no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្ត BYD Shark 6 ute គ្រឿងដំបូង បានប្រគល់ជូនដល់ដៃអតិថិជននៅក្នុងប្រទេសអូស្រ្តាលីហើយ!

រថយន្ត BYD Shark 6 PHEV ute គ្រឿងដំបូង ត្រូវបានក្រុមហ៊ុនធ្វើការប្រគល់ជូនដល់ដៃអតិថិជនក្នុងប្រទេសអូស្ត្រាលី កាលពីថ្ងៃទី 13 ខែមករា ម្សិលមិញនេះ។ BYD Shark 6 ត្រូវបានក្រុមហ៊ុនធ្វើការនាំចេញពីរោងចក្រក្នុងប្រទេសចិនទៅកាន់ទឹកដីប្រទេសអូស្ត្រាលីជើងដំបូងចំនួន 2,000 គ្រឿង កាលពីខែធ្នូ ឆ្នាំ 2024។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

BYD Shark 6 មានការបញ្ជាទិញមុននៅទីផ្សារប្រទេសអូស្រ្តាលីចំនួនជាង 5,500 គ្រឿង។ ហើយរថយន្តដំបូង ត្រូវបានប្រគល់ជូនដល់ដៃអតិថិជនតាមរយះដំណាងចែកចាយ EVDirect ក្នុងប្រទេសអូស្ត្រាលី ដែលបានរៀបចំធ្វើឡើងនៅក្នុងហាង Brisbane Showroom របស់ BYD ផ្ទាល់តែម្តង។ រថយន្ត BYD Shark 6 ដែលជារថយន្ត PHEV Pickup truck ដ៏មានប្រជាប្រិយភាព ជើងដំបូងគេដែលធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីបានចេញដំណើរនៅថ្ងៃទី 17 ខែធ្នូ ពីកំពង់ផែ Shanghai Haitong តាមនាវា Turandot ដែលបានចុះបញ្ជីនៅន័រវេស ដែលជាកប៉ាល់ Ro-Ro។

ចំពោះពេលវេលាចែកចាយបច្ចុប្បន្នបន្ទាប់ពីការបញ្ជាទិញ BYD Shark 6 ត្រូវបានគេនិយាយថា អាចមានរយៈពេលពី 6 ទៅ 8 សប្តាហ៍ នៅក្នុងប្រទេសអូស្ត្រាលី។ BYD Shark 6 គឺជា PHEV ute ដំបូងគេដែលដាក់លក់នៅប្រទេសអូស្ត្រាលី។ តាមសេចក្តីរាយការណ៍ Canon Alpha Hi4-T ពីម៉ាក Poer របស់ GWM ក៏នឹងដាក់លក់នៅឆ្នាំ 2025 ដូចទៅនឹង PHEV របស់ Ford Ranger ដែរ។ BYD Shark នៅក្នុងប្រទេសអូស្ត្រាលី គឺមានតែមួយជម្រើសម៉ូដែលតែប៉ុណ្ណោះ ហើយមានតម្លៃ 57,900 អូស្ត្រាលី ឬប្រហែលខ្ទង់ 35,550 ដុល្លារអាមេរិក។

 

BYD Shark 6 គឺជារថយន្ត PHEV ដែលបំពាក់ម៉ាស៊ីនដែលដើរតួរជាម៉ាស៊ីនសាកភ្លើងទៅកាន់កញ្ចប់អាគុយអគ្គិសនីក្នុងកំលាំង 170kW ខណៈកំលាំងបង្វិលកង់ទាំងបួន ត្រូវពឹងផ្អែកទៅលើប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរ ដោយម៉ូទ័រខាងមុខមានកំលាំង 170kW និងកំលាំងរមូល 310Nm រីម៉ូទ័រខាងក្រោយមានកំលាំង 150kW និងកំលាំងរមូល 340Nm ហើយបើសរុបកំលាំងម៉ូទ័រទាំងពីរបញ្ចូលគ្នា គឺមានកំលាំង 320kW និងកំលាំងរមូល 650Nm។សម្រាប់កញ្ចប់អាគុយអគ្គិសនីដែលបំពាក់នៅលើ BYD Shark 6 គឺមានទំហំ 29.58kWh ជាប្រភេទ lithium iron phosphate blade battery ដែលសាកមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 100គ.ម ខណៈការប្រើសាកជាមួយម៉ាស៊ីនចាក់សាំងមួយពេញអាចបើកបានចម្ងាយដល់ 840 គ.ម។

BYD Shark 6 អាចអូសសណ្តោងទំងន់បាន 2,500kg ខណៈបន្ទុកទំងន់ខាងក្នុងកាប៊ីន គឺអាចផ្ទុកបាន 835kg និងគ្រែដឹកខាងក្រោយអាចផ្ទុកបាន 1,450 លីត្រ។ BYD Shark 6 ត្រូវបានផលិតឡើងដោយឈរនៅលើគ្រោងឆ្អឹង DMO platform របស់ BYD ដែលបានប្រើនៅលើម៉ូដែល Fang Cheng Bao Bao 5។ ដែលប្រព័ន្ធគ្រោងឆ្អឹងនេះត្រូវបានបង្កើតឡើងជាប្រភេទ Body-on-frame សម្រាប់រថយន្តប្រភេទ PHEV។ បន្ទាប់ពីទីផ្សារប្រទេសអូស្ត្រាលី BYD Shark 6 ក៏ត្រៀមខ្លួនក្នុងការបង្ហាញខ្លួននៅទីផ្សារអាហ្វ្រិកខាងត្បូងឆាប់ៗខាងមុខនេះផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម