no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung បញ្ចេញគំរូនៃស្មាតហ្វូនបត់ 3 តង់ប្រជែងជាមួយនឹង Huawei Mate XT

នៅទីបំផុត ក្រុមហ៊ុន Samsung បានទម្លាយនូវគំរូស្មាតហ្វូនបត់បាន 3 តង់ ដែលស្ថិតនៅក្នុងទម្រង់ Z ដំបូងបំផុតរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2025 ហើយ។ នៅក្នុងកម្មវិធីនោះ ក្រុមហ៊ុននេះ ក៏បានបង្ហាញនូវស្មាតហ្វូន Flagship ម៉ូដែល Galaxy S25 series រួមនិងស្បែកមុខកម្មវិធី One UI 7.0 ផងដែរ។ គួរបញ្ជាក់ថា បន្ទាប់ពីក្រុមហ៊ុន Huawei បញ្ចេញនូវស្មាតហ្វូន អេក្រង់បត់ 3 តង់រួចហើយ នៅពេលនេះ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Samsung នឹងអាចក្លាយជាក្រុមហ៊ុនបន្ទាប់ដែលចូលរួមប្រកួតប្រជែងនៅលើស្មាតហ្វូនបត់បាន 3 តង់នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះតាមការបែកធ្លាយថ្មីមួយបានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ អាចនឹងបង្ហាញស្មាតហ្វូនបត់បានដំបូងបំផុតរបស់ខ្លួននៅក្នុងឆ្នាំនេះហើយ ប៉ុន្តែអាចនឹងមានការ upgrade ទៅលើការឌីស្សាញថ្មី និងការ upgrade ទៅលើផ្នែក hardware របស់វាកាន់តែប្រសើរផងដែរ។

 

នៅពេលនេះ ក្រុមហ៊ុន Samsung បានចែករំលែកនូវការឌីស្សាញទៅលើស្មាតហ្វូនបត់បាន 3 តង់របស់ខ្លួននៅក្នុងទម្រង់ Z ហើយ។ បើមើលទៅលើរូបភាពនេះ គឺមានការប្រើប្រាស់ស្ថាបត្យកម្មបត់បានចេញក្រៅ+ចូលក្នុង មានទម្រង់ដូចជាអក្សរទម្រង់ Z ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺទៅលើអេក្រង់បត់បាន 3 តង់ ដែលមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន Huawei Mate XT។

 

គួរបញ្ជាក់ផងដែរថា Huawei Mate XT គឺជាស្មាតហ្វូនដែលមានមានទម្រង់បត់បាន 3 តង់ជា Z ដែលមានភាពធន់ និងងាយស្រួលក្នុងការប្រើប្រាស់។ ផ្អែកទៅលើគំរូនៃស្មាតហ្វូនដែលបង្ហាញនេះវាហាក់ដូចជា ក្រុមហ៊ុន Samsung គឺមានការជម្រុញពីស្មាតហ្វូនបត់បាន 3 តង់របស់ Huawei ។

ប្រភពដដែលនេះទម្លាយថាក្រុមហ៊ុន Samsung អាចនឹងបង្ហាញនូវ 2 របស់ស្មាតហ្វូនបត់បាន 3 តង់នេះ នោះគឺ Z-type និង G-type tri-fold ។ ស្មាតហ្វូននេះ អាចនឹងលក់នៅលើទីផ្សារនៅក្នុងចំនួនត្រឹមតែ 200,000 គ្រឿងប៉ុណ្ណោះ។ ក្រុមហ៊ុន Samsung អាចនឹងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំទៅលើស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតរបស់ខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍