no-alternative title
no-alternative title
no-alternative title
no-alternative title

តម្លៃ Samsung Galaxy S25 Series ដែលដាក់លក់នៅទីផ្សារប្រទេសធំៗមួយចំនួន

ខណៈពេលដែលព្រឹត្តិការណ៍ដ៏ធំរបស់ក្រុមហ៊ុន Samsung បានបញ្ចប់ហើយនោះ នៅពេលនេះ តម្លៃរបស់ស្មាតហ្វូន Galaxy S25 Series Flagship ត្រូវបានគេបញ្ចេញនៅតាមទីផ្សារគោលដៅសំខាន់ៗមួយចំនួនហើយ។ តម្លៃបើធៀបទៅនឹងស្មាតហ្វូន Galaxy S24 series នោះគឺ មានការផ្លាស់ប្តូរ ខណៈដែលស្មាតហ្វូនត្រកូល S25, S25+ និង Galaxy S25 Ultra នេះ គឺមានការអាប់ដែតទៅលើផ្នែកជាច្រើន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ពេលនេះ យើងនៅមិនទាន់មានតម្លៃរបស់ស្មាតហ្វូននេះ នៅគ្រប់ទីផ្សារទាំងអស់នោះទេ ប៉ុន្តែស្មាតហ្វូន Galaxy S25 ដែលចេញលក់ឆ្នាំនេះ នៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អ៊ឹរ៉ុប និងអូស្រា្តលី គឺមានតម្លៃដូចទៅនឹងម៉ូឌែល S24 អញ្ចឹង។ ប៉ុន្តែសម្រាប់ប្រទេសកាណាដាអាចនឹងមានតម្លៃខ្ពស់បន្តិចផងដែរ។

សម្រាប់ស្មាតហ្វូនម៉ូដែល Galaxy S25 ទំហំ 512GB ក៏បានបង្ហាញវត្តមាននៅក្នុងទីផ្សារជាច្រើនផងដែរ លើកលែងតែនៅក្នុងសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ។ គួរបញ្ជាក់ថា Galaxy S25 ទំហំ 128GB នៅមិនទាន់បង្ហាញនៅលើវេបសាយផ្លូវការណ៌ Samsung.com របស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសអូស្រា្តលីនោះទេ៕

   

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍