no-alternative title
no-alternative title
no-alternative title
no-alternative title

Jetour Zongheng G700 រថយន្ត Off-Road SUV កំលាំង 1,572 សេះ បានបង្ហាញវត្តមានផ្លូវការណ៍ហើយ

ក្រុមហ៊ុន Chery បានធ្វើការប្រកាសចេញរថយន្ត Luxury off-road SUV ស៊េរីថ្មីម៉ូដែល Jetour Zongheng Series ដែលមានជម្រើសបីម៉ូដែល គឺ Jetour Zongheng G700, F700 និង G900។ ចំពោះម៉ូដែល Jetour Zongheng G700 នឹងត្រូវប្រកាសចេញលក់នៅលើទីផ្សារប្រទេសចិននៅត្រីមាសទីបីក្នុងឆ្នាំ 2025 នេះ។ ហើយម៉ូដែល F700 និង G900 នឹងត្រូវចេញលក់នៅទីផ្សារបន្តបន្ទាប់។ Jetour គឺជាម៉ាកយីហោរថយន្តវ័យក្មេងដែលបង្កើតឡើងដោយក្រុមហ៊ុន Chery Group និងបានប្រកាសដំណើរការនៅក្នុងឆ្នាំ 2018។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះ Jetour Zongheng Series  នឹងដំណើរការដោយប្រព័ន្ធ Powertrain ចំនួនពីរផ្សេងគ្នា ដោយទីមួយគឺដំណើរការជាមួយប្រព័ន្ធ PHEV ឬ Parallel hybrid ហៅថា CDM-O ដែលប្រព័ន្ធនេះត្រូវបានដាក់ឲ្យដំណើរការនៅលើម៉ាស៊ីន  2-liter turbocharged petrol-powered engine ដែលមានកំលាំង 55kW ឬ 208 សេះ ដែលម៉ាស៊ីននេះភ្ជាប់ដំណើរការដោយប្រព័ន្ធ 2-speed DHT drivetrain ដែលមានសមត្ថភាពអាចផលិតកំលាំងបានដល់ 210kW ឬ 282 សេះ រួមនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីមួយបំពាក់នៅលើភ្លៅខាងក្រោយមានកំលាំង 300kW ឬ 402 សេះ។ ម៉ូដែល Jetour Zongheng G700 SUV និង G700 Pickup truck នឹងដំណើរការដោយប្រព័ន្ធ PHEV ខាងលើនេះ។

 

ចំនែកប្រព័ន្ធ PHEV ដែលជាង EREV (Extend Rang) ហៅថា CEM-O នឹងគាំទ្រដំណើរការជាមួយម៉ាស៊ីន  2-liter generator ដែលមានថាមពល 155kW ប្រើសម្រាប់បញ្ចូនថាមពលអគ្គិសនីទៅកាន់កញ្ចប់ថ្ម និងប្រព័ន្ធម៉ូទ័រអគ្គិសនី។ បច្ចេកវិទ្យា CEM-O powertrain នឹងដំណើរការជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 4 ដែលមានកំលាំងសរុបដល់ 1,200kW ឬស្មើរនឹង 1,572 សេះ ដែលមានសមត្ថភាពខ្លាំងជាងម៉ូទ័រអគ្គិសនីរបស់ BYD ដែលបំពាក់នៅលើរថយន្តម៉ូដែល Yangwang U8 SUV ដែលមានកំលាំង 880kW ឬ 1,180 សេះ។ ប្រព័ន្ធ CDM-O និង CEM-O powertrains គាំទ្រកម្រិតចរន្តសាកភ្លើងខ្លាំងដល់ 800V ជាមួយការគាំទ្រនូវប្រព័ន្ធសាកភ្លើងកម្រិត 6C Charging ដែលសាកភ្លើងពី 20% ទៅ 80% ប្រើពេលប្រមាណ 6 នាទីប៉ុណ្ណោះ។

Jetour Zongheng F700 ជាប្រភេទរថយន្ត off-road SUV ដែលមានការរចនាជា body-on-frame SUV ជាមួយដំបូលរាបស្មើរ។ ម៉ូដែលនេះមានប្រវែងតួរខ្លួន 5.1 ម៉ែត្រ ជាមួយប្រព័ន្ធប៊ូមសេរេឡើងចុះបានពី 150mm ឡើងទៅ 350mm តម្រូវតាមស្ថានភាពផ្លូវបើកបរ។ នៅផ្នែកខាងក្នុងរបស់ F700 មានរៀបចំជាមួយកៅអី 3 ជួរដែលរៀបជា 2x2x2។ នៅលើតាបឡូមានបំពាក់នូវអេក្រង់វែងលាតពីម្ខាងទៅម្ខាង និងនៅកណ្តាលមានអេក្រង់កម្សាន្តធំមួយ រួមនឹងកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែ កន្លែងដាក់កែវទឹក និងប៊ូតុងចុងបញ្ជាមុខងារមួយចំនួនជាប្រភេទ Physical Button។ រថយន្ត Off-road SUV ស៊េរីថ្មីនេះបំពាក់នូវប្រព័ន្ធបំពងសំឡេង Lexicon speakers និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Huawei Qiankun driving assistance system។

ចំនែកម៉ូដែល Jetour Zongheng G900 គឺជាប្រភេទរថយន្ត off-road SUV ដែលដំណើរការដោយប្រព័ន្ធ range-extended hybrid system ដែលមានកំលាំងខ្លាំងដល់ 1,572 សេះ។ ម៉ូដែលនេះ មានបំពាក់នូវប្រព័ន្ធការពារទឹកកម្រិត IPX8 ដែលអនុញ្ញាតិឲ្យ G900 អាចបើកបរក្នុងទឹកបានដល់ទៅ 40 នាទី ជាមួយល្បឿនបើកលើទឹកប្រមាណ 8.5km/h ហើយម៉ូដែលនេះបានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីដែលអភិវឌ្ឍន៍ក្រុមហ៊ុន Chery ផ្ទាល់តែម្តង។ ទោះជាយ៉ាងសម្រាប់តម្លៃរបស់រថយន្តស៊េរីថ្មីទាំងបីម៉ូដែលនេះ Chery-Jetour មិនទាន់បានបង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម