ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែប្រកាសបង្ហាញនូវ Limited Edition Accessory សម្រាប់ស្មាតហ្វូនស៊េរីថ្មី Redmi K80 Series នៅក្នុងប្រទេសចិន។ សម្រាប់ការបង្ហាញវត្តមានសម្បកស្មាតហ្វូនថ្មី Redmi K80 នៅពេលនេះ គឺជាប្រភេទ Table Tennis Special Edition ថ្មី មានការឌីស្សាញកាន់តែប្លែក ដោយមានការជម្រុញចេញពីកីឡាដ៏ពេញនិយម និងមានភាពទាន់សម័យជាទីបំផុត។
បើតាមការបញ្ជាក់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បាននអោយដឹងថា សម្បកការពារ Special edition សម្រាប់ស្មាត ហ្វូន Redmi K80 series ដែលការឌីស្សាញជាពិសេស ដោយបានរំលេចចេញនូវរូបរាងនៃតុវាយកូនបាល់(Tennis Table) នៅផ្នែកខាងក្រោយ។ ហើយនៅលើសម្បកនេះ ក៏មានចន្លោះមួយចំនួនផងដែរ ដូចជា volume rockers, camera module, USB-C port, microphone និងជាច្រើនថែមទៀតផង។ បច្ចុប្បន្ននេះ សម្បក limited edition case ដាក់លក់នៅក្នុង Xiaomi Mall ផងដែរ ដោយមានតម្លៃប្រហែលជា 79 យ៉ន់ ឬប្រហែលជា 10 ដុល្លារប៉ុណ្ណោះ។
ក្រុមហ៊ុននេះ ក៏មានគម្រោងនក្នុងការរៀបចំនូវបទសម្ភាសន៍មួយជាមួយនឹងលោក Wang Teng និង Fan Zhendong នៅថ្ងៃទី 24 ខែមករាខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា លោក Wang Teng គឺជាអតីតអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Redmi ខណៈពេលដែលោក Fan Zhendong គឺជាអ្នកតំណាងនៃម៉ាកយីហោ Redmi និងជាកីឡារវាយកូនបាល់នៅលើតុដ៏ល្បីល្បាញផងដែរ។ ក្រុមហ៊ុននេះ ក៏បានប្រកាសថា ខ្លួននឹងចែកជូនស្មាតហ្វូនថ្មី Redmi នេះរៀងរាល់ 10 នាទីម្តង។ សម្រាប់ស្មាតហ្វូន POCO F7 Ultra អាចនឹងបង្ហាញខ្លួននៅទីផ្សារសកលក្នុងនាមជា Rebrand របស់ស្មាតហ្វូន Redmi K80 Pro ៕