no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្ត Mazda CX-5 2026 នឹងបង្ហាញវត្តមាននៅទីផ្សារអាហ្រ្វិកខាងត្បូងក្នុងត្រីមាសទីបីឆ្នាំ 2025

នាយកប្រតិបត្តិក្រុមហ៊ុន Mazda ប្រចាំនៅអាហ្រ្វិកខាងត្បូង បានធ្វើការបង្ហាញរថយន្ត SUV ជំនាន់ថ្មី នៃម៉ូដែល CX-5 ព្រមទាំងបានបង្ហើបថា រថយន្ត SUV ជំនាន់ថ្មីនេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទីបីឆ្នាំ 2025។ Mazda CX-5 ជំនាន់ថ្មីនេះ គឺជាស៊េរីឆ្នាំ 2026 ដែលត្រូវបានគេនិយាយថា បង្ហាញវត្តមានលឿនជាងការរំពឹងទុក ហើយនាយកប្រតិបត្តិផ្នែកទីផ្សារអន្តរជាតិរបស់ Mazda បានបញ្ជាក់ថា រថយន្ត Mazda CX-5 ជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួនផ្លូវការណ៍ក្នុងត្រីមាសទីបី (ខែកក្កដា ដល់ខែកញ្ញា) ឆ្នាំនេះ ហើយការការចេញលក់នឹងត្រូវធ្វើនៅដើមឆ្នាំក្រោយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដំបូងឡើយ មានការព្យាការណ៍ថា CX-5 ជំនាន់ទី 3 ឆ្នាំ 2026 អាចនឹងត្រូវបានបង្ហាញវត្តមាននៅក្នុងត្រីមាសទី 4 នៅក្នុងព្រឹត្តិការណ៍ LA Motor Show 2025 ប៉ុន្តែ នាយកគ្រប់គ្រង Mazda ប្រចាំអាហ្រ្វិកខាងត្បូង លោក Craig Roberts បានបង្ហាញតម្រុយច្បាស់ថា រថយន្ត SUV ជំនាន់ថ្មីរបស់ Mazda គឺនឹងត្រូវបានបង្ហាញវត្តមានលឿនជាងការរំពឹងទុក។ បើតាមសេចក្តីប្រកាសនៅគេហទំព័រ Moneyweb លោក Roberts បាននិយាយថា រថយន្តគូប្រជែងរបស់ CX-5 គឺម៉ូដែល Toyota RAV4 គ្រោងនឹងចេញវាយលុកទីផ្សារអាហ្វ្រិកខាងត្បូងនៅដើមឆ្នាំក្រោយនេះ។

លោក Roberts បានថ្លែងនៅក្នុងបទសម្ភាសន៍ថា "តាមទស្សនៈវិស័យផលិតផលថ្មីរបស់យើងគឺបង្ហាញពីលក្ខណៈសម្បត្តិដ៏អស្ចារ្យជាមួយរថយន្តជំនាន់ថ្មីរបស់យើង គឺ All-New Mazda CX-5"។ “CX-5 គឺជាម៉ូដែលពេញនិយម និងលក់បានក្នុងបរិមាណខ្ពស់បំផុតរបស់យើងក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ”។

 

Mazda CX-5 ជំនាន់ថ្មី ឆ្នាំ 2026 ត្រូវបានគេប្រទះឃើញធ្វើតេស្តជាលើកដំបូងនៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។ CX-5 ជំនាន់ទី 3 ឆ្នាំ 2026 នឹងដាក់ឲ្យដំណើរការនៅលើប្រព័ន្ធ Hybrid powertrain ដើម្បីប្រកួតប្រជែងជាមួយ Toyota RAV4 ដែលជារថយន្តដែលលក់ដាច់ខ្លាំងបំផុតប្រចាំឆ្នាំ 2024 របស់ Toyota ក៏ដូចជា Hyundai Tucson និង Kia Sportage ដែលបំពាក់នូវបច្ចេកវិទ្យាសន្សំសំចៃប្រេងសាំង និងអគ្គិសនី។

យោងតាមរបាយការណ៍នៅក្រៅប្រទេសក៏បង្ហាញថា CX-5 ជំនាន់ថ្មី គឺមានជម្រើសដំណើរការដោយប្រព័ន្ធម៉ាស៊ីន Mild-hybrid និង Plug-in-hybrid ដែលប្រព័ន្ធបច្ចេកវិទ្យាទាំងពីរនេះ គឺមានប្រើរួចហើយនៅលើម៉ូដែលដូចជា CX-60, CX-70, CX-80 និង CX-90 ជាដើម៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍