កាលពីពេលថ្មីៗនេះ សមាគមក្រុមហ៊ុនផលិតរថយន្តក្នុងប្រភេទចិន China Association of Automobile Manufacturers ហៅកាត់ថា CAAM បានប្រកាសថា ប្រទេសចិនបានផលិតរថយន្តចំនួន 31.282 លានគ្រឿង និងលក់រថយន្តបានចំនួន 31.436 លានគ្រឿងក្នុងឆ្នាំ 2024 មានការកើនឡើង ប្រមាណ 3.7% និង 4.5% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកទំហំនៃការនាំចេញ គឺមានចំនួន 5,859 លានគ្រឿង កើនឡើង 19,3% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។
ចំណែកទីផ្សារនៃម៉ាករថយន្តឯករាជ្យរបស់ប្រទេសចិនផ្ទាល់ក៏បានបន្តកើនឡើងក្នុងឆ្នាំ 2024 ដោយបានលក់រថយន្តសរុបបានចំនួន 17.97 លានគ្រឿង កើនឡើង 23.1% ពីមួយឆ្នាំទៅមួយឆ្នាំ ស្មើនឹង 65.2% នៃការលក់រថយន្តដឹកអ្នកដំណើរសរុបរបស់ប្រទេសចិន។ សម្រាប់ការផលិត និងការលក់រថយន្តប្រើថាមពលថ្មី ឬ New Energy Vehicles (NEWs) មានចំនួន 12.888 លានគ្រឿង និង 12.866 លានគ្រឿង កើនឡើង 34.4% និង 35.5% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានជាប់នៅចំណាត់ថ្នាក់លេខ 1 នៅលើទីផ្សាររថយន្តប្រភេទ NEWs របស់ពិភពលោក ក្នុងរយៈពេល 10 ឆ្នាំជាប់ៗគ្នា។
ការលក់រថយន្តប្រើថាមពលថ្មី NEVs មានចំនែកប្រមាណ 40.9% នៃការលក់រថយន្តថ្មីសរុប ដែលកើនឡើង 9.3% ធៀបនឹងឆ្នាំ 2023។ ចំនែកការលក់រថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធ (BEV) មានចំនួន 60% នៃ NEVs មានការធ្លាក់ចុះ 10.4% ធៀបនឹងឆ្នាំមុន។ រីឯការលក់រថយន្តប្រភេទ Plug-in-hybrid ឬ PHEV មានចំនួន 40% នៃចំនួនលក់រថយន្ត NEVs កើនឡើង 10.4% ធៀបនឹងឆ្នាំមុន។
ក្រុមហ៊ុនផលិតរថយន្តកំពូលទាំង 10 របស់ប្រទេសចិនដែលបាននាំចេញរថយន្តទៅកាន់ទីផ្សារសកលក្នុងឆ្នាំ 2024 រួមមាន៖