ថ្ងៃនេះ ក្រុមហ៊ុន BYD បានបញ្ចេញនូវវិដេអូថ្មីមួយរបស់ Yangwang U9 Supercar ដែលគ្មានមនុស្សបើកបរ ហើយថែមទាំងហោះនៅលើផ្លូវនៅពេលមានឧបសគ្គថែមទៀតផង។ នៅក្នុងវីដេអូនេះ គឺមានការបញ្ជាក់ថា រថយន្តនេះ អាចហោះរំលងនូវជង្ហុក និងដែកគោលរាយនៅលើផ្លូវ រួមនិងទួលនៅលើទ្រូងផ្លូវជាដើអ។ សូមជំរាបថា Yangwang គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD ដែលផលិតរថយន្តអគ្គិសនីបែបប្រណិត ហើយសម្រាប់ U9 នេះ គឺជាម៉ូដែលទី 2 បន្ទាប់ពីម៉ូដែល off-road U8 SUV។ U8 គឺជារថយន្តថ្មីមួយដែលអាចបើកបរក្នុងទឹកបាន ខណៈដែល U9 Supercar មានការប្រើប្រាស់នូវមុខងារ Disus X suspension និង hydraulic system អាចអោយរថយន្តនេះអាចលោត និងរាំបានទៀតផង។
នៅក្នុងវីដេអូនេះ គឺមានការបង្ហាញពីរថយន្ត Yangwang U9 បើកបរស្វ័យប្រវត្តិនៅក្នុងល្បឿនដល់ទៅ 120 km/h នឹងហោះពីលើរណ្តៅទឹកប្រវែង 2.5 ម៉ែត្រ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន BYD រថយន្តនេះអាចហោះបានចម្ងាយ 6 ម៉ែត្រ។ ក្រៅពីនេះ BYD មិនទាន់មានការបញ្ជាក់ពីលក្ខណៈពិសេសផ្សេងទៀត ដូចជា ប្រព័ន្ធ ADAS (Advanced driver-assistance system) នៅឡើយទេ។ កន្លងមក BYD បានប្រកាសថា ADAS cooperation គឺជាមានការសហការជាមួយ DJI ឬ Horizon Robotics។
គួរបញ្ជាក់ថា Yangwang U9 ត្រូវបានក្រុមហ៊ុន BYD ប្រកាចេញនៅប្រទេសចិន កាលពីខែកុម្ភៈឆ្នាំ 2024 ដែលមានតម្លៃដល់ទៅ 1.68 លានយ៉ន់ ប្រហាក់ប្រហែល 230,00 ដុល្លារ ហើយនឹងមានការផលិតទ្រង់ទ្រាយធំ ក៏ដូចជាដាក់លក់នៅចិននៅខែសីហា។ U9 គឺជារថយន្តអគ្គិសនីសុទ្ធ ដែលមានការប្រើប្រាស់នូវប្រព័ន្ធ BYD e4 platform ដែលទ្រទ្រង់ដោយប្រព័ន្ធ Disus X suspension system។ ប្រព័ន្ធនេះអាចអោយរថយន្តវិលកង់ 3 និងហោះ ហើយនឹងរំាបានទៀតផង។ រថយន្តនេះមានម៉ូទ័រ 4 ទំហំ 960kW ស្មើរនិង 1,287 សេះ និងមានកម្លាំងរមួល 1,680Nm។