no-alternative title
no-alternative title
no-alternative title
no-alternative title

តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

យោងតាមព័ត៌មានកន្លងមកបានបញ្ជាក់អោយដឹងថា Samsung នឹងមានការរៀបចំនូវព្រឹត្តិការណ៌ Galaxy Unpacked នៅថ្ងៃទី 22 ខែមករា ឆ្នាំ 2025 ខាងមុខនេះហើយ ដែលកម្មវិធីនេះ នឹងមានការបង្ហាញវត្តមាន ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series រួមជាមួយនិងម៉ូដែលថ្មីៗជាច្រើនទៀត។ នៅថ្ងៃនេះ Tarun Vats បានទម្លាយចេញនូវតម្លៃ និងលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូននេះថែមទៀតហើយ។ Samsung Galaxy S25 Series នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite លើគ្រប់ម៉ូដែល ហើយនិងមានរ៉េមទំហំ 12GB។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកទម្លាយរូបនេះបានបង្ហាញថា Galaxy S25 ទំហំ 12GB+256GB នឹងមានតម្លៃ ₹84,999 និងទំហំ 12GB+ 512GB មានតម្លៃ ₹94,999។ Galaxy S25+ ទំហំ 12GB+256GB នឹងមានតម្លៃ ₹1,04,999 និងទំហំ 12GB+512GB មានតម្លៃ ₹1,14,999។ ចំពោះម៉ូដែល Galaxy S25 Ultra ទំហំ 12GB+256GB នឹងមានតម្លៃ ₹1,34,999 ខណៈដែលទំហំ 16GB+512GB មានតម្លៃ ₹1,44,999 និងទំហំ 16GB+1TB មានតម្លៃ ₹1,64,999។ ប្រៀបធៀបជាមួយនិង Galaxy S24 Series ស្មាតហ្វូន Galaxy S25 ទំហំ 12GB+256GB មានតម្លៃខ្ពស់ ជាង ₹5,000 ដែលបង្កើនពី ₹79,999 ទៅ ₹84,999។

Galaxy S25 និង S25+ ត្រូវបានគេរាយការណ៌ មានអេក្រង់ទំហំ 6.36-អ៊ីង និងមានទំហំ 6.7-អ៊ីង AMOLED displays ល្បឿន 120Hz refresh rates។ សម្រាប់ម៉ូដែល S25 ត្រូវបានគេនិយាយថា មានអេក្រង់ FHD+ resolution ខណៈដែល S25+ អាចនឹងមានអេក្រង់កម្រិត QHD+។ នៅលើ S25 នឹងមានថ្មទំហំ 4,000mAh គាំទ្រដោយកម្លាំងសាក 25W ខណៈដែល S25+មានថ្មទំហំ 4,900mAh គាំទ្រដោយកម្លាំងសាក 45W wired charging។ ស្មាតហ្វូនទាំងពីរ ក៏មានការគាំទ្រនូវកម្លាំង Qi2 wireless charging ផងដែរ។ ស្មាតហ្វូន S25 និង S25+ នឹងមានកាមេរ៉ាគោល 50MP និងគ្រាប់ទីពីរមានទំហំ 10MP telephoto ហើយនិងគ្រាប់ទីបីមានទំហំ 12MP ultra-wide។ ចំពោះកាមេរ៉ាមុខ គឺមានទំហំ 12MP។

ក្រឡេកមកមើលម៉ូដែល Galaxy S25 Ultra វិញ គឺមានអេក្រង់ទំហំ 6.9-អ៊ីង LTPO AMOLED display បង្ហាញចេញជាមួយនិងកម្រិត 1440p resolution ហើយនិងមានការការពារ Corning Gorilla Armor Glass។ ជាមួយគ្នានេះក៏មានពាក្យចចាមអារ៉ាមថា ការប្រើប្រាស់នូវកញ្ចក់ និងស៊ុមទីតានៀមនេះ នឹងធ្វើអោយស្មាតហ្វូននេះមានកម្រាស់ស្តើងជាងមុន និងមានទម្ងន់ស្រាលជាងជំនាន់មុនថែមទៀតផង។

ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite និងមានរ៉េមទំហំចាប់ពី 12GB និងមានកាមេរ៉ាគោលទំហំ 200MP គ្រាប់ទីពីរទំហំ 12MP telephoto និងទីបីទំហំ 50MP periscope telephoto ខណៈដែលទីបួនក៏មានទំហំ 50MP ultra-wide។ ស្មាតហ្វូននេះមានកាមេរ៉ាមុខមានទំហំ 10MP ហើយអាចនឹង មានថ្មទំហំ 5,000mAh គាំទ្រនូវកម្លាំងសាក 45W wired charging រួមជាមួយ Qi2 wireless charging។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម