រថយន្តៃ SUV ស៊េរីថ្មីឆ្នាំ 2025 Mazda CX-80 បានទទួលពិន្ទុកម្រិតផ្កាយ 5 ពេញ សម្រាប់ការធ្វើតេស្តប្រព័ន្ធសុវត្ថិភាពជុំវិញការបុកប៉ះកម្រិតធ្ងន់ដែលធ្វើឡើងតាមរយះកម្មវិធីផ្នែកសុវត្ថិភាពរថយន្តប្រទេសអូស្ត្រាលី Australasian New Car Assessment Program ហៅកាត់ថា “ANCAP”។ ហើយពិន្ទុកម្រិតផ្កាយ 5 ពេញដែលផ្តល់ដោយ ANCAP គឺបានផ្តល់ជូន Mazda CX-80 ស៊េរីឆ្នាំ 2025 ទាំងម៉ូដែលប្រើម៉ាស៊ីនសាំង ម៉ាស៊ីនម៉ាស៊ូត និងម៉ូដែល Plug-in-hybrid ដោយម៉ូដែល PHEV របស់ Mazda CX-80 ត្រូវបានក្រុមហ៊ុនធ្វើការផលិតនៅក្នុងខែកក្តដា ឆ្នាំ 2024។
សម្រាប់ការទទួលបានពិន្ទុផ្កាយ 5 នេះ គឺក្នុងនោះត្រូវបានផ្តល់ជូននៅកម្រិតសុវត្ថិភាពកម្រិត 92% ទៅលើការការពារមនុស្សពេញវ័យ ពីការបុកប៉ះពីផ្នែកចំហៀង និងការបុកប៉ះពីចម្ងាយ។ ហើយសម្រាប់ការពារសុវត្ថិភាពអ្នកបើកបរ អ្នករួមដំណើរ និងអ្នកអង្គុយកៅអីខាងក្រោយត្រូវបានវាយតម្លៃថា “មានសុវត្ថិភាពបានយ៉ាងល្អ”។ សម្រាប់កម្រិតការពារសុវត្ថិភាពកុមារវិញ ត្រូវបានវាយតម្លៃក្នុងកម្រិតពិន្ទុ 87% ទាំងការបុកប៉ះផ្នែកខាងមុខ និងផ្នែកចំហៀង។
សម្រាប់កម្រិតសុវត្ថិភាពក្នុងការការពារឧបសគ្គពីខាងមុខដូចជាអ្នកថ្នើរជើងជាដើម គឺត្រូវបានវាយតម្លៃក្នុងកម្រិតសុវត្ថិភាព 84%។ ក្រោយពីការវាយតម្លៃ និងការទទួលបានពន្ទុកម្រិតផ្កាយ 5 ពេញសម្រាប់ Mazda CX-80 ឆ្នាំ 2025 គ្រប់ម៉ូដែល គឺបានផ្តល់នូវទំនុកចិត្តកាន់តែខ្ពស់ក្នុងការប្រើប្រាស់ជាមួយរថយន្ត SUV កៅអីបីជួររបស់ក្រុមហ៊ុនជប៉ុនមួយនេះ។
សូមបញ្ជាក់ថា Mazda CX-80 ស៊េរីឆ្នាំ 2025 គឺជាប្រភេទរថយន្ត SUV កៅអី 3 ជួរ ហើយមានជម្រើសចំនួន 3 គឺម៉ូដែលប្រើម៉ាស៊ីនសាំងទំហំ 3.3-liter turbocharged straight six មានកំលាំង 209kW និងកំលាំងរមូល 450Nm, ម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូតកំលាំង 187kW និងកំលាំងរមូល 550Nm និងម៉ូដែលកូនកាត់ Plug-in-hybrid ដែលប្រើនូវម៉ាស៊ីនសាំង Hybrid ចំនុះ 2.5-liter មាន 4-ស៊ីឡាំង ដែលអាចផលិតកំលាំងបាន 241kW និងកំលាំងរមូល 500Nm។
ម៉ូដែល CX-80 PHEV ភ្ជាប់មកជាមួយកញ្ចប់អាគុយអគ្គិសនី Lithium-ion ទំហំ 17.8kWh ដែលសាកថ្មមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 65km ដោយប្រើថាមពលថ្មសុទ្ធ រួមនិងដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 129kW។
Mazda CX-80 ដំណើរការដោយប្រព័ន្ធប្រអប់លេខ 8 វគ្គស្វ័យប្រវត្តិ ដែលផ្តល់ថាមពលកំលាំងទៅកាន់កង់ទាំងបួយ (All-wheel-drive) រួចជាមួយប្រព័ន្ធមុខងារបែកចែកកំលាំង i-Active all-wheel-drive system។ រថយន្ត SUV ស៊េរីថ្មឆ្នាំ 2025 របស់ជប៉ុនមួយនេះប្រើប្រាស់យ៉ាន់កង់ទំហំ 18-inch។ ផ្នែកខាងក្នុងមានបំពាក់អេក្រង់កម្សាន្តទំហំ 10.25-inch រួមជាមួយអេក្រង់បង្ហាញព័ត៌មានទំហំ 7.0-inch មានមុខងារបង្ហាញនៅលើកញ្ចក់ដំបូលខាងមុខ Head-up-display ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេសម្រាប់ជំនួយដល់ការចូលចត រួមនឹងកញ្ចប់នៃប្រព័ន្ធសុវត្ថិភាពផងដែរ៕