no-alternative title
no-alternative title
no-alternative title
no-alternative title

Kia ពន្យាពេលក្នុងការប្រើប្រាស់ស្ថានីយ៍សាកភ្លើង Tesla Supercharge នៅអាមេរិកខាងជើង

ក្រុមហ៊ុន Kia EV ប្រចាំនៅទីផ្សារអាមេរិកខាងជើង ត្រូវបានគេរំពឹងថា នឹងដាក់ឲ្យដំណើរការនូវប្រព័ន្ធសាកភ្លើងរថយន្តអគ្គិសនីរបស់ខ្លួនជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើង Tesla Supercharge ចាប់ពីថ្ងៃទី 15 ខែមករា ម្សិលមិញនេះ។ ទោះជាយ៉ាងក្តីរំពឹងរបស់អ្នកប្រើប្រាស់រថយន្តអគ្គិសនីរបស់ Kia នៅទីផ្សារអាមេរិកខាងជើងសម្រាប់ការសាកភ្លើងជាមួយ Tesla Supercharge គឺមិនអាចកើតឡើងនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយសារតែក្រុមហ៊ុន Kia បានធ្វើបច្ចុប្បន្នភាពសេចក្តីប្រកាសរបស់ខ្លួនភ្លាមកាលពីថ្ងៃទី 15 ខែ មករា ម្សិលមិញនេះ ដោយបានថ្លែងថា ការគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនតាមរយះបង្គោលស្ថានីយ៍សាកភ្លើងល្បឿនលឿន Tesla Supercharge សម្រាប់រថយន្តអគ្គិសនីរបស់ Kia នឹងអាចធ្វើទៅបាននៅចុងត្រីមាសទីមួយនៃឆ្នាំ 2025 នេះ។

 

ដូច្នេះ ម្ចាស់រថយន្តអគ្គិសនី Kia នៅអាមេរិក និងកាណាដា មិនទាន់អាចសាកភ្លើងរថយន្តរបស់ខ្លួនជាមួយបង្កោលសាក Tesla Supercharge បាននោះទេក្នុងពេលនេះ។ ទោះជាយ៉ាងណា មានការព្យាករណ៍ថា Kia អាចនឹងដាក់ឲ្យគាំទ្រការសាកភ្លើងរថយន្តអគ្គិសនីរបស់ខ្លួនជាមួយ Tesla Supercharge នៅមុនថ្ងៃទី 31 ក្នុងខែមីនា។

 

ជាមួយគ្នានេះ ក្រុមហ៊ុន Kia ត្រូវបានគេរំពឹងថា អាចនឹងផ្តល់ជូនអតិថិជនរបស់ខ្លួននូវឆ្នាំងសាកប្រភេទ NACS Charger ដោយឥតគិតថ្លៃ សម្រាប់ការប្រើប្រាស់ជាមួយនឹងបង្គោលសាកភ្លើង Tesla Supercharge សម្រាប់អតិថិជនដែលបានបញ្ជាទិញ Kia EV9 ឬ Kia EV6 ក្រោយថ្ងៃទី 06 ខែកញ្ញា ឆ្នាំ 2024។

រីអតិថិដែលទទួលបានរថយន្តទាំងពីរម៉ូដែលនេះ នៅមុនថ្ងៃទី 06 ខែកញ្ញា ឆ្នាំ 2024 គឺតម្រូវឲ្យទិញឆ្នាំងសាក NACS Charger។ យ៉ាងណាមិញ Kia មិនទាន់បានកំណត់តម្លៃសម្រាប់ NACS Charger ជាផ្លូវការណ៍នៅឡើយទេ ប៉ុន្តែ ឆ្នាំងសាកថ្មីនេះ អាចនឹងមានតម្លៃប្រហែល 200 ដុល្លារអាមេរិក៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍