ថ្មីៗនេះ ការបង្ហាញវត្តមានផលិតផលថ្មី Huawei ជាច្រើន មើលទៅគឺសុទ្ធតែមានការឌីស្សាញថ្មីៗ និងមានសមត្ថភាពខ្ពស់មិនធម្មតានោះទេ។ នៅពេលនេះមានដំណឹងថា ក្រុមហ៊ុននេះ នឹងមានការបង្ហាញនូវផលិតផលថ្មីចំនួន 2 ទៀត រួមមានដូចជា Mate X7 និង Pocket 3។
ក្រុមហ៊ុន Huawei អាចនឹងបញ្ចេញនូវស្មាតហ្វូនបត់បាននេះនៅក្នុងឆមាសទី 1 និងឆមាសទី2 នៅក្នុងឆ្នាំនេះ។ បើតាម DigitalChatStation ក៏បាននិយាយដែរថា នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Huawei នឹងធ្វើការអាប់ដេតទៅលើស្មាតហ្វូនទម្រង់ Book-Type និង Clamshell Foldable របស់ខ្លួនដែលមានស្មាតហ្វូន Mate X7 និង Pocket 3។
ស្មាតហ្វូនអេក្រង់បត់បានទាំង 2 នេះ គឺនឹងមានការ upgrade ទៅលើបច្ចេកវិទ្យាថ្មីៗជាច្រើន ដោយក្នុងនោះ ស្មាតហ្វូនទាំងពីរនេះ ក៏នឹងអាចមានការផ្លាស់ប្តូរទៅលើរូបរាងផងដែរ។ បើមើលទៅលើស្មាតហ្វូន Mate X7 នេះ អាចនឹងប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូនជាច្រើនទៀតដូចជា OPPO Find N5, Magic V4 និង Vivo X Fold 4 ជាដើម។ សម្រាប់ស្មាតហ្វូនអេក្រង់បត់បាន Pocket 3 នេះ អាចនឹងប្រជែងបានជាមួយនឹងស្មាតហ្វូន Xiaomi MIX Flip 2 និង Magic V Flip 2 នៅក្នុងទីផ្សាររបស់ប្រទេសចិនផងដែរ។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះ។
គួរបញ្ជាក់ថា បើមើលទៅលើស្មាតហ្វូនអេក្រង់បត់បាន Huawei Pocket 2 បង្ហាញខ្លួននៅក្នុងខែកុម្ភៈឆ្នាំមុននេះ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញខ្លួននៅក្នុងឆ្នាំ 2023 ប៉ុន្តែម៉ូដែលនេះ ក៏មានការពន្យារពេលក្នុងការប្រកាសវិញដោយមិនមានហេតុផលនោះទេ។ ខុសប្លែកពីស្មាតហ្វូន Pocket S នោះ ស្មាតហ្វូនអេក្រង់ Flip-Flop ថ្មីនេះ នឹងមានកាមេរ៉ា 4 គ្រាប់ រួមជាមួយនិងអេក្រង់ cover ធំជាងមុន និងការឌីស្សាញកាន់តែទាន់សម័យ។
សូមជំរាបថា ក្រុមហ៊ុន Huawei បានធ្វើអោយអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលតាមរយៈការប្រកាសស្មាតហ្វូនបត់បាននៅក្នុងខែវិច្ឆិកានេះ ជាមួយនឹងស្មាតហ្វូន Mate 70 Series។ សម្រាប់ស្មាតហ្វូនការលេចធ្លាយព័ត៌មានថ្មីៗរបស់ Pocket 3 ក៏មានការបែកធ្លាយជាច្រើនផងដែរ។ ស្មាតហ្វូនអេក្រង់បាននេះ អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំនេះ។ ស្មាតហ្វូន Mate X7 អាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2025 នេះផងដែរ៕