no-alternative title
no-alternative title
no-alternative title
no-alternative title

ការលក់ Xiaomi SU7 បាននាំមុខ Tesla Model 3 នៅទីផ្សារប្រទេសចិនក្នុងខែធ្នូ ឆ្នាំ 2024

ដូចដែលយើងបានដឹងរួចហើយថា Xiaomi SU7 គឺជារថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏មានឥទ្ធិពលរបស់ប្រទេសចិន គឺ Xiaomi នេះឯង។ រថយន្តអគ្គិសនីស៊េរីថ្មីដំបូងរបស់ Xiaomi ពិតជាទទួលបានប្រជាប្រិយភាពខ្លាំងមែនទែនចាប់តាំងពីថ្ងៃបង្ហាញខ្លួន រហូតដល់ថ្ងៃប្រកាសចេញលក់ជាផ្លូវការណ៍កាលពីចុងខែមីនា ក្នុងឆ្នាំ 2024 ដោយសារការរចនារូបរាងប្រណិតទំនើបទាន់សម័យ បំពាក់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ និងមានតម្លៃធូរថ្លៃជាងដៃគូប្រកូតចាស់វស្សាដូចជា Tesla ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយថ្មីៗនេះ បើតាមការបង្ហោះទិន្នន័យលក់ប្រចាំខែរបស់ Xiaomi SU7 នៅគណនី Weibo បានបង្ហាញថា Xiaomi SU7 មានចំនួនលក់ច្រើនជាងបើធៀបនឹង Tesla Model 3 កាលពីខែធ្នូ ឆ្នាំ 2024 នៅទីផ្សារប្រទេសចិន ដូចនេះបង្ហាញអតិថិជនក្នុងប្រទេសចិនពិតជាពេញចិត្តខ្លាំងក្នុងការជ្រើសរើសប្រើ SU7 របស់ Xiaomi ជាង Model 3 របស់ Tesla។ បើនិយាយពីតម្លៃវិញ Xiaomi SU7 ត្រូវបានក្រុមហ៊ុនដាក់លក់នៅទីផ្សារប្រទេសចិនក្នុងតម្លៃចាប់ពីខ្ទង់ក្រោម $30,000 ដែលធូរថ្លៃជាង Tesla Model 3 ប្រមាណ 10% ដែលមានតម្លៃលើសពី $30,000។ ហើយកាលពីពេលថ្មីៗនេះទៀតសោធ Tesla ក៏បានដំឡើងតម្លៃ Model 3 នៅក្នុងទីផ្សារប្រទេសចិនបន្ថែមទៀតផងដែរ។

Xiaomi SU7 គឺជារថយន្តអគ្គិសនីប្រភេទ Sedan ដែលមានបណ្តោយ 4,997mm/ ទទឹង 1,963mm wide/ កំពស់ 1,440mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm ដែលមានទំហំរាងធំជាង BYD Seal បន្តិច និងមានទំហំប្រហាក់ប្រហែលគ្នាទៅនឹង Tesla Model S និង Porsche Taycan។ ផ្នែកខាងក្នុងរបស់ SU7 មានភាពទូលាយល្អក្នុងការអង្គុយប្រកបដោយផាសុខភាព ដោយក្នុងនោះចន្លោះពីកាប៊ីនមកកៅអីខាងមុខ គឺ 1,012mm នៅពេលរំកឹលកៅមកក្រោយ និងគន្លាតប្រមាណ 105mm សម្រាប់ចន្លោះកៅអីខាងមុខមកកៅអីខាងក្រោយ ដែលផ្តល់នូវភាពទូលាយល្អសម្រាប់ការអង្គុយកៅអីខាងក្រោយ។ សម្រាប់ឃ្លប់គូទក្រោយ គឺអាចផ្ទុកទំងន់បាន 517 លីត្រ និងផ្នែកក្បាលខាងមុខអាចផ្ទុកបានទំងន់ 105 លីត្រ។

 

បន្ថែមពីនេះ Xiaomi SU7 មានបំពាក់នូវអេក្រង់កម្សាន្តទំហំធំដល់ 16.1-inch ជាប្រភេទអេក្រង់ Touchscreen កម្រិតបង្ហាញ 3K រួមនឹងបានប៊ូតុង Physical Button ជាច្រើនបំពាក់នៅលើដៃចង្កូត និងផ្នែកស្នូលកណ្តាល (Center Console) ថែមទៀតផង។ ហើយវាក៏មានអេក្រង់បង្ហាញព័ត៌មាន Digital instrument cluster នៅខាងក្រោយដៃចង្កូត។ សម្រាប់ខួរក្បាលបញ្ជារថយន្តទាំងមូល គឺត្រូវពឹងលើបន្ទះឈីប Qualcomm Snapdragon 8295 SoC និងដំណើរការដោយប្រតិបត្តិការ Xiaomi HyperOS ដែលអាចគាំទ្រនូវមុខងារ AppleCar Play និង Android Auto ថែមទៀតផង។

Xiaomi SU មានបីជម្រើសម៉ូដែល គឺ SU7, SU7 Max និង SU7 Pro ហើយក្រុមហ៊ុនក៏ត្រៀមបញ្ចេញម៉ូដែលខ្លាំងមួយបន្ថែមទៀតក្នុងពេលឆាប់ៗនេះ ដែលមានឈ្មោះថា Xiaomi SU7 Ultra។ SU7 បំពាក់ម៉ូទ័រអគ្គិសនីមួយដំឡើងនៅផ្នែកខាងមុខដែលមានកំលាំង 220kW ឬប្រហែល 295 សេះ និងកំលាំងរមូល 400Nm។ សម្រាប់ម៉ូដែល SU7 បំពាក់នូវកញ្ចប់ទំហំ 73.6kWh ផ្គត់ផ្គង់ដោយក្រុមហ៊ុន BYD FinDream ជាប្រភេទថ្ម Blade lithium iron phosphate (LFP) ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 700km។ ហើយការសាកភ្លើងចូលវិញ គឺលឿនរហ័សតាមរយះប្រព័ន្ធសាកភ្លើង DC Fast Charging ដែលគាំទ្រនូវប្រព័ន្ធចរន្តភ្លើងកំលាំង 800V Architecture ដែលសាកពី 10% ទៅ 80% ប្រើពេលប្រមាណ 25 នាទីប៉ុណ្ណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍