no-alternative title
no-alternative title
no-alternative title
no-alternative title

BYD ចូលទីផ្សារកូរ៉េខាងត្បូងជាមួយការប្រកាសចេញលក់រថយន្តដំបូងម៉ូដែល Atto 3 SUV

 

កាលពីថ្ងៃទី 16 ខែមករា ម្សិលមិញនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD បានប្រារព្ធព្រឹត្តិការណ៍មួយនៅក្នុងទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង ដោយបានប្រកាសជាផ្លូវការនូវផែនការរបស់ខ្លួនក្នុងការចូលទៅក្នុងទីផ្សាររថយន្តកូរ៉េខាងត្បូង។ ក្រុមហ៊ុន BYD បានបញ្ជាក់ថា ខ្លួននឹងបង្ហាញរថយន្តចំនួន 3 ម៉ូដែលទៅកាន់ទីផ្សារកូរ៉េខាងត្បូងនៅឆ្នាំនេះ ដែលមានដូចជា BYD Atto 3, BYD Seal និង BYD Sealion 7។

រូបភាពពាណិជ្ជកម្ម
no-alternative title

BYD Atto 3 នឹងជារថយន្តដំបូងគេដែលអាចរកទិញបាននៅទីផ្សារប្រទេសកូរ៉េខាងត្បូង ហើយ BYD បានបើកទទួលការកុម្ម៉ង់ទុកមុនចាប់ពីថ្ងៃនេះទៅផងដែរសម្រាប់ម៉ូដែលមួយនេះ។  BYD Atto 3 ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមចែកចាយដល់ដៃអតិថិជនក្នុងប្រទេសកូរ៉េខាងត្បូងចាប់ពីពាក់កណ្តាលខែកុម្ភៈខាងមុខនេះតទៅ។ សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីនិយតករកូរ៉េខាងត្បូងបានផ្តល់វិញ្ញាបនប័ត្របញ្ជាក់ពីកម្រិតនៃការគ្មានការបំភាយឧស្ម័ន និងគ្មានសំលេងរំខានពីរថយន្ត Atto 3។

 

BYD នឹងចែកចាយលក់ Atto 3 ចំនួនពីរម៉ូដែល គឺម៉ូដែលស្តង់ដារ Atto 3 និង Atto 3 Plus ដែលទាំងពីរម៉ូដែលនេះ ត្រូវបានបំពាក់ដោយកញ្ចប់ថ្ម Lithium Iron phosphate ទំហំ 60.48kWh។ ដែលសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 321 គីឡូម៉ែត្រ ជាមួយសមត្ថភាពសាកភ្លើងចូលវិញល្បឿនលឿនដែលសាកពី 20% ទៅ 80% ចាយពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ។

សម្រាប់តម្លៃ BYD Atto 3 នៅក្នុងទីផ្សារកូរ៉េខាងត្បូង គឺខ្ទង់ចាប់ពី 31 លានកូរ៉េវ៉ុន ឬប្រហែល 21,300 ដុល្លារអាមេរិក។ ទន្ទឹងនឹងនេះ BYD ក៏មានគម្រោងក្នុងការប្រកាសចេញរថយន្ត Compact sedan ម៉ូដែល BYD Seal និង electric SUV ម៉ូដែល BYD Sealion 7 នៅក្នុងឆ្នាំ 2025 នេះផងដែរ ដែលអាចនៅឆមាសដំបូងនៃឆ្នាំនេះ។

យ៉ាងណាមិញនេះ មិនមែនជារឿងថ្មីសម្រាប់ BYD នៅលើទឹកដីប្រទេសកូរ៉េខាងត្បូងនោះទេ ដោយក្រុមហ៊ុនចិននេះ បានឈរជើងក្នុងប្រទេសនេះអស់រយះពេលជិត 10 ឆ្នាំមកហើយ ជាមួយនឹងស្រឡាយផលិតផលដូចជា កូនឡានលើកដាក់ទំនិញ electric forklifts, រថយន្តក្រុង electric bus និងរថយន្តដឹកទំនិញ electric truck ជាដើម។

BYD កំពុងសហការជាមួយក្រុមហ៊ុនចែកចាយដែលមានអាជ្ញាប័ណ្ណអនុញ្ញាតចំនួនប្រាំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ហើយ BYD បានប្រកាសថា ខ្លួននឹងបើកដំណើរការ Showroom តាំងបង្ហាញរថយន្តចំនួន 15 និងមជ្ឈមណ្ឌលសេវាកម្មចំនួន 11 នៅក្នុងទីក្រុង និងតំបន់សំខាន់ៗ រួមទាំងទីក្រុងសេអ៊ូល និងកោះជេជូផងដែរ។

លោក Cho In-cheol ប្រធានផ្នែក BYD South Korean Passenger Car Division បាននិយាយថា ក្រុមហ៊ុននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនចែកចាយ និងដៃគូរដើម្បីបង្កើនបទពិសោធន៍នៃម៉ាកយីហោជាបន្តបន្ទាប់។ លោកបានបង្ហើបបន្ថែមថា BYD នឹងបង្ហាញរថយន្តថ្មីរបស់ខ្លួននៅក្នុងកម្មវិធី “Seoul Mobility Show” ដែលនឹងធ្វើឡើងនៅចុងខែមេសាឆ្នាំនេះផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍