នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត Ford Motor លោក Jim Farley បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ប្រតិបត្តិការរបស់ Ford នៅក្នុងប្រទេសចិនទទួលបានប្រហែល 600 លានដុល្លារកាលពីឆ្នាំមុន បើទោះបីជាស្ថានភាពទីផ្សារមានការប្រកួតប្រជែងក៏ដោយ។
លោក Farley បានមានប្រសាន៍បន្ទាប់ពីការបង្ហាញរថយន្តសម្រាប់កម្មវិធី Detroit Auto Show ថា "ខ្ញុំសប្បាយចិត្តណាស់ដែលក្រុមហ៊ុន Ford រកលុយបាននៅក្នុងប្រទេសចិន ហើយខ្ញុំពិតជាមានមោទនភាពចំពោះរឿងនោះ ពីព្រោះមិនមាន ក្រុមហ៊ុនផលិតរថយន្តច្រើនទេដែលអាចធ្វើបាន"។
លោក Farley បានបន្ថែមទៀតថា ប្រាក់ចំណូលទាំងនោះរួមមានការនាំចេញរថយន្តម៉ាក Lincoln Nautilus ដែលផលិតផ្តាច់មុខនៅក្នុងប្រទេសចិនសម្រាប់ទីផ្សារផ្សេងទៀតដូចជាសហរដ្ឋអាមេរិកជាដើម។
សូមជំរាបថា ប្រទេសចិន គឺជាទីផ្សារនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាសម្រាប់ក្រុមហ៊ុនផលិតរថយន្ត ជាពិសេសក្រុមហ៊ុនរថយន្តរបស់លោកខាងលិចដូចជា Ford និង General Motors។ ក្រុមហ៊ុន Ford មិនរាយការណ៍ពីប្រាក់ចំណូលតាមតំបន់ទេ ប៉ុន្តែ លោក Farley បានបង្ហាញពីយុទ្ធសាស្ត្រ "asset-light" ដែលកំពុងវិវត្តរបស់ក្រុមហ៊ុននៅក្នុងប្រទេសចិន៕