no-alternative title
no-alternative title
no-alternative title
no-alternative title

realme GT7 ត្រូវគេទម្លាយនៅលើវិញ្ញាបនបត្រចិន ជាមួយបច្ចេកវិទ្យាសាកល្បឿនលឿន

កាលពីប៉ុន្មានខែមុននេះ ស្មាតហ្វូន realme GT7 Pro បានបង្ហាញខ្លួនជាផ្លូវការណ៌ជាមួយបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite។ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានត្រៀមបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីមួយទៀតនោះគឺ  GT7 ថែមទៀតហើយ។ នៅមុនការប្រកាសជាផ្លូវការណ៌ចូលមកដល់ ស្មាតហ្វូន  realme GT7 ថ្មីនេះ ត្រូវបានគេឃើញបង្ហាញខ្លួននៅលើវិញ្ញាបនបត្ររបស់ចិនជាមួយនឹងការទម្លាយនូវលក្ខណៈសម្បត្តិមួយចំនួនទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន realme GT 7 ថ្មីរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ 3C Platform ជាមួយនឹងលេខកូដ RMX5090 និងមានការបញ្ជាក់ថា មានការប្រើប្រាស់នូវឆ្នាំងសាក VCBOACH charging adapter ក៏បង្ហាញខ្លួននៅលើ Database នេះផងដែរ។ ឆ្នាំងសាកនេះ មានកម្លាំង output ដល់ទៅ 11VDC 11A។ ស្មាតហ្វូន realme GT 7 នេះក៏អាចនឹងមានបច្ចេកវិទ្យាសាកថ្មលឿន 120W Fast Charging ថែមទៀតផង។

 

នៅក្នុងវិញ្ញាបនបត្រ 3C នេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G mobile connectivity។ ផ្អែកទៅលើអ្វីដែលយើងបានដឹងកន្លងមក គឺបញ្ជាក់ថាស្មាតហ្វូន realme GT7 នេះ បានបង្ហាញខ្លួននៅលើ TENAA កាលពីដើមខែកន្លងទៅនេះ ដោយនៅលើវិញ្ញាបនបត្រនេះ បានទម្លាយថា ស្មាតហ្វូនថ្មីនេះ គឺមានអេក្រង់ទំហំ 6.78-អ៊ីង AMOLED Display ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និង refresh rate ខ្ពស់ផងដែរ។

ស្មាតហ្វូននេះ នឹងបំពាក់នូវឈីប Octa Core ដែលមានល្បឿន 4.3GHz មានភាពស្រដៀងគ្នាទៅនឹងបន្ទះឈីប Snapdragon 8 Elite SoC អញ្ចឹង។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏នឹងបំពាក់នូវថាមពលថ្មទំហំ 6,310mAh ថែមទៀតផង។ បើនិយាយអំពីកាមេរ៉ាវិញនោះ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយទំហំ 50MP និង 8MP secondary sensor ខណៈពេលដែលកាមេរ៉ាខាងមុខមានទំហំ 16MP selfie។ នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវ infrared sensor, in-display fingerprint scanner, face unlock និងជាច្រើនទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍