no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Kia ចេញរថយន្តអគ្គិសនី SUV ស៊េរីថ្មីម៉ូដែល EV5 ត្រៀមដាក់លក់លើទីផ្សារនៅឆ្នាំ 2026

ក្រុមហ៊ុនផលិតរថយន្ត Kia ទើបតែបានប្រកាសកាលពីពេលថ្មីៗនេះថា នៅអាមេរិកខាងជើងរថយន្តអគ្គិសនី SUV ស៊េរីថ្មីម៉ូដែល Kia EV5 នឹងមានលក់តែនៅក្នុងទីផ្សារប្រទេសអូស្ត្រាលីតែប៉ុណ្ណោះ ខណៈទីផ្សារសហរដ្ឋអាមេរិកនឹងមិនមានវត្តមានសម្រាប់ម៉ូដែល នេះនោះទេ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់នូវមូលហេតុដែលមិនមានវត្តមាន EV5 នៅទឹកដីអាមេរិកនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Kia EV5 SUV ត្រូវបានគេរំពឹងថា នឹងនាំចេញនៅក្នុងប្រទេសកាណាដាជាមួយនឹងប្រព័ន្ធរន្ធសាកភ្លើង NACS Charging ដែលនេះ មានន័យថា រថយន្តអគ្គិសនីថ្មីនេះ គឺអាចសាកភ្លើងនៅតាមបណ្តាញស្ថានីយ៍សាកភ្លើង Supercharging របស់ Tesla ទាំងនៅកាណាដា និងសហរដ្ឋអាមេរិក ទោះបីជារថយន្តនេះមិនមានលក់នៅទីផ្សារអាមេរិកក៏ដោយ។

Kia EV5 ត្រូវបានគេរំពឹងថា នឹងមកដល់ហាងចែកចាយទូទាំងប្រទេសកាណាដាក្នុងឆ្នាំ 2026។ ហើយរថយន្តស៊េរីថ្មីនេះ នឹងមានជម្រើសរហូតដល់ទៅប្រាំបីពណ៌ ដែលក្នុងនោះ មានពីរពណ៌ គឺជាថ្មីទាំងស្រុងសម្រាប់រថយន្តម៉ាក Kia ដែលពណ៌ទាំងថ្មីទាំងពីរនោះ គឺមានពណ៌ក្រហមហៅថា Magma Red និងពណ៌ខៀវហៅថា Frost Blue។

រថយន្ត Kia EV5 នឹងផ្តល់ជូននូវជម្រើសកញ្ចប់ថ្មពីរទំហំផ្សេងគ្នា គឺទំហំ 60.3kWh និង 81.4kWh ហើយនិងមានជម្រើសដំណើរការដោយប្រព័ន្ធ Front-wheel-drive និង All-wheel-drive។ Kia EV5 នឹងមានជម្រើសប្រើយ៉ាន់កង់ទំហំ 18-inch, 19-inch និង 20-inch ជាប្រភេទអាលុយមីញ៉ូម Alloy។ សម្រាប់តម្លៃ Kia មិនទាន់ប្រាប់ឲ្យដឹងនៅឡើទេ គ្រាន់តែបង្ហើបថា EV5 នឹងមានតម្លៃសមរម្យ។ រថយន្ត Kia EV5 នឹងត្រូវនាំយកទៅដាក់តាំងបង្ហាញនៅក្នុងកម្មវិធី “2025 Canadian International Auto Show” ក្នុងទីក្រុង Toronto ចាប់ពីថ្ងៃទី 14 ខែកុម្ភៈ ខាងមុខនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍