នៅថ្ងៃនេះមានព័ត៌មានថ្មីថែមទៀតហើយដែលនិយាយពីការលក់ធ្លាក់ចុះខ្លាំងមែនទែនរបស់ Apple នៅលើទីផ្សារប្រទេសចិន ខណៈដែលក្រុមហ៊ុន Huawei ដែលជាគូរប្រជែងនោះ គឺមានការលក់កើនឡើងខ្លាំង។ តាមរបាយការណ៌ថ្មីនេះបាននិយាយថា ក្រុមហ៊ុន Huawei និង Apple គឺស្ថិតនៅលើកំពូលតារាងលើក្រុមហ៊ុនធំរបស់ចិនមួយចំនួនទៀត។ តាមការសិក្សាស្រាវជ្រាវពីក្រុមហ៊ុន Canalys នៅពេលនេះ គឺបានបញ្ចេញនូវទិន្ន័យនៃការនាំចេញស្មាតហ្វូននៅលើទីផ្សារប្រទេសចិនសម្រាប់ Q4 ឆ្នាំ 2024 ហើយ។ ជាមួយគ្នានេះ ក៏បានបញ្ជាក់ពីរបាយការណ៌ប្រចាំឆ្នាំរបស់ទីផ្សារនេះផងដែរ។
ខណៈនេះ ក្រុមហ៊ុន Huawei គឺកំពុងតែមានការលក់ស្ទុះឡើងមែនទែនសម្រាប់ទីផ្សារប្រទេសចិន ប្រៀបធៀបជាមួយនិងការលក់របស់ក្រុមហ៊ុន Apple ត្រូវបានគេបញ្ជាក់ថា គឺមានការធ្លាក់ចុះខ្លាំងនៅក្នុងឆ្នាំ 2024 កន្លងមកនេះ។ ក្រុមហ៊ុននេះ បានរំកិលធ្លាក់មកលំដាប់ទី 3 ហើយ។ Toby Zhu ដែលជាអ្នកវិភាគមួយក្នុងចំណោមអ្នកវិភាគនៅ Canalys បានបញ្ជាក់ថា ឆ្នាំ 2024 គឺជាឆ្នាំដ៏អាក្រក់សម្រាប់ក្រុមហ៊ុន Apple ទៅលើការលក់ស្មាតហ្វូននៅលើទីផ្សារប្រទេសចិន។ លោកថា ក្រុមហ៊ុន OEM ប្រឈមនឹងបញ្ហាជាច្រើនកាលពីឆ្នាំមុន។
នៅក្នុងរបាយការណ៌ខាងលើនេះ បង្ហាញថា Huawei បានឡើងឈរនៅលើលំដាប់ថ្នាក់ទី 3 នៅលើទីផ្សារចិនសម្រាប់ Q4 ឆ្នាំ 2024 ជាមួយនិងការនាំចេញបានចំនួន 12.9 លានគ្រឿង ដែលមានការកើនឡើង 17% និង 24% ទៅលើការកើនឡើងប្រចាំឆ្នាំ។ បើមើលទៅលើក្រុមហ៊ុន Apple គឺនៅតែបន្តឈរនៅលើកំពូលតារាងដដែលជាមួយការនាំចេញបាចំនូន 13.1 លានគ្រៀង និងមានចំណែកទីផ្សារ 17%។ ក្រុមហ៊ុននេះមានការធ្លាក់ចុះ 25% ទៅលើការលក់ប្រចាំឆ្នាំ។ ក្រុមហ៊ុននេះលក់បានច្រើននៅក្នុងត្រីមាសទី 4 កាលពីឆ្នាំមុន។
ចំពោះ Vivo គឺឈរនៅលើលេខ 2 ជាមួយនិងការនាំចេញបាន 12.9 លានគ្រឿងមានចំណែកទីផ្សារ 17%។ Xiaomi វិញ គឺលេខ 4 ជាមួយនិងការនាំចេញបាន 12.2 លានគ្រឿងមានចំណែកទីផ្សារបាន 16% ខណលៈដែល OPPO ឈនៅលើលេខរៀងទី 5 លក់ស្មាតហ្វូនរបស់ខ្លួនបានចំនួន 10.6 លានគ្រឿង។