no-alternative title
no-alternative title
no-alternative title
no-alternative title

Ford Ranger ទទួលបានពានរង្វាន់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 នៅក្នុងទីផ្សារអាមេរិចខាងជើង!

រថយន្ត Ford Ranger ទទួលបានពានរង្វាន់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 សម្រាប់ទីផ្សារតំបន់អាមេរិចខាងជើង (North American Truck of the Year™) ដែលជាឆ្នាំទី5 ជាប់ៗគ្នាដែលរថយន្ត Ford បានទទួលពានរង្វាន់នេះ។ សមិទ្ធិផលនេះ គូសបញ្ជាក់អំពីភាពរឹងមាំ ផាសុកភាព សុវត្ថិភាព និងបច្ចេកវិទ្យាទំនើបរបស់ Ford នៅក្នុងផ្នែករថយន្ត Pick-Up។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីកន្លងមក រថយន្ត Ford Ranger ធ្លាប់ជាប់ជារថយន្តPick-Up សុវត្ថិភាពបំផុត ក្រោមការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់សហភាពអឺរ៉ុប EuroNCAP (European New Car Assessment Programme) និង ការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អូស្រ្តាលី និងនូវែលសេឡង់ ANCAP (Australasian New Car Assessment Programme) ដោយទទួលបានលទ្ធផលចំណាត់ថ្នាក់ផ្កាយ៥ និងថែមទាំងជាប់ជារថយន្តលក់ដាច់បំផុតរបស់ប្រទេសអូស្ត្រាលីម្តងទៀតក្នុងឆ្នាំនេះ និងជារថយន្តដែលលក់ដាច់បំផុតសម្រាប់ឆ្នាំទី 10 ជាប់ៗគ្នាក្នុងប្រទេសនូវែលសេឡង់។

 

ចំណែកឯនៅប្រទេសកម្ពុជាវិញ រថយន្ត Ford Ranger គឺជារថយន្តដែលពេញនិយមបំផុត និងជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល ៦ ឆ្នាំជាប់គ្នាចាប់តាំងពីឆ្នាំ ២០១៩ មក រហូតមកដល់បច្ចុប្បន្ន គឺនៅតែជារថយន្តដែលកំពុងពេញនិយមបំផុត ដោយសារមានប្រព័ន្ធសុវត្ថិភាពខ្ពស់ បច្ចេកវិទ្យាទំនើប និងទទួលបានការគាំទ្រជាច្រើននៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។ ដោយសារហេតុផលទាំងអស់នេះ ទើបនាំអោយរថយន្ត Ford Ranger ជាប់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 សម្រាប់ទីផ្សារតំបន់អាមេរិចខាងជើង (North American Truck of the Year™) ។

 

Ford Ranger ដែលត្រូវបានរចនាឡើងក្រោមគំនិតឆ្នៃប្រឌិត «Built Ford Tough» របស់សហរដ្ឋអាមេរិច ដែលនាំអោយរថយន្ត Ford Ranger មានភាពរឹងមាំ និងមានសមត្ថភាពខ្ពស់ ដោយត្រូវបានធ្វើតេស្តយ៉ាងម៉ត់ចត់ជុំវិញពិភពលោក ដូចជា តំបន់ដាច់ស្រយាលរបស់អូស្ត្រាលី រហូតដល់ផ្លូវ High-way របស់អាមេរិក រហូតដល់ទទួលបានលទ្ធផលមួយដ៏ពេញលេញ និងអាចបើកបរគ្រប់ស្ថានភាពផ្លូវសម្រាប់ការផ្សងព្រេងស្ទើរតែគ្រប់ទ្វីបទាំងប្រាំមួយ។ 

 

ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មី 2.0L Bi-Turbo ដែលផលិតឡើងសម្រាប់បើកបរផ្លូវឆ្ងាយ និងសាកសមបំផុតសម្រាប់អតិថិជនរថយន្ត Pick-Up ។ Ford Ranger មានបច្ចេកវិទ្យាថ្មីៗជាច្រើន ដូចជា Zone-Lighting ដែលអាចបំភ្លឺជុំវិញរថយន្ត និងផ្ទៃខាងក្នុងថ្មីជាមួយនឹងអេក្រង់ឌីជីថលដ៏ធំ និងមានប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតដូចជា ប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ ប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយពេលមានការប៉ះទង្គិច ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត នៅពេលថយក្រោយ និង ប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។

 

រីឯរថយន្ត Ford Ranger Raptor គឺត្រូវបានទទួលស្គាល់ពីអតិថិជនហ្វដជាច្រើនអំពីសមត្ថភាពរបស់រថយន្តដែលធ្លាប់ទទួលបានជ័យជំនះក្នុងកម្មវិធី Finke Desert Race 2023 និង 2024 និងកម្មវិធី 2022 SCORE-International Baja 1000  បច្ចេកវិទ្យាទំនើបៗដែលមានបំពាក់ក្នុងរថយន្ត និងកម្លាំងនៃម៉ាស៊ីនសាំង 3.0L Twin-Turbo V6 Ecoboost ភ្ជាប់ជាមួយប្រព័ន្ធចូលលេខដោយស្វ័យប្រវត្តនៃប្រអប់លេខអេឡិចត្រូនិច 10វគ្គអូតូ (E-Shifter)  ដែលមានសមត្ថភាពជើងក្រោមដ៏ធន់រឹងមាំ ហាប់ណែន និងផាសុកភាពរបស់រថយន្តដោយមានការបំពាក់នូវបូម FOX 2.5អ៊ីញ Live-Valve Internal Bypass ដែលអាចកំណត់ការប្រើប្រាស់ទៅតាមស្ថានភាពផ្លូវនីមួយៗទាំងអស់។

   

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើរថយន្ត Ford Ranger សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖

  • សាខាព្រះមុនីវង្ស 078 999 773 
  • សាខាទឹកថ្លា 095 939 939 
  • សាខាទូលសង្កែ 078 935 935 
  • សាខាជ្រោយចង្វារ 017 999 027 
  • សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
  • សាខាបឹងបៃតង 099 999 747
  • សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357 
  • សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Mazda MX-5 ស៊េរីថ្មី បំពាក់ម៉ាស៊ីន 2.0-លឺត្រកំលាំង 147kW បង្ហាញខ្លួននៅ 2025 Tokyo Auto Salon

Mazda MX-5 ស៊េរីថ្មី បំពាក់ម៉ាស៊ីន 2.0-លឺត្រកំលាំង 147kW បង្ហាញខ្លួននៅ 2025 Tokyo Auto Salon

ដោយ ប៉េងលីន
លេចធ្លាយរូបភាពផ្សព្វផ្សាយថ្មីបញ្ជាក់ថា Galaxy S25 Ultra មានការឌីស្សាញរូបរាងថ្មី

លេចធ្លាយរូបភាពផ្សព្វផ្សាយថ្មីបញ្ជាក់ថា Galaxy S25 Ultra មានការឌីស្សាញរូបរាងថ្មី

ដោយ ប៉េងលីន
ចិនផលិតរថយន្តបាន 31.282 លានគ្រឿង ហើយនិងលក់ 31.436 លានគ្រឿងនៅក្នុងឆ្នាំ 2024

ចិនផលិតរថយន្តបាន 31.282 លានគ្រឿង ហើយនិងលក់ 31.436 លានគ្រឿងនៅក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ស្ងាត់ៗ Nissan ចាប់ដៃជាមួយក្រុមហ៊ុនចិន ចេញភីកអាប់ថ្មី រូបរាងកាច ហើយនឹងមានម៉ាស៊ីន Hybrid ទៀត!

ស្ងាត់ៗ Nissan ចាប់ដៃជាមួយក្រុមហ៊ុនចិន ចេញភីកអាប់ថ្មី រូបរាងកាច ហើយនឹងមានម៉ាស៊ីន Hybrid ទៀត!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Mazda 6e EV ស៊េរីឆ្នាំ 2025 ប្រកាសចេញលក់នៅទីផ្សារអឺរ៉ុប ខណៈទីផ្សារអូស្ត្រាលីនៅមិនទាន់ច្បាស់ទេ

រថយន្តអគ្គិសនី Mazda 6e EV ស៊េរីឆ្នាំ 2025 ប្រកាសចេញលក់នៅទីផ្សារអឺរ៉ុប ខណៈទីផ្សារអូស្ត្រាលីនៅមិនទាន់ច្បាស់ទេ

ដោយ ប៉េងលីន
Ford Ranger ទទួលបានពានរង្វាន់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 នៅក្នុងទីផ្សារអាមេរិចខាងជើង!

Ford Ranger ទទួលបានពានរង្វាន់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 នៅក្នុងទីផ្សារអាមេរិចខាងជើង!

ដោយ ប៉េងលីន