យោងតាមព័ត៌មានចុងក្រោយនេះ បាននិយាយថា ក្រុមហ៊ុន Huawei កំពុងអភិវឌ្ឍទៅលើប្រព័ន្ធកាមេរ៉ា 3 គ្រាប់ ដែលសម្រាប់ស្មាតហ្វូន Pura 80 Ultra ហើយ។ របាយការណ៌ខាងលើនិយាយថា ក្រុមហ៊ុននេះ កំពុងតែតេស្តទៅលើមុខងារប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាច្រើនសម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះ។ បើតាមដឹងថា ប្រព័ន្ធកាមេរ៉ាដ៏ខ្លាំងក្លានេះ អាចនឹងជួយអោយស្មាតហ្វូននេះ មានភាពខ្លាំងក្លាទៅលើការថតរូបភាព។ ជាមួយគ្នានេះ ស្មាតហ្វូន Pura 80 Series នេះ នឹងមានបំពាក់នូវផ្នែក Hardware ដ៏ខ្លាំងក្លាផងដែរ។
សូមជំរាបថា ស្មាតហ្វូនថ្មីនេះ កំពុងតែមានការចាប់អារម្មណ៍ខ្លាំងទៅលើផ្នែកប្រព័ន្ធកាមេរ៉ា និងមុខងារពិសេសៗជាច្រើនទៀត។ ថ្មីៗនេះ ក៏មានការបែកធ្លាយមួយបាននិយាយដែរថា ក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា 3 គ្រាប់អភិវឌ្ឍដោយខ្លួនឯងនៅលើស្មាតហ្វូន Pura 80 Ultra នេះ។ ក្រុមហ៊ុននេះ ក៏បានធ្វើការអភិវឌ្ឍទៅលើ Optical Sensors របស់ខ្លួនផងដែរ។ សិនស័រថ្មីនេះ អាចជួយអោយការថតរូបភាឈានទៅកាន់កម្រិតមួយថ្មីបន្ថែមទៀត។
SmartPikachu បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Pura 80 Series នេះនឹងបន្តក្នុងការប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់ នៅខាងក្រោយ។ ជំនួសអោយការប្រើប្រាស់នូវ OmniVision នោះ ក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់នូវកាមេរ៉ាគោល និង Periscope ដែលអភិវឌ្ឍដោយខ្លួនឯងនៅលើស្មាតហ្វូន ម៉ូដែលប្រណិតរបស់ Pura 80 នេះ។ គោលដៅរបស់ក្រុមហ៊ុននេះ គឺផ្តល់នូវបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យមួយកម្រិតទៀតសម្រាប់អ្នកប្រើប្រាស់។
ការបែកធ្លាយមួយបញ្ជាក់ថា ក្រុមហ៊ុន Huawei កំពុងតែធ្វើការនៅលើសេនស័រ 1-អ៊ីង CMOS សម្រាប់ស្មាតហ្វូន Pura 80 Series។ ស្មាតហ្វូនជំនាន់ថ្មី Pura 80 នេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 5G ដូចទៅនឹងស្មាតហ្វូន Mate 70 Pro ផងដែរ។ ទន្ទឹមនឹងនេះផងដែរនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកនេះ ក៏អាចនឹងបង្កើនទៅលើបច្ចេកវិទ្យា AI កាន់តែច្រើនទៀតសម្រាប់ស្មាតហ្វូន Pura នេះ ផងដែរ។ ស្មាតហ្វូន Pura 80 Series អាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2025 ប្រហែលជានៅក្នុងខែឧសភាខាងមុខនេះ៕