no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5 ទទួលបានវិញ្ញាបនបត្រមុនការប្រកាសជាផ្លូវការណ៌

Find N5 ដែលជាស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មីរបស់ក្រុមហ៊ុន OPPO ត្រូវបានគេរំពឹងថា នឹងការបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេសចិននាដើមឆ្នាំ 2025 នេះហើយ។ ស្មាតហ្វូនថ្មីនេះ ក៏នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងនាមជាស្មាតហ្វូន  OnePlus Open 2 ផងដែរ។ យោងតាមការចេញផ្សាយថ្មីៗនេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់ថ្មីនេះ បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រចំនួន 2 រួចហើយ នៅក្នុងនោះមានដូចជា SIRIM នៅក្នុងប្រទេសម៉ាឡេស៊ី និង  SDPPI នៅក្នុងប្រទេសឥណ្ឌូនេស៊ី រួមជាមួយនឹង Camera FV 5 database ជាមួយនឹងលេខម៉ូឌែល CPH2671 ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់មុននេះបាននិយាយថា ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5 និង OnePlus Open 2 គឺនឹងក្លាយជាម៉ូដែលស្មាតហ្វូនដែលមានការឌីស្សាញរូបរាង ហើយនិងមានការប្រើប្រាស់នូវបច្ចេកវិទ្យា ក៏ដូចជាលក្ខណៈសម្បត្តិដូចគ្នា។ នៅក្នុងបញ្ជីនៃ Camera FV 5 database នេះ បង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានកាមេរ៉ាខាងក្រោយដែលមានទំហំ 12.6 MP ដែលកម្រិតភាពច្បាស់របស់វាគឺ 50MP។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូនអេក្រង់បត់បាននេះ គឺទំហំ 7.1MP ដែលមានកម្រិតភាពច្បាស់ 28.4MP resolution។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ មានការគាំទ្រដោយកម្រិត f/1.9 Aperture ខណៈពេលដែលកាមេរ៉ា selfie របស់វាគឺ  f/2.4 Aperture។ 

ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5 និង OnePlus Open 2 ត្រូវបានគេនិយាយថា អាចនឹងប្រើប្រាស់នូវបន្ទះឈីប  Snapdragon 8 Elite SoC របស់ក្រុមហ៊ុន Qualcomm ហើយនឹងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមាន Periscope Telephoto ថាមពលថ្មទំហំ 5,900 mAh ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 80W wired និង 50W wireless charging និង IPX8 ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ស្មាតហ្វូនស៊េរីថ្មី HONOR X5b និង HONOR X5b Plus កូនភ្លោះអេក្រង់តាន់ បង្ហាញជាផ្លូវការណ៏នៅកម្ពុជាហើយ!

ស្មាតហ្វូនស៊េរីថ្មី HONOR X5b និង HONOR X5b Plus កូនភ្លោះអេក្រង់តាន់ បង្ហាញជាផ្លូវការណ៏នៅកម្ពុជាហើយ!

ដោយ ប៉េងលីន
រថយន្តស្ព័រ BYD Yangwang U9 បង្ហាញពីសមត្ថភាព អាចហោះលើផ្លូវនៅពេលប្រើមុខងារបើកបរដោយខ្លួនឯង

រថយន្តស្ព័រ BYD Yangwang U9 បង្ហាញពីសមត្ថភាព អាចហោះលើផ្លូវនៅពេលប្រើមុខងារបើកបរដោយខ្លួនឯង

ដោយ ប៉េងលីន
ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5 ទទួលបានវិញ្ញាបនបត្រមុនការប្រកាសជាផ្លូវការណ៌

ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5 ទទួលបានវិញ្ញាបនបត្រមុនការប្រកាសជាផ្លូវការណ៌

ដោយ ប៉េងលីន
ក្រុមហ៊ុន Zeekr ត្រៀមឈានជើងចូលក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង នាចុងឆ្នាំ 2025 ខាងមុខនេះ

ក្រុមហ៊ុន Zeekr ត្រៀមឈានជើងចូលក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង នាចុងឆ្នាំ 2025 ខាងមុខនេះ

ដោយ ប៉េងលីន
SGMW ក្លាយជាក្រុមហ៊ុនដំបូងគេរបស់ចិនដែលផលិតរថយន្តបាន 30 លានគ្រឿង

SGMW ក្លាយជាក្រុមហ៊ុនដំបូងគេរបស់ចិនដែលផលិតរថយន្តបាន 30 លានគ្រឿង

ដោយ ប៉េងលីន
Geely Group លក់រថយន្តបានចំនួន 2.1 លានគ្រឿងនៅក្នុងឆ្នាំ 2024 និងដាក់គោលដៅលក់ 2.71 លានគ្រឿងនៅឆ្នាំ 2025

Geely Group លក់រថយន្តបានចំនួន 2.1 លានគ្រឿងនៅក្នុងឆ្នាំ 2024 និងដាក់គោលដៅលក់ 2.71 លានគ្រឿងនៅឆ្នាំ 2025

ដោយ ប៉េងលីន