no-alternative title
no-alternative title
no-alternative title
no-alternative title

អេក្រង់ Galaxy S26 Ultra នឹងបំពាក់នូវបច្ចេកវិទ្យា OLED ជំនាន់ថ្មី ភ្លឺជាងមុន ហើយនិងប្រសិទ្ធិភាពខ្ពស់ជាងមុន

មកដល់ថ្ងៃនេះ បើទោះបីជាក្រុមហ៊ុន Samsung នៅមិនទាន់បង្ហាញនូវកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra ជាផ្លូវការណ៌ក៏ដោយ ក៏ព័ត៌មានថ្មីៗទាក់ទងជាមួយស្មាតហ្វូន Flagship ជំនាន់ថ្មី Galaxy S26 Ultra ត្រូវបានគេចាប់ផ្តើមទម្លាយចេញបណ្តើរៗហើយ។ យោងតាមរបាយការណ៍ថ្មីមួយ បានបញ្ជាក់ថា ស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ក្រុមហ៊ុន Samsung ដែលនឹងបង្ហាញខ្លួននៅឆ្នាំ 2026 ខាងមុខនេះ នឹងមានការប្រើប្រាស់នូវអេក្រង់ភ្លឺច្បាស់ជាងមុន និងប្រសិទ្ធិភាពខ្ពស់ជាងមុនថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់ចេញពីរបាយការណ៍មួយរបស់ TheElec បានអោយដឹងថា ក្រុមហ៊ុន Samsung មានគម្រោងក្នុងការប្រើប្រាស់នូវ Color Filter នៅលើបច្ចេកវិទ្យា Encapsulation (CoE) សម្រាប់អេក្រង់របស់ស្មាតហ្វូន Galaxy S26 Ultra ។ បច្ចេកវិទ្យានេះ ធ្វើអោយអេក្រង់នេះភ្លឺជាងមុន និងបង្កើនទៅលើប្រសិទ្ធិភាពនៃអេក្រង់ OLED Panel កាន់តែប្រសើរជាងមុនថែមទៀត។ បច្ចេកវិទ្យា CoE technology នេះអាចជំនួសនូវ Polarizing នៅក្នុង OLEDs ជាមួយនឹង Color Filters នេះ។ នៅក្នុងនោះ ក្រុមហ៊ុននេះ ក៏នឹងមានការផ្លាស់ប្តូរទៅលើ Pixel Define Layer (PDL) ទៅកាន់ PDL ពណ៌ខ្មៅផងដែរ។ 

 

ការផ្លាស់ប្តូរនេះ នឹងធ្វើអោយអេក្រង់នេះ មានកម្រ៉ាស់កាន់តែស្តើងជាងមុន ហើយនិងបង្កើនទៅលើ light transmittance ថែមទៀតផង។ ការប្រើប្រាស់នូវថាមពលតិចជាងមុននេះ គឺអាចបង្កើនប្រសិទ្ធិភាពខ្ពស់ថែមទៀត។ សម្រាប់ Black PDL អាចកាត់បន្ថយទៅលើពន្លឺដែលចាំងនៅក្នុងអេក្រង់បាន។ បន្ថែមពីនេះសម្រាប់ Color Filter (CF) ក៏ព្រីននៅក្នុងកម្រិតសីតុណ្ហភាពស្តើងនៅលើស្រទាប់  film encapsulation (TFE) layer ដ៏ស្តើងផងដែរ។

បច្ចេកវិទ្យា CoE technology បានប្រើប្រាស់ជាលើកដំបូងបំផុតនៅលើអេក្រង់ OLED បត់បានរបស់ស្មាតហ្វូន Galaxy Z Fold 3។ ស្មាតហ្វូន Galaxy S26 Ultra អាចនឹងក្លាយជាស្មាតហ្វូនមុនគេដែលប្រើប្រាស់នូវអេក្រង់ OLED panel ជាមួយនឹងបច្ចេកវិទ្យាCoE Technology នេះ។ ក្រុមហ៊ុន Samsung Display នឹងបំពាក់នូវអេក្រង់ OLED panels ជាមួយនឹងបច្ចេកវិទ្យា CoE នេះ ទៅកាន់ Samsung MX សម្រាប់ស្មាតហ្វូន Galaxy S26 Ultra ផងដែរ។ នៅមិនទាន់ច្បាស់នោះទេថា អេក្រង់នេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S26 និង Galaxy S26+ ដែរឬយ៉ាងណានោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម