no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុនធំៗរបស់ចិនជាច្រើនគ្រោងនឹងបញ្ចេញ ស្មាតហ្វូនរាងស្តើងដូចគ្នាទៅនឹង Galaxy S25 Edge

ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែរៀបចំនូវព្រឹត្តិការណ៍សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Seriesរបស់ខ្លួននៅលើទីផ្សារហើយ។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានឈ្មោះហៅថា Galaxy S25 Edge ដែលជាស្មាតហ្វូនរាងស្តើងបំផុតផងដែរ។ គួរបញ្ជាក់ថា កន្លងមក ក៏មានរបាយការណ៍ជាច្រើន បញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 នឹងមានម៉ូដែលទី 4 ដែលមានឈ្មោះហៅថា Galaxy S25 Slim។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីក្រុមហ៊ុនបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Edge នេះ នឹងមានការឌីស្សាញរូបរាងស្តើងទាក់ ទាញមែនទែន។ ទាក់ទងនឹងព័ត៌មាននេះ អ្នកទម្លាយ Digital Chat Station ក៏បានបង្ហោះនៅលើ Weibo ថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនជាច្រើន អាចនឹងបញ្ចេញនូវស្មាតហ្វូនដែលមានរាងស្តើងរបស់ខ្លួននៅលើទីផ្សារផងដែរ។ ស្មាតហ្វូន Galaxy S25 Edge ថ្មីនេះ នឹងមានអេក្រង់ 6.7-អ៊ីង ដែលកញ្ចក់រាបស្មើរ OLED panel បន្ទះឈីប Snapdragon 8 Elite និងថាមពលថ្មប្រហែលជា 3,900mAh។ របាយការណ៍ជាច្រើនទៀត បានទម្លាយថា កម្រាស់របស់ស្មាតហ្វូននេះប្រហែលជា 6.4mm ។ 

អ្នកទម្លាយថា Digital Chat Station បានបញ្ជាក់ថា ក្រុមហ៊ុនជាច្រើនរបស់ចិន ដូចជា vivo, OPPO និង Xiaomi នឹងប្រកាសបង្ហាញនូវស្មាតហ្វូនស្តើងរបស់ខ្លួនជាច្រើនដូចទៅនឹងស្មាតហ្វូន S25 Edge ផងដែរ។ សម្រាប់ក្រុមហ៊ុន Apple ពេលនេះក៏ធ្វើការនៅលើស្មាតហ្វូនដែលមានរូបរាងស្តើងនេះ ដែលមានឈ្មោះហៅថា iPhone 17 Air ឬ Slim ។ DCS អះអាងថា ស្មាតហ្វូនស្តើង របស់ក្រុមហ៊ុនជាច្រើនរបស់ចិន នឹងមានថាមពលថ្មធំជាងស្មាតហ្វូនស្តើងរបស់ក្រុមហ៊ុន Samsung និង Apple។ សម្រាប់ស្មាតហ្វូនស្តើងរបស់ក្រុមហ៊ុន vivo, OPPO និង Xiaomi អាចនឹងមានថាមពលថ្មទំហំ 4,500mAh+ ផងដែរ៕ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍