no-alternative title
no-alternative title
no-alternative title
no-alternative title

សេចក្តីរាយការណ៌ថ្មី: Samsung និង Apple អាចនឹងផ្លាស់ប្តូរមកប្រើប្រាស់ថាមពលថ្មថ្មី Silicon-Carbon

មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ចិន បានសម្រេចមកប្រើប្រាស់នូវថាមពលថ្មស៊ីលីខុនកាបោន Silicon-Carbon ជំនួសអោយថ្មជំនាន់មុនដែលគេគិតថា មិនអាចទប់ទល់បានជាមួយនិងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដែលមានការប្រើប្រាស់នៅលើស្មាតហ្វូន។ នៅពេលនេះ រឿងនេះ ក៏បានអោយក្រុមហ៊ុនជាច្រើនដូចជា Samsung និង Apple មានគម្រោងនឹងធ្វើការបង្កើននូវភាពច្នៃប្រឌិតថ្មីផងដែរ។ ដូចអ្វីដែលអ្នកបានដឹងហើយនោះ ក្រុមហ៊ុនម៉ាកយីហោជាច្រើនរបស់ចិន ក៏បានបំពាក់នូវថាមពលថ្មដល់ទៅ 6,000mAh នៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមដឹងនោះ ក្រុមហ៊ុន Samsung និង Apple អាចនឹងប្រើប្រាស់នូវថាមពលថ្មដែលមានទំហំ 5,000mAh បើទោះបីជានៅលើស្មាតហ្វូន Flagship របស់ខ្លួនដូចជា Galaxy S24 Ultra ធ្លាប់បានប្រើប្រាស់ទំហំនេះរួចហើយក៏ដោយនោះ។ ពាក្យចចាមអារ៉ាមចុងក្រោយបំផុត បានបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរនេះ អាចនឹងធ្វើការដោះស្រាយទៅលើការអភិវឌ្ឍបច្ចេកវិទ្យាថ្ម Silicon-Carbon នេះ។ យោងតាមរបាយការណ៍មួយចេញពី yeux1122 ដែលបង្ហោះនៅលើប្លុកមួយរបស់កូរ៉េ  Naver បានអះអាងថា ក្រុមហ៊ុន Samsung កំពុងតែធ្វើការអភិវឌ្ឍទៅលើថ្ម Silicon-Carbon ប៉ុន្តែមិនទាន់ច្បាស់នោះទេថា បច្ចេកវិទ្យាថ្មនេះ អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូនណាមួយនោះទេ។ 

 

ក្រុមហ៊ុន Apple ក៏អាចនឹងទទួលយកនូវបច្ចេកវិទ្យានេះផងដែរ គ្រាន់តែក្រុមហ៊ុននេះ អាចនឹងបោះជំហានយឺតជាងគេ។ សម្រាប់ថាមពលថ្ម Silicon-carbon នេះគឺមានដង់ស៊ីតេថាមពលខ្ពស់ជាងមុនដែលមានន័យថា អ្នកអាចទទួលបាននូវថ្មដែលមានទំហំធំជាងមុន។ ស្មាតហ្វូន Flagship ជាច្រើនដូចជា iPhone 16 Pro Max និង Galaxy S24 Ultra អាចនឹងប្រើប្រាស់នូវសមាសធាតុជាច្រើនហើយវាក៏មានទំហំសម្រាប់ដាក់ថ្មតូចផងដែរ។ ក្រុមវិស្វករក៏មានការប្រុងប្រយ័ត្នក្នុងការកំណត់ទៅលើទំហំខាងក្នុងរបស់ស្មាតហ្វូននេះយ៉ាងប្រុងប្រយ័ត្នដើម្បីធានាទៅលើការប្រើប្រាស់ថាមពលថ្មធំជាងមុន និងមិនប៉ះពាល់ទៅលើការគ្រប់គ្រងនៃកំដៅ ឬមុខងារសំខាន់ៗជាច្រើនទៀត។

ខណៈពេលដែលថាមពលថ្ម Silicon-Carbon អាចនឹងក្លាយជាដំណោះស្រាយដ៏ល្អអស្ចារ្យបំផុត សម្រាប់ដោះស្រាយទៅលើបញ្ហានេះ ហើយក្រុមហ៊ុន Samsung និង Apple នៅតែមានបញ្ហាប្រឈមក្នុងការនាំយកនូវបច្ចេកវិទ្យានេះ ទៅលើស្មាតហ្វូន Flagship របស់ពួកគេដដែល ដោយសារតែមានការពាក់ព័ន្ធទៅនឹងការឌីស្សាញ តម្លៃនៃការអភិវឌ្ឍ និងការផលិតអាចនឹងមានការចំណាយច្រើន៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍