កាលពីយប់មិញក្រុមហ៊ុន Samsung បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series នៅលើទីផ្សារសកលហើយ ដោយម៉ូដែលថ្មីៗទាំងនេះ គឺមានការតម្លើងមកជាមួយនូវស្បែកមុខកម្មវិធីថ្មី One UI 7 ដែលមានភ្ជាប់នូវមុខងារ AI ថ្មីៗក៏ដូជា Personal Data Engine មកស្រាប់ថែមទៀតផង។ បន្ថែមពីនៅលើ Galaxy S25 និង S25+ ក៏ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite for Galaxy ដែលមានសមត្ថភាពខ្ពស់ជាងមុន 37% ទៅលើ CPU performance និងខ្ពស់ជាង 30% ទៅលើ GPU រួមជាមួយនិងល្បឿន 40% faster NPU ប្រៀបធៀបជាមួយនិងជំនាន់មុន។
Samsung Galaxy S25 ត្រូវបានបំពាក់នូវរ៉េមទំហំ 12GB និងមានអង្គចងចាំ 128GB និង 256GB ហើយនិង 512GB ព្រមទាំងមានការបង្កើននូវ vapor chambers ទំហំធំជាងមុន 40% ដើម្បីទប់ការឡើងកំដៅថែមទៀតផង។ S25 មានអេក្រង់ទំហំ 6.2 អ៊ីង ខណៈដែល S25+ មានអេក្រង់ទំហ 6.7 អ៊ីង។ Samsung Galaxy S25+ មានការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់កម្រិត 1440p+ display ខណៈដែលម៉ូដែលស្តង់ដារគឺមានកម្រិត 1080p+ ហើយអេក្រង់ស្មាតហ្វូនទាំងពីរនេះ គឺមានការបំពាក់នូវបច្ចេកវិទ្យា LTPO OLED panels ជាមួយល្បឿន 1-120Hz refresh rate ដូចគ្នា។
សម្រាប់ថមពលថ្មទៅលើម៉ូដែល S25+ គឺមានទំហំ 4,900mAh មានកម្លាំសាក 45W (សាក 65% ចំណាយពេល 30 នាទី)និងម៉ូដែល S25 មានទំហំ 4,000mAh ហើយនិងមានកម្លាំសាក 25W (សាក 50% ចំណាយពេល 30 នាទី)។ ចំពោះ wireless charging និង Qi មានការទ្រទ្រង់នូវកម្លាំងសាកបាន 15W។ ស្មាតហ្វូនទាំងពីនេះមានកាមេរ៉ាគោលទំហំ 50MP និងកាមេរ៉ាទីពីរមានទំហំ 10MP 3x telephoto ខណៈដែលទី 3 មានទំហំ 12MP ultrawide។ ចំពោះកាមេរ៉ាមុខមានទំហំ 12MP។