no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi 15 series នាំមុខទីផ្សារស្មាតហ្វូនប្រណិត ដោយលក់លើសពី 2 លានគ្រឿង គិត្រឹមថ្ងៃទី 12 ខែមករា

Xiaomi 15 Series ដែលជាស្មាតហ្វូន Flagship ស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំង ដោយអាចការលក់បានច្រើនជាង 2 លានគ្រឿង ហើយពេលនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានភាពលេចធ្លោជាងគេនៅក្នុងទីផ្សារស្មាតហ្វូនប្រណិតផងដែរ។ ភាពជោគជ័យនេះ គឺបានបង្ហាញអំពីការឈ្នះរបស់ក្រុមហ៊ុន Xiaomi ដែលប្រើប្រាស់នូវយុទ្ធសាស្រ្តដ៏ចាប់អារម្មណ៍ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូន 15 series របស់ក្រុមហ៊ុន Xiaomi គឺជាស្មាតហ្វូនប្រណិត premium flagship ដែលមានការលក់លើសពី 2 លានគ្រឿងគិតមកត្រឹមថ្ងៃទី 12 ខែមករានេះ។ ស្មាតហ្វូនប្រណិតជាប់ចំណាត់ថ្នាក់លេខ 2 គឺជា Mate 70 series របនស់ក្រុមហ៊ុន Huawei ដែលលក់បានជិត 1.5 លានគ្រឿងដែលនេះបង្ហាញថា ស្មាតហ្វូននេះនៅតែខ្លាំងនៅលើទីផ្សារ។ ក្រុមហ៊ុន Vivo និង Oppo ជាប់ចំណាត់ថ្នាក់លេខ 3 និងលេខ 4 ដែលមានការលក់ប្រហែលជា 1.2 លានគ្រឿង និង 1 លានគ្រឿងរៀងគ្នា។

 

តើកត្តាអ្វីដែលធ្វើអោយស្មាតហ្វូន Xiaomi 15 series ទទួលបានជោគជ័យខ្លាំងបែបនេះ? នេះគឺជាយុទ្ធសាស្រ្ត “blockbuster product” របស់លោក Lu Weibing អគ្គនាយករងរបស់ក្រុមហ៊ុន Xiaomi Group ដែលធ្វើយ៉ាងណាអោយក្រុមហ៊ុន Xiaomi ត្រូវតែផ្តោតទៅលើការប្រើប្រាស់នូវលក្ខណៈសម្បត្តិខ្លាំងផ្តាច់គេ។ ស្មាតហ្វូន 15 series នេះមានកម្លាំងម៉ាស៊ីនខ្លាំងក្លា កាមេរ៉ាជំនាន់ថ្មី និងការឌីស្សាញរូបរាងស្តើងប្រណិតបំផុត។

សូមជំរាបថា ស្មាតហ្វូន Mate 70 series របស់ក្រុមហ៊ុន Huawei ដែលទើបតែលក់នៅចុងឆ្នាំ 2024 នេះ ក៏មានការពេញនិយមខ្លាំងផងដែរ។ អ្នកវិភាគជាច្រើនព្យាករណ៍ថា ស្មាតហ្វូននេះ អាចនឹងលក់បានច្រើនជាង 10 លានគ្រឿងនេះគឺដោយសារតែភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុន Huawei ។ ការវិលត្រឡប់របស់ក្រុមហ៊ុន Huawei មកពេលនេះគឺបង្ហាញអំពីភាពខ្លាំងរបស់ Huawei ជាពិសេសចាប់តាំងពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមក។

សម្រាប់ការវិលត្រឡប់នេះក្រុមហ៊ុន Huawei បានស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលនៃទីផ្សារស្មាតហ្វូនរបស់ប្រទេសចិនដែលមានចំណែកទីផ្សារចំនួន 18.1% នៅក្នុងត្រីមាសទី 4 ឆ្នាំ 2024 នេះបើតាមការបញ្ជាក់ចេញពី Counterpoint Research ។ការទទួលបានជោគជ័យដ៏ខ្លាំងនេះគឺដោយសារតែវត្តមានរបស់ស្មាតហ្វូន Nova 13 និង Mate 70 series ។

 

សម្រាប់ក្រុមហ៊ុន Xiaomi គឺមានចំណែកទីផ្សារ 17.2% ដែលតាមពីក្រោយដោយក្រុមហ៊ុន Apple ដែលមានចំណែកទីផ្សារចំនួន 17.1% បើទោះបីជាក្រុមហ៊ុន Apple មានការធ្លាក់ចុះទៅលើការលក់ដល់ទៅ 18.2%។ សម្រាប់ទីផ្សារជារួមមានការធ្លាក់ចុះ 3.2% នៅក្នុងត្រីមាសទី ៤ ឆ្នាំ 2024 នេះ ប៉ុន្តែសម្រាប់កំណើនប្រចាំឆ្នាំមានការកើនឡើង 1.5% ផងដែរ៕ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍