នៅពេលនេះ មានដំណឹងថា ស្មាតហ្វូន Galaxy S25 Slim បានបង្ហាញខ្លួននៅលើ Geekbench ហើយក៏មានការព្យាករណ៌ថា ស្មាត ហ្វូនថ្មីនេះ ក៏អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Samsung‘s Galaxy Unpacked ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 22 ខែមករាខាងមុខនេះផងដែរ។
នៅក្នុងបញ្ជី Benchmark នេះ ក៏មានការផ្តល់នូវតម្រុយជាច្រើនអំពីស្មាតហ្វូនថ្មីនេះផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Slim ( ដែលមានលេខម៉ូឌែល SM-S937U) បានបង្ហាញខ្លួននៅលើ Geekbench ហើយ ក៏មានបំពាក់នូវ hardware ដ៏គួរអោយចាប់អារម្មណ៍ជាច្រើន។
សម្រាប់ Motherboard របស់ស្មាតហ្វូននេះ គឺមានលេខកូដឈ្មោះថា sun។ ឈីបនេះ អាចជាបន្ទះឈីប Qualcomm Snapdragon 8 Elite នៅលើស្មាតហ្វូននេះ។ ស្មាតហ្វូនចំនួន 3 ទៀតនឹងប្រើប្រាស់នូវបន្ទះឈីបដូចគ្នាផងដែរ។ តាមបញ្ជីនេះ បន្ទះឈីបនេះគឺមាន 6-Cores នៅក្នុងល្បឿន 3.53 GHz និង 2 Performance Cores ដែលមានល្បឿន 4.47 GHz។ ជាមួយនឹងរ៉េមទំហំ 12GB នោះ ស្មាតហ្វូននេះ មានពិន្ទុចំនួន 3005 នៅក្នុងការតេស្ត Single-Core និង 6,945 នៅក្នុងការតេស្ត Multi-Core។ ស្មាតហ្វូន Galaxy S25 Slim នេះ នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 15 ជាមួយនឹង One UI 7 ផងដែរ។
នៅក្នុងរយៈពេលប៉ុន្មានខែនេះ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Slim គឺមានការបែកធ្លាយជាច្រើន។ ព្រឹត្តិការណ៍ Galaxy Unpacked ថ្មីនេះ នឹងមានការប្ករាសបង្ហាញនូវស្មាតហ្វូនចំនួន 3 ម៉ូឌែលផ្សេងទៀតនោះគឺ Standard, Plus និង Ultra។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ របាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ថា ស្មាតហ្វូន Galaxy S25 Slim នេះ នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំ 2025 នេះ។ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Slim នេះ អាចនឹងប្រកួតប្រជែងជាមួយនឹង iPhone 17 Air របស់ក្រុមហ៊ុន Apple ដែលផ្តោតទៅលើរូបភាពស្លីម និងទម្ងន់ស្រាលក្នុងការប្រើប្រាស់ថែមទៀតផង៕