no-alternative title
no-alternative title
no-alternative title
no-alternative title

Hyundai ចេញឡានអគ្គិសនីថ្មីសាកភ្លើងម្តងជិះបានខ្ទង់ 470km តម្លៃត្រឹម 2 ម៉ឺនដុល្លារ!

នេះគឺជាឡាន Hyundai Creta EV ថ្មី ដែលទើបតែបានបង្ហាញខ្លួននៅលើទីផ្សារប្រទេសឥណ្ឌា ហើយមានតម្លៃចាប់ពីខ្ទង់ $25,000 ឡើងទៅ។ ឡាន SUV ខ្នាតតូចនេះ ដំណើរការដោយថាមពលអគ្គិសនីសុទ្ធមួយនេះ មានជម្រើសអាគុយចំនួន 2 ប្រភេទ គឺទំហំ 42kWh និង 51.4kWh ដែលសាកភ្លើងមួយពេញ អាចជិះបានចម្ងាយ 390km និង 473km។ បើទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Hyundai មិនទាន់បានបង្ហាញឲ្យដឹងពី Performance វាឡើយ ប៉ុន្តែគេរំពឹងថា Creta EV អាចនឹងប្រើម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (FWD) ខណៈក្រុមហ៊ុនផលិតឡានកូរ៉េខាងលើ បានបញ្ជាក់ថា វាអាចរត់ស្ទុះពីកុងទ័រ 0km/h-100km/h ប្រើពេល 7.9 វិនាទី។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យ៉ាងណាក៏ដោយ Creta EV ក៏គាំទ្រការសាកភ្លើងល្បឿនលឿនដែរ ដោយពី 10%-80% ប្រើពេល 58 នាទី ឬចំណាយពេល 4 ម៉ោង បើសាកភ្លើងនៅតាមផ្ទះធម្មតា។ បើនិយាយពីរូបរាងវិញ ឡាន Hyundai Creta EV មានការរចនាទាន់សម័យ និងមើលទៅមាំ ជាពិសេសគឺផ្នែកខាងមុខ ដែលមានបំពាក់អំពូលបំភ្លឺពេលថ្ងៃដិតច្បាស់ លាតពេញផ្នែកខាងមុខ និងចង្កៀងមុខ LED ព្រមទាំងប៉ាណាមុខបិទជិត ប៉ុន្តែមានការរចនាជាគ្រាប់ Pixel ខណៈកាងមុខផ្នែកខាងក្រោម មានរន្ធខ្យល់បិទបើក ផងដែរ។

ចំណែកឯផ្នែកខាងក្រោយវិញ នៅលើរថយន្តនេះ ក៏បានបំពាក់ស្តុប LED លាតពេញផ្នែកខាងក្រោយ ដែលមានការរចនា ដូចទៅនឹង អំពូលបំភ្លឺពេលថ្ងៃ នៅផ្នែកខាងមុខ ផងដែរ ហើយប្រើយ៉ាន់កង់ទំហំ 17 អ៊ីង។ ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ គឺមានការបំពាក់អេក្រង់ភ្លោះមានទំហំ 10.25 អ៊ីង ហើយទាំងដៃចង្កូត និងចង្កឹះលេខរបស់វា បានខ្ចីពីឡានអគ្គិសនី Hyundai Ioniq 5 ព្រមទាំងមាន Drive Modes ចំនួន 3 គឺ Eco, Normal និង Sport ទៀតផង។ មិនតែប៉ុណ្ណោះ នៅលើរថយន្តនេះ ក៏មានរន្ធព្រីភ្លើង ដែលអនុញ្ញាតឲ្យយកភ្លើងពីអាគុយឡានប្រើបាន តាមរយៈមុខងារ V2L ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម