គិតមកដល់ថ្ងៃនេះ គឺនៅតែជាងសល់ពេលត្រឹមតែ 1 សប្តាហ៌ទៀតប៉ុណ្ណោះ ដល់ពេលនៃការសម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy S25 series ហើយ។ នៅថ្ងៃនេះ តាមការទម្លាយចេញពីលោក Evan Blass គឺមានការចែកចាយនូវរូបភាពផ្សព្វផ្សាយថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះហើយ។ បើតាមការទម្លាយខាងលើនេះ គឺមានរូបភាព 2 ដែលរូបភាពទី 1 គឺបង្ហាញពី Galaxy S25 និងS25+។ សម្រាប់រូបភាពទី 2 គឺមានការបង្ហាញពីម៉ូដែល Ultra តែមួយ។
នៅក្នុងរូបភាពទាំងអស់នេះ គឺក្រុមហ៊ុន Samsung មានការផ្តោតទៅលើការប្រើប្រាស់បច្ចេកវិទ្យា “Galaxy AI”។ ហើយសម្រាប់បច្ចេកវិទ្យាថ្មី Bixby របស់ក្រុមហ៊ុន Samsung ក៏ត្រូវបានគេរំពឹងថា ក្រុមហ៊ុនក៏នឹងមានអាប់ដែតកាន់តែប្រសើរជាងជំនាន់មុន។ បន្ថែមពីនេះនៅលើរូបភាពផ្សព្វផ្សាយនេះ ក៏មានការបញ្ជាក់ពីការផ្លាស់ប្តូរនូវការឌីស្សាញរូបរាងរបស់ស្មាតហ្វូន Galaxy S25 Ultra ផងដែរ ដោយជ្រុងទាំង 4 នៃស្មាតហ្វូននេះ គឺមានរាងមូលជាងម៉ូដែលមុនបន្តិច។ សម្រាប់ម៉ូដែល Ultra នេះ ក៏មានការបន្ថែមនូវពណ៌ថ្មី blue។ តាមរយៈពាក្យចចាមអារ៉ាមកន្លងមក គឺបានបញ្ជាញ់ថា ក្រុមហ៊ុននេះ ហៅពណ៌នេះថា Titanium Silver Blue។
ក្រឡេកមកមើលរូបភាពថ្មីមួយទៀតនេះ គឺមានការបង្ហាញពីពណ៌ navy color ទៅលើ 2 ម៉ូដែលផ្សេង។ ជាមួយនិងការផ្តោតខ្លាំងទៅលើ AI នៅលើស្មាតហ្វូន Galaxy S25 series គឺបានបង្ហាញពីការប្រកួតប្រជែងដ៏ធំមួយទៀតហើយសម្រាប់ទីផ្សារស្មាតហ្វូន។ Samsung AI-centric គឺត្រូវបានគេរំពឹងថា នឹងមានការប្រជែងជាមួយនិងក្រុមហ៊ុនជាច្រើនដូចជា OPPO, vivo និង OnePlus ដែលទើបតែចាប់ផ្តើមប្រើប្រាស់នូវមុខងារ AI ដំបូងៗ។
យោងតាមការទម្លាយថ្មីៗនេះ បានបញ្ជាក់ថា Samsung ក៏អាចនឹងប្រកាសចេញនូវស្មាតហ្វូន Galaxy S25 Slim នាខែឧសភាខាងមុខនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មីទាំង 3 នៃត្រកូល Galaxy S25 series គឺមានការប្រើប្រាស់នូវបន្ទឈីប Snapdragon 8 Elite គ្រប់ម៉ូដែល។