no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi ព្យាករណ៍ថា ការលក់រថយន្តរបស់ខ្លួននឹងបានចំនួន 35 ម៉ឺនគ្រឿងក្នុងឆ្នាំ 2025

ក្រុមហ៊ុន Goldman Sachs បានធ្វើការកែប្រែការព្យាករណ៍ការលក់របស់ខ្លួនសម្រាប់ក្រុមហ៊ុនផលិតអគ្គិសនី Xiaomi EV ដោយគូររូបភាពនៃកំណើនដ៏ធំ និងប្រាក់ចំណេញនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ អ្នកវិភាគរបស់ Goldman Sachs ដឹកនាំដោយ Timothy Zhao បានគូសវាសរំពឹងថា Xiaomi នឹងលក់រថយន្តអគ្គិសនីរបស់ខ្លួនបានចំនួន 350,000 នៅឆ្នាំ 2025 ហើយចំនួននៃការលក់អាចនឹងឈានដល់ចំនួន 655,000 នៅឆ្នាំ 2026។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនដែលផលិត និងលក់ទូរស័ព្ទ គ្រឿងបរិក្ខាអេឡិចត្រូនិច ហើយនិងម៉ូតូស្កូតឺរ (Scooter) ដ៏មានប្រជាប្រិយភាពរបស់ប្រទេសចិន និងពិភពលោកមួយនេះ កាលពីពីរឆ្នាំមុនបានកែប្រែខ្លួនចូលប្រឡូកក្នុងឧស្សាហកម្មរថយន្តអគ្គិសនី និងបានចេញលក់រថយន្តរបស់ខ្លួនម៉ូដែល SU7 កាលពីចុងខែមិនា ឆ្នាំ 2024 ។

Xiaomi SU7 ចែកជាបីជម្រើសម៉ូដែល គឺ Standard (SU7), SU7 Pro និង SU7 Max ដោយមានតម្លៃចាប់ពីខ្ទង់ប្រហែល €27,000 និងឡើងដល់ប្រហែល €37,900។ ជាមួយគ្នានេះ Xiaomi ក៏បានត្រៀមខ្លួនក្នុងបញ្ចេញម៉ូដែលពិសេសដែលជា Sport car ស្ថិតក្នុងគ្រួសារ SU7 ដែលមានឈ្មោះថា SU7 Ultra ដែលមានតម្លៃប្រហែល €102,700 នៅត្រីមាសដំបូងក្នុងឆ្នាំ 2025 នេះផងដែរ។

 

ជាមួយគ្នានេះ Xiaomi ក៏នឹងមានការប្រកាសចេញរថយន្តម៉ូដែលទីពីរជាប្រភេទរថយន្ត SUV ម៉ូដែល YU7 នាពាក់កណ្តាលនៃឆ្នាំ 2025 នេះថែមទៀតផង។ Xiaomi EV ក៏បាននិងកំពុងដំណើរការវិនិយោគយ៉ាងសកម្មលើសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងរោងចក្រថ្មីមួយដែលស្ថិតនៅសង្កាត់ Yizhuang ទីក្រុងប៉េកាំង ដែលរោងចក្រថ្មីនេះ មានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំបានចំនួន 300,000 គ្រឿង ហើយត្រូវបានគេរំពឹងថា នឹងមានដំណើរការពេញលេញចាប់ពីខែមិថុនា ឆ្នាំ 2025។ 

 

Goldman Sachs បានព្យាករណ៍ទៀតថា ផ្អែកទៅលើភាពរីកចម្រើផ្នែកទីផ្សារ ការផលិត ការលក់ និងតម្រូវការរបស់អតិថិជនសម្រាប់រថយន្តអគ្គិសនីរបស់ Xiaomi ដែលនឹងនាំឲ្យក្រុមហ៊ុននេះទទួលបានប្រាក់ចំណូល និងចំណេញកើនឡើងខ្ពស់នៅឆ្នាំ 2026។ ផែនការដ៏មានមហិច្ឆតារបស់ Xiaomi  គឺការបង្កើនភាពល្បីល្បាញនៃម៉ាកយីហោរថយន្តអគ្គិសនីនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនីដែលកំពុងមានការប្រកូតប្រជែងខ្លាំងនាពេលបច្ចុប្បន្ន និងពេលអនាគត។ ហើយដើម្បីគាំទ្រផែនការដ៏មានមហិច្ឆតារបស់ខ្លួន Xiaomi ត្រៀមចំណាយទឹកប្រាក់ចំនួន 13 ពាន់លានយាន់ ឬប្រហែល 1.62 ពាន់លានអឺរ៉ូ នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ក្នុងឆ្នាំ 2025។ 

Xiaomi ប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុនផលិតរថយន្តចាស់វស្សា និងក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មរថយន្តអគ្គិសនីថ្មីផ្សេងទៀត ប៉ុន្តែ ការទទួលស្គាល់នៃម៉ាកយីហោដ៏រឹងមាំ ជំនាញផ្នែកបច្ចេកវិទ្យា និងយុទ្ធសាស្ត្រពង្រីកទីផ្សារដ៏ខ្លាំងក្លារបស់ Xiaomi អាចកំណត់ឲ្យក្រុមហ៊ុនមួយនេះក្លាយជាតួអង្គសំខាន់ និងជាម៉ាកយីហោរថយន្តដ៏រឹងមាំមួយនៅក្នុងទីផ្សាររថយន្តអគ្គិសនី ដូចនឹងម៉ាកយីហោស្មាតហ្វូនរបស់ខ្លួនដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម