no-alternative title
no-alternative title
no-alternative title
no-alternative title

Honor Magic 7 RSR Porsche Design នឹងមានលក់នៅលើទីផ្សារអឺរ៉ុបចាប់ពីថ្ងៃទី 21 ខែកុម្ភៈ

បន្ទាប់់ពីការដាក់សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសចិនរួចមក នៅពេលនេះ HONOR បានប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែលពិសេសរបស់ខ្លួន Magic 7 RSR Porsche Design នៅលើទីផ្សារប្រទេសតំបន់អឺរ៉ុបថែមទៀតហើយ។ នេះគឺជាស្មាតហ្វូនម៉ូដែលពិសេសហើយដែលមានការចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុនរថយន្តនេះបន្ទាប់ពី Magic V2 RSR និង Magic 6 RSR។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានការឌីស្សាញរួមគ្នាជាមួយនិង Porsche Design ដែលរំលេចចេញនូវរូបរាងថ្មី មានភ្ជាប់មកនូវបច្ចេកវិទ្យា AI និងមានលក្ខណៈខុសប្លែកពីស្មាតហ្វូននានា ហើយនិងមានការបំពា់នូវបច្ចេកវិទ្យាថ្មីៗខុសពីស្មាតហ្វូនរបស់ក្រុមហ៊ុននេះដែលកំពុងតែមានលក់នៅលើទីផ្សារ។ HONOR Magic7 RSR PORSCHE DESIGN មានជម្រើសពណ៌ Agate Grey និង Provence ហើយនឹងមានលក់នៅលើទីផ្សារអឺរ៉ុបចាប់ពីថ្ងៃទី 21 ខែកុម្ភៈ ជាមួយតម្លៃ €1,799 យូរ៉ូ។

នៅលើស្មាតហ្វូនម៉ូដែលពិសេស Magic 7 RSR Porsche Design ថ្មីនេះ គឺមិនត្រឹមតែមានរូបរាងខុសគេនោះទេ សម្រាប់មុខងារនៅលើស្មាតហ្វូននេះ ក៏មានការឌីស្សាញតាមទម្រង់ស្ថាបត្យកម្មរបស់ Porsche design heritage ទៀតផង។ នៅលើស្មាតហ្វូននេះមានការឌីស្សាញម៉ូឌុលកាមេរ៉ាក្រោយ ជាមួយនិងកាមេរ៉ា 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 50MP ultra-wide lens ខណៈដែលគ្រាប់ទីបីគឺមានទំហំ 200MP periscope telephoto lens  គាំទ្រនូវការហ៊្សូមបានដល់ទៅ 100x digital zoom។

បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងទៀទថា ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវកញ្ចក់ 1Glass+5Plastic lens setup និងមានការគាំទ្រដោយ Dual Electromagnetic Motors ជំនួយដល់ការចាប់រូបភាព និងផ្តោតលើការ focusing ផងដែរ។ បន្ថែមពីនេះនៅលើស្មាតហ្វូននេះ ក៏មានការតម្លើងមកជាមួយនូវសិនស័រ 1200 LiDAR sensor សម្រាប់វាស់ទៅលើកម្រិតហ៊្សូម និងកម្រិតទៅលើភាពជាក់លាក់នៃរូបភាពថែមទៀតផង។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 50MP និងមានអមជាមួយនិង 3D Depth camera ផងដែរ។

 

និយាយពីភាពធន់នៅលើស្មាតហ្វូន Magic 7 RSR Porsche Design វិញ គឺត្រូវបានតម្លើងមកជាមួយនូវស្រទាប់ការពារ NanoCrystal Shield សម្រាប់ទប់ទល់នឹងការជ្រាបទឹក ក៏ដូចជា ការធ្លាក់ថែមទៀតផង។ ស្មាតហ្វូននេះមានការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ថ្មី ដែលមានការបញ្ជាក់ទទួលស្គាល់ពីវិញា្ញបនបត្រ Swiss SGS five-star certification ទៅលើភាពធន់ផងដែរ។ អ្វីដែលចាប់អារម្មណ៌ជាងនេះនៅលើស្មាតហ្វូននេះ គឺមានការតម្លើងនូវបច្ចេកវិទ្យាការពារទឹក និងធូលី IP69 និង IP68 ដែលធានាទៅលើការធ្លាក់ចូលទឹក និងត្រាំទឹកជ្រៅ និងយូរបានកម្រិតខ្ពស់ជាងមុនថែមទៀតផង។

 

ក្រឡេកមកមើលកម្លាំងម៉ាស៊ីនវិញ នៅលើស្មាតហ្វូនម៉ូដែលពិសេស Magic 7 RSR Porsche Design គឺត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite SoC អមដោយរ៉េម 24GB LPDDR5X RAM និងមានអង្គចងចាំទំហំ 1TB UFS 4.0។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.8-អ៊ីង FHD+ OLED មានគែមកោង Quad-curved display គាំទ្រដោយល្បឿន 120Hz refresh rate ហើយនិងមានបច្ចេកវិទ្យាចាក់ពណ៌កម្រិត HDR10+ រួមនិង vibrant color rendering ថែមទៀតផង។ អេក្រង់នេះមានកម្រិតពន្លឺ 5000 nits peak brightness និងបច្ចេកវិទ្យា 4320Hz High-Frequency PWM Dimming។

 

ស្មាតហ្វូននេះរត់នៅលើស្បែកមុខកម្មវិធី Magic UI 9.0 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 15 និងមានថ្មទំហំ 5850mAh ហើយនិងមានការប្រើប្រាស់នូវបច្ចេកវិទ្យា 100W wired និង 80W wireless charging ទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍