នៅថ្ងៃនេះ មានការទម្លាយចេញនូវការឌីស្សាញផ្នែកខាងក្នុងរបស់រថយន្ត Avatr 06 sedan ហើយ ដោយនៅក្នុងរូបភាពនេះបង្ហាញ ថា រថយន្តថ្មីដែលមានការសហការគ្នាផលិតរវាង Changan, CATL និង Huawei មួយនេះ គឺមានការបំពាក់អេក្រង់ដល់ទៅ 5។ សូមជំរាបថា Avatr 06 គឺជាម៉ូដែលចុងក្រោយ ដែលគេរំពឹងថា នឹងមានការដាក់សម្ពោធនៅលើទីផ្សារប្រទេសចិននាត្រីមាសទី 2 ឆ្នាំ 2025 ខាងមុខនេះ ជាមួយនិងជម្រើស EV និង EREV powertrain។
បើតាមការបញ្ជាក់កន្លងមក បានអោយដឹងថា Avatr គឺជាម៉ាកយីហោថ្នាក់ប្រណិតរបស់ Changan និង CATL ហើយសម្រាប់ Huawei គឺមិនមានភាគហ៊ុនក្នុងហ្នឹងទេ។ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ គឺជាអ្នកដែលទទួលបន្ទុកផ្គត់ផ្គង់ទៅលើប្រព័ន្ធផ្នែកទុន និងបន្ទះឈីប ក៏ដូចជាម៉ូទ័រអគ្គិសនីសម្រាប់រថយន្ត Avatr cars។ ក្រុមហ៊ុន CATL ទើបតែបញ្ចេញនូវម៉ូដែលថ្មីៗមួយចំនួនរួមមានដូចជា Avatr 11 fastback crossover, Avatr 12 liftback និង Avatr 07 SUV ហើយឆាប់ៗនេះ នឹងមានការបង្ហាញវត្តមាន Avatr 06 sedan ថែមទៀតហើយ។
គួរបញ្ជាក់ថាថ្មីៗនេះ CarNewsChina ទើបតែទម្លាយពីរូបភាពខាងក្នុងរថយន្តនេះ ហើយពេលនេះ រូបភាពផ្លូវការណ៌ គឺមានការបញ្ជាក់ច្បាស់ហើយ។ ដូចអ្វីដែលយើងបានឃើញនេះអញ្ចឹង រថ Avatr 06 គឺមានការបំពាក់អេក្រង់នៅចំកណ្តាលមាមទំហំធំដល់ទៅ 35.4-អ៊ីងដែលអាចធ្វើការបង្ហាញព័ត៌មានបានច្រើន ខណៈដែលអេក្រង់គោលគឺមានទំហំ 15.6 អ៊ីង។
សម្រាប់ភាគទាក់ទាញរបស់រថយន្ត Avatr 06 គឺមានការប្រើប្រាស់នូវកាមេរ៉ាសម្រាប់មើលចំហៀងជំនួយអោយកញ្ចក់ ដែលផ្ទុយពីក្រុមហ៊ុនផ្សេងធ្វើការប្រើប្រាស់កាមេរ៉ានៅខាងក្រៅ។ កាមេរ៉ារបស់ Avatr 06 គឺមានការបង្ហាញវិដេអូនៅលើអេក្រង់ដែលលាតសន្ធឹងនៅក្នុងរថយន្តតែម្តង។ ជាមួយនិងកាមេរ៉ានេះ លោកអ្នកមិនចាំបាច់ងាកមើលឆ្វេង ឬស្តាំនោះទេ គឺអាចឃើញនៅលើអេក្រង់តែម្តង។
បើតាមប្រភពព័ត៌មានថ្មីនេះ បានបញ្ជាក់ថា សម្រាប់ Avatr 06 All-electric នឹងមានជម្រើសទំហំកញ្ចប់ថ្ម 72.88kWh ភ្ជាប់ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ ហើយការសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 650km ខណៈម៉ូដែលប្រើប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ ឬ Dual-motor អាចបើកបានចម្ងាយផ្លូវ 600km បើតាមការធ្វើតេស្តដោយប្រព័ន្ធនៃស្ថាប័ន CLTC។ សម្រាប់ម៉ូដែលម៉ូទ័រមួយ គឺអាចផលិតកំលាំងបាន 252kW ភ្ជាប់នៅផ្នែកខាងក្រោយ ខណៈម៉ូដែលម៉ូទ័រពីរបានបន្ថែមម៉ូទ័រកំលាំង 188kW មួយទៀតនៅផ្នែកខាងមុខ។
ដោយឡែកសម្រាប់ម៉ូដែល Avatr 06 EREV គឺមានកញ្ចប់ថ្មទំហំ 31.7kW ដែលសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 170kW ដោយប្រើថាមពលថ្មសុទ្ធ។ ម៉ូដែល EREV នេះដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 231kW ភ្ជាប់ដំណើរការជាមួយម៉ាស៊ីនចំនុះ 1.5T Engine កំលាំង 115kW។ សម្រាប់កញ្ចប់ថ្មដែលបំពាក់នៅលើ Avatr 06 គ្រប់ម៉ូដែល គឺជាប្រភេទថ្ម lithium iron phosphate ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ដែលជាក្រុមហ៊ុនមានភាគហ៊ុនធំទីពីរនៅក្នុងក្រុមហ៊ុនម៉ាករថយន្ត Avatr បន្ទាប់ពីក្រុមហ៊ុន Changan។ Avatr 06 មានប្រវែងបណ្តោយ 4,855mm/ទទឺង 1,960mm/កម្ពស់ 1,450 mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,940mm។ រថយន្តអគ្គិសនី Sedan ប្រណិតស៊េរីថ្មីមួយនេះ នឹងមានជម្រើសពណ៌ខាងក្នុងចំនួន 6 និងប្រើប្រាស់ភាសារចនាពីគំរូ Avatr 2.0 Concept។
យ៉ាងណាមិញមិនទាន់មានការបញ្ជាក់លម្អិតពីផ្នែកខាងក្នុង និងបច្ចេកវិទ្យាដែលត្រូវប្រើនៅលើ Avatr 06 នៅឡើយទេក្នុងពេលនេះ ប៉ុន្តែ រថយន្តនេះអាចនឹងមានការតុបតែងផ្នែកខាងក្នុងដូចគ្នានឹងម៉ូដែល Avatr 07 SUV ក្នុងនោះមានដូចជា អេក្រង់កម្សាន្តទំហំ 15.6-inch និងអេក្រង់ទ្រវែងទំហំ 35.4-inch នៅផ្នែកខាងក្រោយនៃ Dashboard។ រថយន្តអគ្គិសនី Sedan ថ្មីនេះ ក៏នឹងប្រើកាមេរ៉ាសងធ្វើជាកញ្ចក់មើលក្រោយ ដោយមានអេក្រង់បង្ហាញទំហំ 6.7-inch សម្រាប់កាមេរ៉ាសងខាងទាំងពីរ។ សម្រាប់ប្រព័ន្ធដំណើរការនៅលើ Avatr 06 វិញ គឺនឹងបំពាក់នូវបច្ចេកវិទ្យា HarmonyOS 4.0៕