no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

នៅថ្ងៃទី 17 ខែមករានេះ BYD បានធ្វើការដាក់សម្ពោធជាផ្លូវការណ៍រថយន្តស៊េរីថ្មីរបស់ខ្លួនចំនួនពីរស៊េរី គឺ BYD Han L និង Tang L។ រថយន្តស៊េរីថ្មីទាំងពីរម៉ូដែលនេះ ត្រូវបានរចនាឡើងដោយប្រើប្រាស់ទម្រង់នៃភាសារចនាបថថ្មី និងបំពាក់នូវបច្ចេកវិទ្យា ម៉ូទ័រអេឡិចត្រិចថ្មីដែលជាមានល្បឿនរង្វិលជុំ 30,000RPM។ ចំពោះម៉ូដែលអគ្គិសនីម៉ូដែល Han L និង Tang L ដំណើរការដោយប្រព័ន្ធ 4WD ឬ Four-wheel-drive ដែលអាចផលិតកំលាំងបាន 810kW ឬប្រហែល 1,085 សេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

BYD Han L និង Tang L ជារថយន្ត Sedan និង Crossover ដែលមានការរចនាបថប្រកបដោយប្រណិតភាព និងភាពទាន់សម័យបំផុត។ រថយន្តទាំងពីរនេះត្រូវបានក្រុមហ៊ុនធ្វើការស្នើសុំចុះបញ្ចីលក់នៅទីផ្សារប្រទេសចិនកាលពីថ្ងៃទី 10 ខែមករា រួចហើយ។ ជាមួយគ្នានេះក៏មានការបង្ហាញព័ត៌មានមួយចំនួនររបស់រថយន្តស៊េរីថ្មីទាំងពីរនេះផងដែរ។

ដោយក្នុងនោះ BYD Han L មានបណ្តោយ 5,050mm/ ទទឹង 1,960mm/ កំពស់ 1,505mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,970mm វែងជាង 10mm/ ទទឹងធំជាង 50mm និងកម្ពស់ខ្ពស់ជាង 10mm ធៀបនឹងម៉ូដែល BYD Han។ BYD Han L ប្រើសម្បកកង់ខ្នាត 245/45 R19។

សម្រាប់ប្រព័ន្ធ Powertrain វិញ BYD Han ម៉ូដែលដំណើរការលើប្រព័ន្ធ RWD all-electric ដោយប្រើនូវម៉ូទ័រអេឡិចត្រូនិចថ្មីស៊េរី synchronous permanent magnet motor កំលាំង 500kW ឬ 670 សេះ ជាមួយប្រព័ន្ធរង្វិលជុំ 30,000RPM។ ចំនែកម៉ូដែល Han L ដែលដំណើរការដោយប្រព័ន្ធ 4WD ឬ Four-Wheel-drive វិញ គឺប្រើម៉ូទ័រខាងមុខកំលាំង 230kW ឬ 308 សេះ និងម៉ូទ័រក្រោយកំលាំង 580kW ឬ 777 សេះ ដែលអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 2.7 វិនាទី។

ចំពោះម៉ូដែល Han L Plug-in-hybrid វិញ គឺមានជម្រើសប្រើប្រព័ន្ធ DM-i និង DM-p ដោយម៉ូដែល DM-i ដំណើរការនៅលើម៉ាស៊ីន 1.5-liter ICE កំលាំង 115kW ឬ 154 សេះ រួមជាមួយម៉ូទ័រអេគ្គិសនី e-Motor កំលាំង 200kW ឬ 268 សេះ។ ចំនែកម៉ូដែល DM-p គឺបានបន្ថែមម៉ូទ័រអគ្គិសនី e-Motor កំលាំង 200kW ផងដែរ។

ចំនែកម៉ូដែល BYD Tang L គឺជារថយន្ត Crossover ដែលមានបណ្តោយ 5,040mm/ ទទឹង 1,996mm/ កំពស់ 1,760mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,950mm ដែលវែងជាង 170mm/ ទទឹងវែងជាង 46mm និងខ្ពស់ជាង 35mm ធៀបនឹងម៉ូដែល Tang SUV។ ម៉ូដែលនេះ មានជម្រើសប្រើយ៉ាន់កង់ទំហំ 20-inch និង 21-inch។ ទាក់ទងនឹង Powertrain វិញ ត្រូវបានបញ្ជាក់ថា ដូចគ្នានឹងម៉ូដែល Han L ដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម