no-alternative title
no-alternative title
no-alternative title
no-alternative title

លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

ក្រុមហ៊ុន OPPO ត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនបត់បានជំនាន់ថ្មីនោះគឺ OPPO Find N5 នៅក្នុងប្រទេសចិននៅខែកុម្ភៈខាងមុខនេះ។ ថ្មីៗនេះមានការបែកធ្លាយនូវពាក្យចចាមអារ៉ាមជាច្រើនផងដែរទាក់ទងជាមួយនិងស្មាតហ្វូនថ្មីនេះ ដោយនិយាយថា ម៉ូដែលនេះ អាចនឹងក្លាយជាស្មាតហ្វូនបត់បានដែលមានកម្រាស់ស្តើងបំផុតរបស់ពិភពលោកថែមទៀតផង។ ស្មាតហ្វូនអាចនឹងមានកម្រាស់ត្រឹមតែ 4mm ប៉ុណ្ណោះ។ យោងតាមព័ត៌មានថ្មីពេលនេះ គឺបានបញ្ចេញនូវរូបភាពថ្មី ដែលមានបង្ហាញពីការឌីស្សាញកាមេរ៉ាខាងក្រោយស្មាតហ្វូននេះយ៉ាងស្រស់ស្អាតផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរអោយចាប់អារម្មណ៍នៃរូបភាពបែកធ្លាយនេះ គឺការប្រៀបធៀបស្មាតហ្វូន Find N5 ទៅនឹងស្មាតហ្វូន OPPO Find X8។ ស្មាតហ្វូននេះមានរូបរាងក្រាស់ជាងស្មាតហ្វូន Find X8 នៅពេលដែលមើលពីជ្រុង ប៉ុន្តែអ្វីដែលពិសេសនោះ គឺទៅលើការឌីស្សាញកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Find N5’ នេះ។ ស្មាតហ្វូននេះ មានការឌីស្សាញកាមេរ៉ាមូលជាមួយនឹងឡូហ្គោ Hasselblad។ បន្ថែមពីនេះ អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះក៏មានរន្ធប្រហោង Punch-hole សម្រាប់កាមេរ៉ា Selfie ផងដែរ។

តាមការបញ្ជាក់ចេញពីការបែកធ្លាយជាច្រើនកន្លងមកបានអោយដឹងថា ស្មាតហ្វូន Find N5 នេះ មានកម្រាស់តិចជាង 9.2mm នៅពេលដែលបត់ និងកម្រាស់ 4mm នៅពេលបើក។ ការបែកធ្លាយនេះក៏មានការបង្ហាញនូវផ្នត់អេក្រង់ដែលពិតជាស្រស់ស្អាតមែនទែនមិនមានស្នាមថ្នេរនោះទេ។ កាមេរ៉ារបស់ស្មាតហ្វូននេះមាន 3 គ្រាប់ ហើយវាក៏មានភ្លើង flash នៅជ្រុងខាងស្តាំផងដែរ។

ស្មាតហ្វូននេះនឹងមានពណ៌ខ្មៅ និងពណ៌ស។ ក្រុមហ៊ុន OPPO មិនទាន់បញ្ជាក់ជាផ្លូវការអំពីលក្ខណៈសម្បត្តិ ឬកាលបរិច្ឆេទនៃការលក់ទៅលើស្មាតហ្វូន Find N5 នេះទេ។ យ៉ាងណាមិញ ការបែកធ្លាយនេះ បញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការ upgrade ច្រើនបើធៀបជាមួយនឹងស្មាតហ្វូន Find N3 ជាមួយនឹងការឌីស្សាញស្តើងជាងមុន ការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ា និងផ្នត់អេក្រង់កាន់តែល្អជាងមុន៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម