លៃចាប់ពី 339,800 យ៉ន់ទៅ 469,800 យ៉ន់ ដែលប្រហែល 46,600 ដុល្លារទៅ 64,400 ដុល្លារ។ ជាមួយនិងការបង្ហាញវត្តមាននៅលើទីផ្សារនេះ រថយន្តនេះមានការអាប់ដែតទៅលើផ្នែកជាច្រើន ក្នុងនោះមានដូចជា ប្រព័ន្ធបើកបរឆ្លាតវៃរបស់ BYD “God’s Eye” BAS 3.0+ advanced driving assistance system ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តថ្មីនេះ មានការឌីស្សាញរូបរាងដូចគ្នាមួយនិងជំនាន់មុនអញ្ចឹងដោយគ្រាន់តែមានការបំពាក់បន្ថែមនូវសិនស័រ lidar នៅលើដំបូលខាងលើ សម្រាប់ប្រើប្រាស់ជាមួយនិងប្រព័ន្ធបើកបរឆ្លាតវៃ BYD’s “God’s Eye” system, ដែលអាចទ្រទ្រង់នូវល្បឿន high-speed រួមនិងមុខងារបើកបរក្នុងទីក្រុង ដែលអាចដឹងពីស្លាកសញ្ញាចរាចរណ៌ និងភ្លើងស្តុបថែមទៀតផង។ ជាពិសេសមុខងារនេះ ថែមទាំងអាចធ្វើដំណើរតាមគន្លងផ្លូវ ហើយថែមទាំងអាចប្រើប្រាស់នូវហ្វ្រាំងស្វ័យប្រវត្តិក្នុងល្បឿន 120km/h ផងដែរ។ រថយន្តនេះ គឺមានការប្រើប្រាស់នូវសិនស័រដល់ទៅ 32។ 

 

2025 Denza D9 MPV ប្រើប្រាស់នូវយ៉ាន់កងទំហំ 18-អ៊ីងប្រភេទ Multi-Spoke Aluminum Alloy និងមានការឌីស្សាញជាមួយពណ៌ Starry Gray បន្ថែមពីលើពណ៌ Night Black, Bright White និង Elegant Blue ដែលមានស្រាប់ផងដែរ។ 2025 Denza D9 មានប្រវែង 5250mm និងមានទទឹង 1960mm ហើយនិងមានកំពស់ 1900mm ខណៈដែលកម្លាតកង់មុខក្រោយប្រវែង 3110mm ខ្លីជាម៉ូដែលមុន 20mm។ 

រថយន្ត 2025 Denza D9 MPV ថ្មីនេះ ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើប្រព័ន្ធ PHEV ដែលគាំទ្រដោយបច្ចេកវិទ្យា DM ជំនាន់ទី 5 របស់ BYD។ ជាមួយគ្នានេះនៅលើរថយន្តនេះ ក៏មានការបំពាក់នូវម៉ាស៊ីនចំណុះ 1.5T engine ដែលមានលេខម៉ូដែល BYD472ZQB និងម៉ូទ័រ 115 kW (154 hp) ដែលបង្កើនទំហំធំជាងមុន 13kW (17 hp)។ ចំពោះម៉ូដែល FWD គឺដំណើរការនៅលើម៉ូទ័រ 200 kW (268 hp) electric motor ខណៈដែលម៉ូដែល AWD គឺមានការបង្កើនទំហំ45 kW (60 hp) ទៅលើម៉ូទ័រខាងក្រោយ។ 

ជាមួយនិងកញ្ចប់អាគុយ 39.938 kWh BYD Blade LFP Battery Pack ដែលមាននៅលើរថយន្តថ្មីនេះ គឺអាចអោយអ្នកប្រើប្រាស់បើកបរជាមួយអគ្គិសនីសុទ្ធបាន 200km តាមស្តង់ដារ CLTC និង 190km ក៏ដូចជា 1,100 km និង 1,020 km នៅពេលសាកពេញម្តងទាំងម៉ូដែល FWD និង AWD។ នៅលើរថយន្តនេះ ក៏មានការបំពាក់នូវ 800V platform ដែលសាកត្រឹមតែ 15 នាទី អាចបើកបរបាន 243km ផងដែរ។ សម្រាប់ការសាកពី 0% ទៅ 80% fast charging គឺប្រើប្រាស់ពេលត្រឹមតែ 7 នាទីប៉ុណ្ណោះ។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម