ក្រុមហ៊ុន Xiaomi ទើបតែបង្ហាញចេញនូវម៉ូដែលពិសេសថ្មីមួយទៀតសម្រាប់ស្មាតហ្វូន Xiaomi 15 Series ដែលម៉ូដែលនេះត្រូវបានគេដាក់ឈ្មោះហៅថា Spring Festival Gift។ ក្រុមហ៊ុននេះបញ្ជាក់ថា ម៉ូដែលនេះ គឺប្រកាសចេញដើម្បីអបអរក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។ សម្រាប់ version ថ្មីនេះមានការឌីស្សាញប្លែក ហើយវាក៏អាចនឹងទាក់ទាញនូវទីផ្សារស្មាតហ្វូនប្រណិតថែមទៀតខណៈពេលដែលពិធីបុណ្យចូលឆ្នាំចិនខិតជិតមកដល់នោះ។ ស្មាតហ្វូននេះ មានពណ៌ក្រហម (Rouge Red) ដែលពណ៌នេះក៏បានប្រកាសជាផ្លូវការកាលពីឆ្នាំមុននេះផងដែរ។
សម្រាប់ version នេះគឺមានការឌីស្សាញប្រអប់វេចខ្ចប់ថ្មីដែលបង្ហាញអំពីពណ៌ស៊ីគ្នាជាមួយនឹងពិធីបុណ្យចូលឆ្នាំចិនខាងមខុនេះ។ បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏មានការចុះថ្លៃទៅលើស្មាតហ្វូននេះ ដល់ទៅ 15% ថែមទៀតផង ដែលតម្លៃ គឺនៅតែ 6,000 យ៉ន់ ($828) និងម៉ូដែលមួយទៀតតម្លៃ 4,999 យ៉ន់ ($690) ចុះថ្លៃមក 4,499 យ៉ន់ ($621) ប៉ុណ្ណោះ ។ ក្រុមហ៊ុន Xiaomi ក៏ផ្តល់ជូននូវសំបុត្រកុន 2 សន្លឹករហូតដល់ទៅ 1000 គ្រឿងទៅកាន់អតិថិជនរបស់ខ្លួនផងដែរ។ ស្មាតហ្វូននេះមានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB ហើយវាក៏លក់នៅលើ Xiaomi Mall ផងដែរ។
បើមើលទៅលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Xiaomi 15 នេះ មានអេក្រង់ទំហំ 6.36-អ៊ីង 1.5K OLED LTPO display គាំទ្រជាមួយនឹងអេក្រង់ភ្លឺដល់ទៅ 3200 nits និង a 1-120Hz refresh rate។ បន្ថែមពីនេះ វាក៏មានគែមអាលុយមីញូម aviation-grade aluminum frame, Snapdragon 8 Elite SoC, 16GB RAM និងបច្ចេកវិទ្យាត្រជាក់កម្រិតខ្ពស់ថែមទៀត។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយដែលមាន 3 គ្រាប់ជាមួយនឹងសេនស័រទំហំ 50MP sensors, Leica lenses និងថាមពលថ្មទំហំ 5400mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្ម 90W wired និង 50W wireless charging ថែមទៀតផង។
បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានបំពាក់នូវ IP68 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ។ បន្ថែមពីនេះ ស្មាតហ្វូន 15 series កំពុងតែទទួលបានជោគជ័យខ្លាំងនៅក្នុងទីផ្សារស្មាតហ្វូនប្រណិតរបស់ចិនដែលមានការលក់លើសពី 2 លានគ្រឿងផងដែរ ហើយវាក៏នាំមុខទៅលើស្មាតហ្វូន Mate 70 series របស់ក្រុមហ៊ុន Huawei ផងដែរ៕