OPPO ត្រូវបានគេនិយាយថា នឹងមានការរៀបចំប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែលថ្មីមួយទៀតគឺ Find X8 Ultra បន្ទាប់ម៉ូដែល Find X8 និង Find X8 Pro បានដាក់លក់នៅលើទីផ្សារសកលរួចមក។ សូមជំរាបថា ស្មាតហ្វូនម៉ូដែលស្តង់ដារ និងម៉ូដែល Pro គឺបានសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនកាលពីខែតុលា ហើយនឹងបន្តទៅលើកាន់ប្រទេសឥណ្ឌាកាលពីខែវិច្ឆិកាឆ្នាំមុន។ ចំពោះម៉ូដែល Find X8 Ultra នេះត្រូវគេនិយាយថា នឹងមានលក់នៅលើទីផ្សារប្រទេសចិនក្រោយពីការបង្ហាញវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5។
យោងតាមអ្នកទម្លាយ Digital Chat Station នៅថ្ងៃនេះ គឺមានការចែករំលែកនូវព័ត៌មានថ្មីៗស្តីពីអេក្រង់ និងកាមេរ៉ានៅលើស្មាតហ្វូនថ្មីនេះហើយ។ យោងតាមអ្នកទម្លាយរូបនេះ គឺបាននិយាយថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវអេក្រង់ប្រភេទ 2.5D រាបស្មើរ កម្រិតបង្ហាញចេបានដល់ទៅ 2K panel។ សម្រាប់កាមេរ៉ាវិញ គឺមានការប្រើប្រាស់នូវឡែន Telephoto Macro Camera ដែលមានការពង្រឹងសមត្ថភាពទៅលើការផលិតរូបភាពបែប Macro Photo-Taking។ ស្មាតហ្វូននេះ កាមេរ៉ាតេឡេហ្វូតូទំហំ 50MP Sony IMX906 telephoto sensor ហ៊្សូមបាន 3x optical zoom និងគ្រាប់ទីពីរទំហំ 50MP Sony IMX882 sensor ហ៊្សូម 6x optical zoom ខណៈដែលគ្រាប់ទីបី ជាកាមេរ៉ាគោល មានទំហំ 50MP Sony LYT-900 និងគ្រាប់ទីបួន មានទំហំ 50MP Sony IMX882 ultra-wide។
កន្លងមកលោក Zhou Yibao ដែលជា Product Manager របស់ក្រុមហ៊ុន OPPO បង្ហោះនៅលើ Weibo បធ្លាប់បានបញ្ជាក់ពីការប្រើប្រាស់នូវតេឡេហ្វូតូកាមេរ៉ា។ ជាមួយគ្នានេះក៏មានការទម្លាយថា ស្មាតហ្វូន Find X8 Ultra នេះ នឹងមានការប្រើប្រាស់ចេញនៅខែមីនាខាងមុខនេះផងដែរ។
សូមជំរាបផងដែរមុននេះស្មាតហ្វូន Find X8 Ultra នេះត្រូវបានគេរាយការណ៌ថា នឹងមានអេក្រង់ទំហំ 6.82-អ៊ីង ប្រើប្រាស់បន្ទះ ឈីប Snapdragon 8 Elite មានថ្មទំហំ 6,000mAh គាំទ្រនូវកម្លាំងសាក 80W ឬ 90W fast charging។ នៅលើស្មាតហ្វូននេះក៏មានបច្ចេកវិទ្យា IP68 និង IP69 rating សម្រាប់ការពារទឹក និងធូលីផងដែរ។ បន្ថែមពីនេះអេក្រង់ស្មាតហ្វូនក៏មានការតម្លើងនូវសិន ស័រស្កែនម្រាមដៃជំនាន់ថ្មី Ultrasonic ថែមទៀតផង។ Find X8 Ultra ត្រូវគេរំពឹងថា នឹងដាក់លក់នៅលើទីផ្សារសកលនាចុងត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខនេះហើយ។