no-alternative title
no-alternative title
no-alternative title
no-alternative title

លោក Zhao Ming បានចាកចេញពី Honor ហើយបន្ទាប់ពីគ្រប់គ្រងក្រុមហ៊ុននេះជាង 10 ឆ្នាំ

ពេលនេះ ក្រុមហ៊ុន Honor បញ្ជាក់ថា នាយកប្រតិបត្តិរបស់ខ្លួនគឺលោក  Zhao Ming នឹងចាកចេញពីក្រុមហ៊ុននេះ។ បន្ទាប់ពីពាក្យចចាមអារ៉ាមជាច្រើន បែកធ្លាយកន្លងមក ក្រុមហ៊ុននេះ បានប្រកាសនូវដំណឹងនេះ នៅលើវេបសាយរបស់ខ្លួនផងដែរ។ អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ ក៏បានចែករំលែកនូវគំនិតខ្លះៗនៃការចាកចេញរបស់គាត់ និងជូនពរដល់អនាគតរបស់ក្រុមហ៊ុននេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Zhao Ming បាននិយាយថា ការចាកចេញពីក្រុមហ៊ុន Honor គឺជាការជាការសម្រេចចិត្តដ៏លំបាកបំផុតដែលគាត់បានធ្វើនៅក្នុងជីវិតរបស់គាត់។ គាត់បានធ្វើការនៅក្នុងក្រុមហ៊ុនម៉ាកយីហោនេះអស់ពេលជាង 10 ឆ្នាំទៅលើគ្រប់ផ្នែកទាំងអស់។ នាយប្រតិបត្តិនេះ បានបន្ថែមថា គ្រប់គ្នានៅក្រុមហ៊ុននេះធ្វើការសហការជាមួយនឹងគាត់បានយ៉ាងល្អ។ យើងតែងតែប្រឹងប្រែងអោយអស់ពីលទ្ធភាពដើម្បីភាពរីកចម្រើនរបស់ក្រុមហ៊ុន Honor ។ លោក Zhao ក៏ជូនពរអោយក្រុមហ៊ុន Honor ទទួលបាននូវជោគជ័យល្អបំផុតសម្រាប់ពេលអនាគត។

លោកបានបន្ថែមថា “កំណើនរយៈពេល 4 ឆ្នាំរបស់ក្រុមហ៊ុននេះ ទាមទារអោយមានដំណោះស្រាយជាប្រព័ន្ធចំពោះបញ្ហាមួយចំនួន ហើយខ្ញុំពិតជាសោកស្តាយណាស់ដែលខ្ញុំមិនអាចដឹកនាអ្នកគ្រប់គ្នានៅក្នុងការផ្លាស់ប្តូរមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ បំណងប្រាថ្នាធំបំផុតរបស់ខ្ញុំ គឺចង់អោយក្រុមហ៊ុន Honor ដើរទៅមុខយ៉ាងឆាប់រហ័ស!” អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ បាននិយាយថា គាត់នឹងសម្រាកមួយរយៈសិន និងរៀនសូត្រ។ គាត់បានបន្ថែមថា គាត់ចង់ធ្វើការកែសម្រួល និងជួសជុលទៅលើរាងកាយរបស់គាត់ ការធ្វើដំណើរជាមួយនឹងក្រុមគ្រួសាររបស់គាត់ ការអានសៀវភៅ និងធ្វើការពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍