no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei នឹងវិលត្រឡប់វិញជាមួយបន្ទះឈីប Kirin ទោះបីជាមានការហាមប្រាមពីសហរដ្ឋអាមេរិកក៏ដោយ

យោងតាមសេចក្តីរាយការណ៌ថ្មីបាននិយាយថា ក្រុមហ៊ុន Huawei មានគម្រោងនៅក្នុងការវិលត្រឡប់មកវិញនៅលើទីផ្សារសកលលោកស្របពេលដែលពេលនេះ ក្រុមហ៊ុននៅតែមានការហាមប្រាមពីសហរដ្ឋអាមេរិកទៅលើការប្រើប្រាស់នូវបន្ទះឈីប Kirin។ ក្រុមហ៊ុននេះ កំពុងតែស្វែងរកនូវចន្លោះរបស់ខ្លួន ដើម្បីអាចប្រជែងយកចំណាត់ថ្នាក់កំពូលនៅក្នុងទីផ្សារពិភពលោក ជាមួយនឹងផលិតផលជាច្រើនរបស់ខ្លួនដែលមានភាពច្នៃប្រឌិតថ្មី និងការប្រើប្រាស់នូវបន្ទះឈីបរបស់ក្រុមហ៊ុនតែម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Nikkei Asia មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន Huawei បានចាប់ផ្តើមបង្កើនចំនួនទីផ្សារជាច្រើនរបស់ខ្លួនតាមរយៈការលក់នូវផលិតផលជាច្រើនរបស់ខ្លួន។ ការបោះជំហាននេះ អាចជួយក្រុមហ៊ុននេះ នៅក្នុងការវិលត្រឡប់ទៅកាន់ទីផ្សារស្មាតហ្វូនសកលផងដែរ។ ក្រុមហ៊ុននេះ ទើបតែបង្ហាញនូវផលិតផលជាច្រើនសម្រាប់ទីផ្សារសកលនៅក្នុងខែធ្នូឆ្នាំមុននេះ។ មកដល់ពេលនេះ ក្រុមហ៊ុននេះ បានបញ្ចេញនូវស្មាតហ្វូន Mate X6 foldable, Nova 13 series, FreeBuds Pro 4 និងផលិតផលជាច្រើនទៀតផងដែរ។

ស្មាតហ្វូនទាំងនេះ ក៏បង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើនដូចជាឌូបៃ ហុងកុង កូឡាឡាំពួរ ហ្វីលីពីន អាហ្វ្រិកខាងត្បូង និងទីផ្សារជាច្រើននៅអ៊ឺរ៉ុប។ សម្រាប់ស្មាតហ្វូនបត់បាន Mate X6 ដែលជាម៉ូដែលប្រណិតជាងគេ ក៏នឹងមានវត្តមាននៅលើទីផ្សារសកលផងដែរ។ ជាមួយនិងការពេញនិយមរបស់ស្មាតហ្វូន Mate X6 នៅក្នុងទីផ្សារសកលនេះ គឺដោយសារតែបន្ទះឈីប Kirin 9020 5G។ បន្ទះឈីបនេះ គឺមានភាពល្អប្រសើរជាងបន្ទះឈីប Kirin SoCs ជំនាន់មុនរបស់ខ្លួន។ សម្រាប់យុទ្ធសាស្រ្តដូចគ្នានេះក៏ប្រើប្រាស់នៅលើស្មាតហ្វូន Nova 13 series។ ស្មាតហ្វូនថ្នាក់កណ្តាលនេះដំណើរការនូវ Kirin 8000 ហើយវាក៏ផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់មិនគួរអោយជឿថែមទៀតផង។ 

បើទោះបីជាមានបញ្ហានៃការហាមប្រាមពីសហរដ្ឋអាមេរិកក៏ដោយនោះ ក្រុមហ៊ុន Huawei ថ្មីៗនេះ ក៏ទើបតែបញ្ចេញនូវស្មាតហ្វូន Mate X6 សម្រាប់ទីផ្សារសកលជាមួយនឹងបន្ទះឈីប Kirin។ បច្ចុប្បន្ននេះ ស្មាតហ្វូន  Mate 70 series អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងឆ្នាំនេះជាមួយនឹងថេប្លេត MatePad Pro 13.2 2025 ផងដែរ។ ក្រុមហ៊ុន Huawei ក៏ពិចារណាក្នុងការត្រឡប់មកកាន់ទីផ្សារស្មាតហ្វូនសកលវិញជាមួយនឹងបន្ទះឈីប Kirin ដែលអភិវឌ្ឍដោយក្រុមហ៊ុននេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍